ទិសដៅថ្មីសម្រាប់កសិកម្មនៅទីក្រុងដែលប្រសិទ្ធនាមលោក អ៊ំ ហូ

យោងតាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុង ហូ ជីមិញ បច្ចុប្បន្នទីក្រុងមានផ្ទៃដីកសិកម្មចំនួន ១១៣.៦៣៤ ហិកតា ស្មើនឹង ៥៤,២៣% នៃផ្ទៃដីធម្មជាតិសរុប។ តំបន់ជនបទទីក្រុង ហូ ជីមិញ មានចំនួនប្រជាជនជាង ១,៩ លាននាក់ ក្នុងនោះមានពលករចំនួន ៥០.០០០ នាក់កំពុងធ្វើការលើវិស័យកសិកម្ម រុក្ខកម្ម ជលផលនិងអំបិល។

ទសដៅថមសមរាបកសកមមនៅទករងដែលបរសទធនាមលោក អ ហ hinh anh 1មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់នៃទីក្រុង ហូ ជីមិញ គឺជាទីកន្លែងសិក្សាស្រាវជ្រាវ ផ្ទេរ អនុវត្តនិងបង្កើតចេញផលិតផលបច្ចេកវិទ្យាខ្ពស់ផ្សេងៗ បម្រើការអភិវឌ្ឍលើវិស័យដាំដុះ ចិញ្ចឹមសត្វ ជលផលហើយផ្សារភ្ជាប់ជាមួយនឹងខ្សែចង្វាក់តម្លៃផលិតផលប្រកបដោយសុវត្ថិភាព

ដើម្បីអភិវឌ្ឍកសិកម្មទីក្រុងអនុវត្តបច្ចេកវិទ្យាខ្ពស់ ទីក្រុង ហូ ជីមិញ បាន ដាក់ដំណើរការអនុវត្តរបៀបធ្វើថ្មីជាច្រើន ផ្សារភ្ជាប់ផលិតកម្មជាមួយនឹងខ្សែចង្វាក់តម្លៃកសិផលនិងឆ្ពោះទៅរកការនាំចេញ។ នៅលើភូមិសាស្ត្រទីក្រុងលេចឡើងគំរូផលិតកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ ទីក្រុង ហូ ជីមិញ ជាអង្គភាពឈានមុខនៃទូទាំងប្រទេសអំពីវិស័យដំណាំដាំដុះ ជលផល។

ប្រសិនបើឆ្នាំ ២០១០ អត្រាអនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់នៃទីក្រុង ហូ ជីមិញ សម្រេចបានត្រឹមតែប្រហែល ១០% ប៉ុន្តែមកទល់ពេលនេះ អត្រានេះសម្រេចបានជាង ៤០% រួមចំណែកលើកកម្ពស់ប្រាក់ចំណូលជូនកសិករ។

ទសដៅថមសមរាបកសកមមនៅទករងដែលបរសទធនាមលោក អ ហ hinh anh 2កសិករជាច្រើនក្រុមគ្រួសារនៅលើភូមិសាស្ត្រទីក្រុង ហូ ជីមិញ អនុវត្តបច្ចេកវិទ្យាដាំបន្លែ ផ្លែឈើក្នុងផ្ទះកញ្ចក់ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
ទសដៅថមសមរាបកសកមមនៅទករងដែលបរសទធនាមលោក អ ហ hinh anh 3ការសិក្សាស្រាវជ្រាវ ពិនិត្យមើលសមត្ថភាពលូតលាស់របស់ពូជដំណាំគ្រប់ប្រភេទនៅមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់នៃទីក្រុង ហូ ជីមិញ

ឆ្ពោះទៅរកគោលដៅក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យា បង្កាត់ពូជផលិតកម្ម ផ្គត់ផ្គង់ពូជដំណាំពូជសត្វចិញ្ចឹមនៃទូទាំងប្រទេស ទីក្រុង ហូ ជីមិញ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ សមាមាត្រតម្លៃផលិតកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ស្មើនឹង ៧៥% ដល់ ៨៥% នៃតម្លៃសរុបផលិតកម្មកសិកម្មជាង ៧០% ក្រុមគ្រួសារកសិករជាង ៨០% សហគ្រាសធ្វើសកម្មភាពក្នុងវិស័យកសិកម្មអនុវត្តបច្ចេកទេសមានលក្ខណៈ បច្ចេកវិទ្យាខ្ពស់អំពីពូជ គោលការណ៍ដាំដុះបច្ចេកវិទ្យាក្រោយការ ប្រមូលផល ជាង ៣០% សហករណ៍ប្រើបច្ចេកវិទ្យាខ្ពស់…៕

អត្ថបទ៖ ធូហឿង 
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង


សំណើ