នំបាញ់ជឹង ញ៉ឹតឡេ

នំបាញ់ជឹងត្រូវបានធ្វើពីអង្ករដំណើបក្រអូប ទន់ល្មួត គ្រាប់ធំមូលនិងថ្លោស គ្រាប់អង្ករដំណើបពណ៌សស្គុសបានលាងស្អាតហើយទុកអោយស្ងួតទឹក។ ជាពិសេស អង្ករដំណើបគឺមិនបាច់ត្រាំទឹកដូចតំបន់ដទៃៗ ទេ។ នេះគឺជាចំណុចចម្បងបង្កនូវភាពខុសប្លែករបស់នំបាញ់ជឹង ញ៉ឹតឡេ។ 
នបាញជង ញតឡេ hinh anh 1
អ្នកវេចនំបាញ់ជឹង ញ៉ឹតឡេ ត្រូវតែមានភាពស្ទាត់ជំនាញនិម៉ត់ចត់ដើម្បីចៀសវាងវេចណែនពេកឬធូរពេកធ្វើអោយប៉ះពាល់ដល់សោភ័ណភាពក៏ដូចជាគុណភាពរបស់នំ

ស្នូលនំបាញ់ជឹងត្រូវបានធ្វើពីសណ្តែកខៀវ សាច់បីជាន់ ខ្ទឹមក្រហមក្រៀមនិងម្រេច។ គ្រឿងផ្សំទាំងអស់សុទ្ធតែត្រូវបានជ្រើសរើសហ្មត់ចត់ ប្រយ័ត្នប្រយែងដើម្បីធានានំបាញ់ជឹងផលិតផលសម្រេច ឈ្ងុយឆ្ងាញ់និងសម្បូរទៅដោយជាតិខ្លាញ់។
នបាញជង ញតឡេ hinh anh 2
រយៈពេលស្ងោរនំពី ១០ ដល់ ១២ ម៉ោងដើម្បីអោយនំបាញ់ជឹង ញ៉ឹតឡេ ឆ្អិនសព្វ

នបាញជង ញតឡេ hinh anh 3
នំបាញ់ជឹង ញ៉ឹតឡេ ផលិតផលប្រចាំតំបន់របស់ប្រជាជនស្រុកទេស ហ្វេ
 
នាអំឡុងថ្ងៃជិតចូលឆ្នាំថ្មី ដើមនិទាឃរដូវ វិថីលក់នំបាញ់ជឹង ញ៉ឹតឡេ កាន់តែកកកុញជាង។ ជាមធ្យមឡនំនីមួយៗ នៅទីនេះមានមនុស្សពី ៨ ដល់ ១០ នាក់វេចនំជាប់ពេញមួយថ្ងៃដោយមានចំនួនរាប់ពាន់នំធំតូចក៏នៅតែមិនគ្រប់លក់៕
ហូកូវ

សំណើ