ធ្វើឌីជីថលភាវូបនីយកម្មបេតិកភណ្ឌអក្សរលើសាស្រ្តាស្លឹករឹតរបស់ជនជាតិ ខ្មែរ

គម្ពីរសាស្ត្រាស្លឹករឹតគឺជាគម្ពីរព្រះធម៌ព្រះពុទ្ធសាសនាត្រូវបានចារដោយភាសា ខ្មែរ បុរាណឬក៏ភាសា បាលី នៅលើស្លឹករឹត មានតាំងពីសតវត្សទី ១៩។

នេះគឺជារតនៈវត្ថុរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង និយាយដោយឡែក បងប្អូនជនជាតិ ខ្មែរ ណាមបូ និយាយរួម។

ធវើឌជថលភាវបនយកមមបេតកភណឌអកសរលើសាសរតាសលករតរបសជនជាត ខមែរ hinh anh 1ព្រះតេជគុណ ចៅទី ព្រះចៅអធិការវត្ត ស្វាយសទំនើប ឃុំ នូយទោ ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) បង្ហាត់បង្រៀនពីបច្ចេកទេសចារអក្សរលើស្លឹករឹត

គម្ពីរស្លឹករឹតមាន ៤ ប្រភេទរួមមាន៖ គម្ពីរធម៌អាថ៌ព្រះពុទ្ធសាសនា រឿងព្រេងប្រជាប្រិយ ពិធីបុណ្យទាន ល្បែងប្រជាប្រិយនិងក្បួនច្បាប់ទូន្មានប្រជាប្រិយ។

គម្ពីរសាស្ត្រាស្លឹករឹតមួយឈុតៗ មានពី ៤ ដល់ ១០ កណ្ឌ មួយកណ្ឌៗ មានពី ២០ ដល់ ៦០ សន្លឹកនិងប្រើតែក្នុងពិធីសំខាន់ៗ ដូចជា៖ បុណ្យវិសាខបូជា បុណ្យកឋិនទាន (ពិធីបុណ្យដង្ហែអង្គផ្កា ប្រគេនត្រៃចីវរ) បុណ្យសំពះព្រះខែ ។ល។

ធវើឌជថលភាវបនយកមមបេតកភណឌអកសរលើសាសរតាសលករតរបសជនជាត ខមែរ hinh anh 2អាស្រ័យដោយមានការជួយឧបត្ថម្ភរបស់ខេត្ត អានយ៉ាង បណ្តាថ្នាក់បង្ហាត់បង្រៀនពីបច្ចេកទេសចារអក្សរលើស្លឹករឹតត្រូវបានបើកក្នុងគោលបំណងអភិរក្សលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អឯកនេះ

បច្ចុប្បន្នមានវត្តអារាម ខ្មែរ ចំនួន ៣០/៦៥ នៅស្រុកចំនួនពីរគឺ ទ្រីតូន និង ទិញបៀន រក្សាទុកគម្ពីរព្រះធម៌ព្រះពុទ្ធសាសនាជាសាស្ត្រាស្លឹករឹតជាង ១២០ កណ្ឌ។

ឆ្នាំ ២០១៧ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានទទួលស្គាល់ "ចំណេះដឹងនិងបច្ចេកទេសចារអក្សរលើស្លឹករឹតរបស់ជនជាតិ ខ្មែរ" ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

ក្នុងគោលបំណងអភិរក្សតម្លៃវប្បធម៌ដ៏វិសេសវិសាលនេះរបស់បងប្អូនជន ជាតិ ខ្មែរ គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានអនុម័តគម្រោង "អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីចំណេះដឹងនិងបច្ចេកទេសចារអក្សរនៅលើស្លឹករឹតរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង រហូតដល់ឆ្នាំ ២០៣០"។

ធវើឌជថលភាវបនយកមមបេតកភណឌអកសរលើសាសរតាសលករតរបសជនជាត ខមែរ hinh anh 3គម្ពីរសាស្ត្រាស្លឹករឹតច្រើនជាងគេបំផុតនៅ វៀតណាម រួមមានចំនួន ១២០ កណ្ឌ បច្ចុប្បន្នកំពុងត្រូវបានរក្សាទុកនៅវត្ត សត្តមណ្ឌលគីរី ស្វាយទង នៅទីរួមស្រុក ទ្រីតូន ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង)

គម្រោងឆ្ពោះទៅរកការធ្វើឌីជីថលភាវូបនីយកម្មបេតិកភណ្ឌអក្សរចារលើស្លឹករឹត ព្រមទាំងកសាងសំណុំឯកសារចុះឈ្មោះទទួលស្គាល់បេតិកភណ្ឌឯកសារចំណេះដឹងនិងបច្ចេកទេសចារអក្សរលើស្លឹករឹតរបស់ជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង ស្ថិតក្នុងកម្មវិធីការចងចាំពិភពលោកនៃអង្គការ យូណេស្កូ តំបន់ អាស៊ី - ប៉ាស៊ីហ្វិក៕

អត្ថបទនិងរូបថត៖ កុងម៉ៅ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ


សំណើ