នាំមកនូវពន្លឺជូនអ្នកជំងឺក្រីក្រចំនួន ៦០០.០០០ នាក់

យោងតាមលោក ត្រឹនថាញ់ឡុង ប្រធានសមាគមគាំពារអ្នកជំងឺក្រីក្រនៅទីក្រុង ហូជីមិញ ឆ្នាំ ១៩៩៧ សមាគមបានចលនាថវិកាជូនអ្នកជំងឺក្រីក្រចំនួន ១០០ នាក់បានវះកាត់ភ្នែកដោយឥតគិតថ្លៃ។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ង្វៀនត្រាយ ធ្វើការវះកាត់ភ្នែកដោយឥតគិតថ្លៃជូនអ្នកជំងឺក្រីក

ចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន សមាគមបានសហការជាមួយមន្ទីរពេទ្យធំៗ នៅទីក្រុង ហូ ជី មិញ ដូចជាមន្ទីរពេទ្យភ្នែក មន្ទីរពេទ្យង្វៀនត្រាយ ង្វៀនទ្រីភឿង។ល។ បានចាត់តាំងធ្វើការវះកាត់ភ្នែកដោយឥតគិតថ្លៃជារឿយៗ នាំមកនូវពន្លឺជូនអ្នកជំងឺក្រីក្រទាំងឡាយ។ 
លោក ត្រឹនក្វាងហុង អាយុ ៧១ ឆ្នាំ ជាអ្នកជំងឺទី ៦០០.០០០ ដែលទទួលបានការវះកាត់ភ្នែកដោយឥតគិតថ្លៃពីកម្មវិធីនៃសមាគមគាំពារអ្នកជំងឺក្រីក្រទីក្រុងហូជីមិញ

ចំនួនអ្នកជំងឺត្រូវបានវះកាត់កើនឡើងឥតឈប់ឈរ។ ដោយឡែកតែ នៅឆ្នាំ ២០១៩ មានអ្នកជំងឺចំនួន ៦០ ម៉ឺននាក់ទទួលបានពន្លឺឡើងវិញដោយសារកម្មវិធីចលនារបស់សមាគម។
អ្នកជំងឺក្រីក្រទាំងឡាយបន្ទាប់ពីបានវះកាត់ភ្នែកឥតគិតថ្លៃដោយកម្មវិធីនៃសមាគមគាំពារអ្នកជំងឺក្រីក្រនៅទីក្រុង ហូជីមិញ

នាពេលខាងមុខ សមាគមនឹងបន្តចលនាដើម្បី ធ្វើការវះកាត់ភ្នែកដោយឥតគិតថ្លៃជូនអ្នកជំងឺក្រីក្រលើទូទាំងប្រទេស។ ដោយឡែកសម្រាប់គម្រោង "See again" របស់ប្អូន ផាមធៀនតឹម សិស្សសាលាអន្តរជាតិ ណាមសាយហ្កន (ទីក្រុង ហូជីមិញ) នឹងបន្តរួមដំណើរជាមួយនឹងកម្មវិធីជាមួយគោលដៅចលនាថវិកាដើម្បីធ្វើការវះ កាត់ភ្នែកដោយឥតគិតថ្លៃជូនអ្នកជំងឺក្រីក្រ ១.០០០ នាក់ថែមទៀត៕
អត្ថបទនិងរូបថត៖ ឌិញហាំង

សំណើ