ធានាសិទ្ធិនិងផលប្រយោជន៍ជូនអ្នកចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព

ថ្លែងសេចក្ដីសន្និដ្ឋានក្នុងសម័យប្រជុំនៃរដ្ឋាភិបាលប្រចាំខែ មករា ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តីលោក ង្វៀនស៊ន់ភុក សំណូមពរឱ្យការបង្ការ ប្រយុទ្ធប្រឆាំង បង្ក្រាបការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ដោយស្មារតីមិនបានអត្តនោម័តឡើយ ថ្លែងសេចក្ដីសន្និដ្ឋានក្នុងសម័យប្រជុំនៃរដ្ឋាភិបាលប្រចាំខែ មករា ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តីលោក ង្វៀនស៊ន់ភុក សំណូមពរឱ្យការបង្ការ ប្រយុទ្ធប្រឆាំង បង្ក្រាបការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ដោយស្មារតីមិនបានអត្តនោម័តឡើយ

នៅចំពោះមុខការប្រែប្រួលកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃមានលទ្ធភាពរីករាលដាលនិងផ្ទុះឡើងយ៉ាងខ្លាំងនៃជំងឺកូវីដ - ១៩ អនុវត្តសេចក្តីជូនដំណឹងលេខ ២២/TB-VPCP របស់ការិយាល័យរដ្ឋាភិបាលដែលផ្តល់ជូនឡើងវិញនូវសេចក្តីសន្និដ្ឋានរបស់នាយករដ្ឋមន្រ្តីនៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ធានារ៉ាប់រងសង្គម វៀតណាម ស្នើដល់បណ្ដាអង្គភាពក្រោមឱវាទនិងធានារ៉ាប់រងសង្គមតាមខេត្ត ក្រុងទាំងឡាយបន្តបង្កើនបណ្ដាវិធានការបង្ការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺនិងធានាសិទ្ធិនិងផលប្រយោជន៍ជូនអ្នកចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងនិកម្មភាព។

ធានាសទធនងផលបរយោជនជនអនកចលរមធានារាបរងសងគម ធានារាបរងសខភាព hinh anh 1 ថ្លែងសេចក្ដីសន្និដ្ឋានក្នុងសម័យប្រជុំនៃរដ្ឋាភិបាលប្រចាំខែ មករា ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តីលោក ង្វៀនស៊ន់ភុក សំណូមពរឱ្យការបង្ការ ប្រយុទ្ធប្រឆាំង បង្ក្រាបការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ដោយស្មារតីមិនបានអត្តនោម័តឡើយ

ចំពោះអង្គភាពទាំងឡាយស្ថិតក្នុងតំបន់ ភូមិសាស្ត្រដែលមានករណីឆ្លងជំងឺ ធានារ៉ាប់រងសង្គម វៀតណាម សូមសំណូមពរឲ្យដំណើរការដោយទាន់ពេលវេលានូវរាល់វិធានការដាក់ឲ្យដាច់ដោយឡែកពីគេ គម្លាតសុវត្ថិភាពសង្គម ម្ចាស់ការកសាងផែនការ វិធានការទប់ទល់នឹងជំងឺរាតត្បាតត្រឹមត្រូវតាមសេចក្តីបញ្ជាណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនិងអាជ្ញាធរមូលដ្ឋាន។

ធានាសទធនងផលបរយោជនជនអនកចលរមធានារាបរងសងគម ធានារាបរងសខភាព hinh anh 2កងកម្លាំងយោធានៃកងវរសេនាតូចគីមីលេខ ២១ ចំណុះអង្គភាពទ័ពលេខ ៣ ដំណើរការបាញ់ថ្នាំកម្ចាត់មេរោគនៅទីរួមខេត្ត អាយុនប៉ា និង អៀប៉ា (ខេត្ត យ៉ាឡាយ)
ធានាសទធនងផលបរយោជនជនអនកចលរមធានារាបរងសងគម ធានារាបរងសខភាព hinh anh 3នាខែ កញ្ញា ឆ្នាំ ២០២០ សមមិត្ត តុងធីផុង សមាជិកាការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាជាមួយនិងតំណាងធានារ៉ាប់រងសង្គម វៀតណាម អញ្ជើញប្រគល់ជូនសៀវភៅធានារ៉ាប់រងសង្គមស្ម័គ្រចិត្តចំនួន ១៥០ ជួយឧបត្ថម្ភដល់កម្មាភិបាលទទួលបន្ទុកជំនាញនៅឃុំ សង្កាត់ ទីរួមស្រុកនៃខេត្ត សឺនឡា

អង្គភាពទាំងឡាយកសាងវិធានការ ប្រតិបត្តិការបន្ទាន់ ចាត់តាំងអនុវត្តភារកិច្ច ដោះស្រាយទាន់ពេលវេលា មានលក្ខណៈបត់បែនចំពោះការប្រមូលប្រាក់ ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាពធានារ៉ាប់រងនិកម្មភាព ផ្តល់ជូនពន្យារសុពលភាពអោយប័ណ្ណធានារ៉ាប់រងសុខភាព ទូទាត់ប្រាក់សោធនចូលនិវត្តន៍និងរបបសោធនធានារ៉ាប់រងសង្គម ធានារ៉ាប់រងនិកម្មភាព...៕

អត្ថបទនិងរូបថត៖ ជូថាញ់វ៉ឹន - ថុងញ៉ឹត - ង្វៀនកឿង - ក្វាងថាយ


សំណើ