ធានាបានតួនាទីដឹកនាំលើគ្រប់ជ្រុងជ្រោយរបស់គណៈកម្មាធិការមជ្ឈិមបក្សនៅលើភូមិសាស្ត្រ វិស័យការងារទាំងអស់

ធានាបានតួនាទីដឹកនាំលើគ្រប់ជ្រុងជ្រោយរបស់គណៈកម្មាធិការមជ្ឈិមបក្សនៅលើភូមិសាស្ត្រ វិស័យការងារទាំងអស់

ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២០ នៅរដ្ឋធានី ហាណូយ គណៈកម្មាធិការមជ្ឈិមបក្ស អាណត្តិទី ១២ បានកោះប្រជុំសន្និបាតលើកទី ១៣។

ធានាបានតនាទដកនាលើគរបជរងជរោយរបសគណៈកមមាធការមជឈមបកសនៅលើភមសាសតរ វសយការងារទាងអស hinh anh 1ទិដ្ឋភាពរួមនៃសម័យបិទអង្គសន្និបាត

សមមិត្តទាំងឡាយជាសមាជិក សមាជិកាមជ្ឈិមបក្សបានបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមផ្តល់មតិយោបល់ជាច្រើនប្រកបដោយបញ្ញាញាណ ដ៏ត្រឹមត្រូវនិងគួរអោយជឿទុកចិត្តបានទៅលើពង្រាងរបាយការណ៍នយោ បាយនៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១២ ដែលនឹងដាក់ជូនមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស ពង្រាងរបាយការណ៍ បូកសរុបការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរយៈពេល ១០ ឆ្នាំ ២០១១ - ២០២០ កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរយៈពេល ១០ ឆ្នាំ ២០២១ - ២០៣០ ពង្រាងរបាយការណ៍វាយតម្លៃលើលទ្ធផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរយៈពេល ៥ ឆ្នាំ ២០១៦ - ២០២០ និងទិស ដៅភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរយៈពេល ៥ ឆ្នាំ ២០២១ - ២០២៥... ត្រៀមរៀបចំមួយជំហានទៀតចំពោះការដាក់បេក្ខភាពសម្រាប់គណៈកម្មា ធិការមជ្ឈិមអាណត្តិទី ១៣ ការងាររៀបចំកម្មាភិបាលនិងបញ្ហាសំខាន់ៗ មួយចំនួនទៀត។

សមមិត្តជាសមាជិក សមាជិកាទាំងឡាយនៃគណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សា ផ្តល់មតិយោបល់ជ្រាលជ្រៅ មានតម្លៃជាច្រើនទៅលើសេចក្តីពង្រាងពិធីសារផ្សេងៗ ដែលនឹងដាក់ជូនមហាសន្និបាតលើកទី ១៣ របស់បក្ស ជាពិសេសគឺបញ្ហាដែលមានមតិយោបល់ខុសៗ គ្នា។

នៅក្នុងបរិបទនៃសភាពការណ៍ពិភពលោក ក្នុងប្រទេសមានកាវិវត្តន៍ប្រែប្រួលដ៏ស្មុគស្មាញ ជំងឺរាតត្បាតសកលកូវីដ - ១៩ នៅតែវិវត្តន៍ដោយពិបាកនឹងប៉ាន់ប្រមាណបាននោះ គណៈកម្មាធិការមជ្ឈិមបក្សបានពិនិត្យមើល វិភាគ ផ្តល់មតិយោបល់ចង្អុលបង្ហាញនិងណែនាំគ្រប់ជ្រុងជ្រោយជាច្រើនអំពីបញ្ហាផ្សេងៗ ដែលជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ការប្រមូល ចំណាយថវិកាជាតិក្នុង ៩ ខែដើមឆ្នាំ ២០២០ និងព្យាករណ៍ដល់ចុងឆ្នាំ ២០២០ គ្រោងទុកផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ថវិកាជាតិឆ្នាំ ២០២១ និងផែនការហិរញ្ញវត្ថុ - ថវិកាជាតិ ៣ ឆ្នាំ ២០២១ - ២០២៣។

គណៈកម្មាធិការមជ្ឈិមបក្សឯកភាពខ្ពស់ចំពោះការត្រៀមរៀបចំរបស់កា រិយាល័យនយោបាយអំពីការងារបេក្ខភាព ហើយបានបោះឆ្នោតផ្ដល់សេច ក្ដីទុកចិត្តឧទ្ទេសនាមមន្ត្រីជាបេក្ខភាព សម្រាប់តួនាទីសមាជិកពេញ សិទិ្ធនៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១៣ សមាជិកមិនពេញសិទ្ធិនៃគណៈ កម្មាធិការមជ្ឈិមបក្សអាណត្តិទី ១៣ សមាជិកគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមអាណត្តិទី ១៣។

ធានាបានតនាទដកនាលើគរបជរងជរោយរបសគណៈកមមាធការមជឈមបកសនៅលើភមសាសតរ វសយការងារទាងអស hinh anh 2អគ្គលេខាបក្ស ប្រធានរដ្ឋលោក ង្វៀនភូត្រុង អញ្ជើញថ្លែងសុន្ទរកថាបិទអង្គសន្និបាត

អញ្ជើញថ្លែងសុន្ទរកថាបិទអង្គសន្និបាត សមមិត្តអគ្គលេខាបក្ស ប្រធានរដ្ឋ លោក ង្វៀនភូត្រុង បញ្ជាក់ថា៖ "អង្គសន្និបាតទទួលបានជោគជ័យហើយ។ ការចាត់ចែងអនុវត្តសេចក្តីសម្រេចចិត្តនៃអង្គសន្និបាតមជ្ឈិមលើកនេះយ៉ាងល្អប្រសើរនឹងចូលរួមចំណែកជាវិជ្ជមានដល់ការសម្រេចដោយជ័យជម្នះភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមឆ្នាំ ២០២០ ផ្សារភ្ជាប់ជាមួយនឹងការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កសាងនិងអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមឆ្នាំ ២០២១ បន្តបង្ហើយដោយសុក្រឹតនូវពង្រាងពិធីសារទាំងឡាយដែលនឹងដាក់ជូន មហាសន្និបាតលើកទី ១៣ របស់បក្ស បំពេញល្អការងារដាក់បេក្ខភាពសម្រាប់គណៈកម្មាធិការមជ្ឈិមអាណត្តិទី ១៣ ចូលរួមចំណែកធានាឱ្យមហាសន្និបាតលើកទី ១៣ របស់បក្សនឹងប្រារព្ធឡើងដោយជោគ ជ័យ"

ផលិតដោយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម - ទ្រីយុង - ភឿងហ្វា


សំណើ