ធ្វើពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិតជួយជនជាតិ ខ្មែរ កាត់បន្ថយភាពក្រីក្រ

ដំណាក់កាលជ្រលក់ពណ៌កក់នៅភូមិវប្បកម្មតម្បាញកន្ទេល កាហម របស់ជនជាតិ ខ្មែរ នៅឃុំ ហាមតឹន ស្រុក​ ត្រាគូ (ខេត្ត ត្រាវិញ) ដំណាក់កាលជ្រលក់ពណ៌កក់នៅភូមិវប្បកម្មតម្បាញកន្ទេល កាហម របស់ជនជាតិ ខ្មែរ នៅឃុំ ហាមតឹន ស្រុក​ ត្រាគូ (ខេត្ត ត្រាវិញ)

ត្រាគូ គឺជាស្រុកតំបន់ឆ្ងាយដាច់ស្រយាលមួយនៃខេត្ត ត្រាវិញ ដោយមានជាង ៦២% នៃចំនួនប្រជាជនជាបងប្អូនជនជាតិ ខ្មែរ។

ធវើពពធកមមមខរបររកសចញចមជវតជយជនជាត ខមែរ កាតបនថយភាពករករ hinh anh 1ដំណាក់កាលជ្រលក់ពណ៌កក់នៅភូមិវប្បកម្មតម្បាញកន្ទេល កាហម របស់ជនជាតិ ខ្មែរ នៅឃុំ ហាមតឹន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ)

អាស្រ័យដោយបានរៀបចំដាក់អនុវត្តទម្រង់រូបភាព វិធានការជាច្រើនក្នុងការងារកាត់បន្ថយភាពក្រីក្រនោះ ស្រុក ត្រាគូ បានជួយក្រុមគ្រួសារក្រីក្រជនជាតិ ខ្មែរ ជាច្រើនបានឈានឡើង រក្សាលំនឹងជីវភាពរស់នៅ។

ធវើពពធកមមមខរបររកសចញចមជវតជយជនជាត ខមែរ កាតបនថយភាពករករ hinh anh 2កម្មាភិបាលការិយាល័យជនជាតិស្រុក ត្រាគូ (ខេត្ត ត្រាវិញ) អញ្ជើញទស្សនាទម្រង់រូបភាពដាំដំណាំត្រាវនៅភូមិ យ៉ុងលើនអា ឃុំ ដាយអាន

ផ្តល់ប្រាក់ចំណេញជាមធ្យមពី ១៥០ ដល់ ២០០ លានដុងក្នុងមួយហិកតា ទម្រង់រូបភាពធ្វើបរិវត្តកម្មផ្ទៃដីដាំដំណាំស្រូវមិនសូវមានប្រសិទ្ធភាពងាក មកដាំដំណាំត្រាវ ពោតរបស់ក្រុមសហការផលិតកម្មភូមិ យ៉ុងលើនអា ឃុំ ដាយអាន បានជួយឲ្យក្រុមគ្រួសារ ខ្មែរ ជាច្រើនបង្កើនប្រាក់ចំណូល។

ដោយឃើញច្បាស់ពីប្រសិទ្ធភាពសេដ្ឋកិច្ច បងប្អូនជនជាតិបានពង្រីកផ្ទៃ ដីដាំត្រាវឡើងទៅដល់ជាង ៤០ ហិកតា។

ធវើពពធកមមមខរបររកសចញចមជវតជយជនជាត ខមែរ កាតបនថយភាពករករ hinh anh 3ក្រុមសហការតម្បាញរវៃផលិតផលហត្ថកម្មវិចិត្រសិល្បៈនៅភូមិ យ៉ុងឌិញ ឃុំ ដាយអាន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ) បង្កើតការងារធ្វើជាប់ជាប្រចាំជូនស្ត្រី ខ្មែរ ជាច្រើននាក់

អាស្រ័យដូច្នេះ ទូទាំងភូមិមានគ្រួសារក្រីក្រនៅត្រឹមតែ ៨ គ្រួប៉ុណ្ណោះ (ថយចុះជិត ២០០ គ្រួសារបើប្រៀបធៀបនឹងឆ្នាំ ២០១២) ប្រាក់ចំណូលជាមធ្យមសម្រេចបាន ៤៨ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ (កើនឡើង ៣០ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំបើប្រៀបធៀបនឹង ៥ ឆ្នាំមុន)

រួមជាមួយការជួយឧបត្ថម្ភជនជាតិ ខ្មែរ ធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ ស្រុក ត្រាគូ ថែមទាំងបានជួយឧបត្ថម្ភ ភូមិវប្បកម្មប្រពៃណីផ្សេងៗ ក្នុងការអភិវឌ្ឍផលិតកម្ម។

ធវើពពធកមមមខរបររកសចញចមជវតជយជនជាត ខមែរ កាតបនថយភាពករករ hinh anh 4ក្រៅពីការដាំដំណាំត្រាវ ជនជាតិ ខ្មែរ នៅភូមិ យ៉ុងលើនអា ឃុំ ដាយអាន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ) ថែមទាំងបានដាំឆ្លាស់ប្រភេទបន្លែផ្សេងៗ ដើម្បីរកប្រាក់ចំណូលបន្ថែម

ដោយមានភូមិវប្បកម្មចំនួន ៣៖ ភូមិវប្បកម្មផលិតបណ្តាផលិតផលពីឫស្សី ពក ពីងពង់ ឃុំ ហាមយ៉ាង ភូមិវប្បកម្មតម្បាញរវៃឃុំ ដាយអាន និងភូមិវប្បកម្មតម្បាញកន្ទេល កាហម (ឃុំ ហាមតឹន) ស្រុកបានបង្កើតការ ងារធ្វើជូនប្រជាជនចំនួន ៣.០០០ នាក់ក្នុងចំណោមនោះ ភាគច្រើនជា បងប្អូនជនជាតិ ខ្មែរ ដោយមានប្រាក់ចំណូលពី ២,៥ ទៅ ៦ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយខែ៕

អត្ថបទ៖ ថាញ់ហ្វា
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា (២០២១) ដោយ៖  យ័ញលើយ


សំណើ