បច្ចុប្បន្នទូទាំងខេត្តមានដំណាំស្វាយជាង ៤.០០០ ហិកតា ត្រូវបានដាំប្រមូលផ្តុំនៅតាមបណ្ដាស្រុក៖ មឿងឡា អៀនចូវ ធន់ចូវ សុងម៉ា ម៉ុកចូវ ម៉ាយសឺន ។ល។
![]() |
ថ្នាក់ដឹកនាំនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត សឺនឡា សហគ្រាសនាំចេញនិងសហករណ៍ដែលមានស្វាយនាំចេញប្រារព្ធពិធីប្រកាសផលិតផលស្វាយនាំចេញឆ្នាំ ២០១៩
|
ពូជស្វាយសំខាន់ៗគឺ៖ ស្វាយមូល ស្វាយដំរីសម្បកបៃតងចាស់ ស្វាយក្នុងស្រុក ។ល។ ផ្តល់ទិន្នផលជិត ៤ តោនក្នុងមួយហិកតា ផ្លែផ្អែម សាច់ស្រួយហើយមានក្លិនក្រអូបពិសេសដាច់ដោយឡែក។
![]() |
ពិធីកាត់ខ្សែបូរនៃការចាប់ផ្ដើមចេញដំណើរឡូត៍ទំនិញផលិតផលស្វាយនាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី និង ចិន |
ដើម្បីអោយបងប្អូនជនជាតិស្ងប់ចិត្តផ្សារភ្ជាប់ទៅនឹងដំណាំស្វាយ ខេត្តនៅថែមទាំងបានអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើនសំដៅអភិវឌ្ឍន៍ស្ថិរភាពតំបន់ដាំដំណាំស្វាយទន្ទឹមនឹងនោះ ជំរុញខ្លាំងក្លាការផ្សព្វផ្សាយ តំណភ្ជាប់ការនាំចេញផ្លែស្វាយ។
![]() |
ដំណាំស្វាយ សឺនឡា អោយផ្លែធំ សាច់ក្រាស់ ក្លិនក្រអូបពិសេសដាច់ដោយឡែក
|
ថ្មីៗនេះ នាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៩ នៅស្រុក អៀនចូវ ខេត្ត សឺនឡា បានប្រារព្ធពិធីប្រកាសផលិតផលស្វាយនាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និង ចិន។
![]() |
អាស្រ័យដោយដាំដំណាំស្វាយចំនួន ៣.៦០០ ដើម គ្រួសារបង វី វ៉ាន់លឿង នៅភូមិ ណាសាយ ឃុំ ហួប៉ាំង ស្រុក ម៉ុកចូវ បានប្រាក់ចំណូល ១៥០ លាន ដុងក្នុងមួយឆ្នាំ |
នេះជាលើកដំបូងហើយដែលផ្លែស្វាយនៃភូមិភាគខាងជើងត្រូវបាននាំចេញដោយស្របច្បាប់ទៅកាន់ ទីផ្សារ សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានបើកចេញនូវទិសដៅថ្មីជាផ្លូវការសម្រាប់ដំណាំស្វាយ សឺនឡា៕
ង្វៀនគឿន - អាញ់ទន់