ទិសដៅប្រកបដោយប្រសិទ្ធភាពនៃសហករណ៍កសិកម្មទាំងឡាយនៅ ហាណូយ

បច្ចុប្បន្ននេះ ហាណូយ មានសហករណ៍កសិកម្មចំនួន ១.៣៤២ ក្នុងនោះ មានសហករណ៍ចំនួន ៧០ ចូលរួមក្នុងការតំណភ្ជាប់ខ្សែចង្វាក់ផលិតកម្មផ្សារភ្ជាប់ជាមួយនឹងការលក់ចេញផលិតផលកសិកម្ម សហករណ៍អនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់ចំនួន ៥០ មានផលិតផលចំនួន ១៨០ នៃ សហករណ៍ចំនួន ៥៣ ត្រូវបានទីក្រុងទទួលស្គាល់ជាផលិតផលសម្រេចស្តង់ដារ OCOP (កម្មវិធីឃុំមួយផលិតផលមួយ)...។

ទសដៅបរកបដោយបរសទធភាពនៃសហករណកសកមមទាងឡាយនៅ ហាណយ hinh anh 1សហករណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់ ភុកឡឹម នៅឃុំ ថាញ់មី ទីរួមខេត្ត សឺនតី (ហាណូយ) អនុវត្តបច្ចេកវិទ្យាខ្ពស់ដាំយិនស៊ិន បូជិញ

អាស្រ័យដោយបានជំរុញយ៉ាងខ្លាំងក្លាការអនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងផលិតកម្ម ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការកសាងខ្សែចង្វាក់ផលិតកម្មកសិផលប្រកបដោយសុវត្ថិភាព សហករណ៍កសិកម្មទាំងឡាយរបស់ ហាណូយ បាននិងកំពុងរួមវិភាគទានយ៉ាងធំធេងក្នុងការលើកកម្ពស់តម្លៃផលិតផល បង្កើតទីផ្សារស្ថិរភាពសម្រាប់កសិផលរដ្ឋធានី។

ទសដៅបរកបដោយបរសទធភាពនៃសហករណកសកមមទាងឡាយនៅ ហាណយ hinh anh 2សហករណ៍បន្លែសរីរាង្គ គួយគ្វី នៅឃុំ ដានផឿង ស្រុក ដានផឿង (ហាណូយ) គឺជាសហករណ៍គំរូតួយ៉ាងមួយក្នុងចំណោមសហករណ៍គំរូតួយ៉ាងកសាងគំរូផលិតកម្មបន្លែសរីរាង្គដោយជោគជ័យ

គំរូដ៏លេចធ្លោមួយក្នុងចំណោមគំរូដ៏លេចធ្លោទាំងឡាយដែលអាចលើកឡើងគឺសហករណ៍ផលិតកម្មនិងសេវាកម្មកសិកម្ម ថាញ់ហា នៅឃុំ និញ ស៊ើ ស្រុក ធឿងទិញ (ហាណូយ)។

ទសដៅបរកបដោយបរសទធភាពនៃសហករណកសកមមទាងឡាយនៅ ហាណយ hinh anh 3សហករណ៍ផលិតកម្មនិងសេវាកម្មកសិកម្ម ថាញ់ហា នៅឃុំ និញស៊ើស្រុក ធឿងទិញ (ហាណូយ) មួយថ្ងៃៗ ផ្គត់ផ្គង់បន្លែចេញទៅទីផ្សារចំនួន ៣០០ គីឡូក្រាម ១០០ ភាគរយផលិតផលត្រូវបានបិទឃ្យូអកូដ

នាយកសហករណ៍ផលិតកម្មនិងសេវាកម្មកសិកម្ម ថាញ់ហា លោកស្រី ប៊ូយ ធីថាញ់ហា ចែករំលែកថា៖ សហករណ៍បានសាងសង់មណ្ឌលផលិតបន្លែបច្ចេកវិទ្យាខ្ពស់ លើផ្ទៃដីចំនួន ១,១៥ ហិកតា បរិមាណ ផលផ្គត់ផ្គង់ចេញទៅទីផ្សារចំនួន ៣០០ គីឡូក្រាមក្នុងមួយថ្ងៃ ១០០ ភាគរយផលិតផលត្រូវបានបិទឃ្យូអកូដ ពាំនាំមកនូវផលចំណូលរាប់ពាន់លានដុងក្នុង មួយឆ្នាំ

ទសដៅបរកបដោយបរសទធភាពនៃសហករណកសកមមទាងឡាយនៅ ហាណយ hinh anh 4លោក ង្វៀន ត្រុងឡុង នាយកសហករណ៍ចិញ្ចឹមសត្វ ហ្វាងឡុង នៅឃុំ តឹនអឿក ស្រុក ថាញ់អ្វាយ (ហាណូយ) បានឲ្យដឹងថាសហករណ៍បានវិនិយោគទុនអនុវត្តបច្ចេកវិទ្យាខ្ពស់យ៉ាងរៀបរយត្រឹមត្រូវតាមក្បួនខ្នាត សមស្របជាមួយនិន្នាការផលិតកម្មកសិកម្មទំនើប

ដើម្បីពង្រីកតួនាទីរបស់សហករណ៍ទាំងឡាយ ហាណូយ កសាងផែនការពង្រឹង រៀបចំសហករណ៍កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់អោយរឹងមាំឡើង ជួយឧបត្ថម្ភអំពីផលិតកម្ម កសាងពាណិជ្ជសញ្ញា ជំរុញពាណិជ្ជកម្ម បង្កើតកម្លាំងចលករសម្រាប់មូលដ្ឋាននានា កសាងជនបទថ្មី៕

អត្ថបទ៖ ធុយគ្វិញ
រូបថត៖ ធុយគ្វិញ - វូស៊ិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ


សំណើ