នារីជនជាតិ យ៉ាវ នាំយកមេដាយមាសមកជូនមាតុភូមិ

នៅក្នុងព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍ ២០២៣ (ស៊ីហ្គេម លើកទី ៣២) ប្រព្រឹត្តិឡើងនៅ កម្ពុជា នារីជនជាតិ យ៉ាវ ត្រៀវ ធីផឿងធុយ បានប្រកួតយ៉ាងឆ្នើម ឈ្នះមេដាយមាសវិញ្ញាសាគុន ខ្មែរ នាំមកនូវភាពប្រសើរថ្លៃថ្លាជូនមាតុភូមិនិងជាមោទនភាពនៃដែនដីស្រុកកំណើតរបស់ដូនតា។

នារជនជាត យាវ នាយកមេដាយមាសមកជនមាតភម hinh anh 1កីឡាការិនី ត្រៀវ ធីផឿងធុយ រីករាយត្រេកអរលើកទង់ជាតិរត់ជុំវិញសង្វៀនបន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ កម្ពុជា ដើម្បីដណ្ដើមបានមេដាយមាសវិញ្ញាសាគុន ខ្មែរ ផ្នែកប្រយុទ្ធនារីប្រភេទទម្ងន់ ៥១ គីឡូក្រាម

កើតឆ្នាំ ២០០០ ក្នុងគ្រួសារកសិកម្មសុទ្ធសាធ នៅភូមិ ម៉ុកធៀវ ឃុំ ថឿងឡុង ស្រុក អៀនឡឹប (ខេត្ត ភូ ថ) ផឿងធុយ ឆាប់មាន "ឧបនិស្ស័យ" ជាមួយវិញ្ញាសា ឃីកបុកស៊ីង តាំងពីពេលរៀនថ្នាក់ទី ៧។ 

អាស្រ័យដោយខិតខំប្រឹងប្រែងហ្វឹកហាត់ ឆ្នាំ ២០១៨ ផឿងធុយ ត្រូវបានជ្រើសរើសឲ្យចូលក្នុងក្រុម មួយ ជម្រើសជាតិនិងចូលរួមប្រកួតពានរង្វាន់ជាច្រើនក្នុងស្រុក តំបន់និងអន្តរជាតិ នៅក្នុងវិញ្ញាសាចំនួន ២ គឺ មួយ និង ឃីកបុកស៊ីង។

នារជនជាត យាវ នាយកមេដាយមាសមកជនមាតភម hinh anh 2កីឡាការិនី ត្រៀវ ធីផឿងធុយ (អាវក្រោះពណ៌ក្រហម) វាយសម្រុកនិងឈ្នះពិន្ទុជាបន្តបន្ទាប់លើកីឡាការិនី មើយស៊ឹង (អាវក្រោះពណ៌ខៀវ កម្ពុជា) ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រប្រភេទទម្ងន់ ៥១ គីឡូក្រាមផ្នែកប្រយុទ្ធនារី

ស្នាដៃដ៏គួរឲ្យចាប់អារម្មណ៍របស់ ផឿងធុយ គឺមេដាយប្រាក់ពានរង្វាន់ជើងឯក  មួយ អាស៊ី ឆ្នាំ ២០១៩ មេដាយសំរឹទ្ធពានរង្វាន់ជើងឯក មួយ ពិភពលោកឆ្នាំ ២០១៩ មេដាយមាសចំនួន ៥ ពានរង្វាន់ជើងឯក មួយ ទូទាំងប្រទេស មេដាយមាសចំនួន ៤ ពានរង្វាន់ជើងឯក ពាន ឃីកបុកស៊ីង ទូទាំងប្រទេសជាដើម។

ទន្ទឹមនឹងនោះ ផឿងធុយ ក៏បានរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ជូនប័ណ្ណសរសើរចំនួន ៣ ដងក្នុងឆ្នាំ ២០១៩ ឆ្នាំ ២០២០ និងឆ្នាំ ២០២២។

នារជនជាត យាវ នាយកមេដាយមាសមកជនមាតភម hinh anh 3ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំ ធឿងឡុង ជូនអំណោយអបអរសាទរកីឡាការិនី ត្រៀវ ធីផឿងធុយ ឈ្នះមេដាយមាស ស៊ីហ្គេម លើកទី ៣២

យោងតាមលោក ឌិញ ហាយណាម អនុប្រធាន គណៈកម្មាធិការប្រជាជនស្រុក អៀន ឡឹប ពានរង្វាន់មេដាយមាសដែល ផឿងធុយ ដណ្តើមបានមិនត្រឹមតែជាកិត្តិយសបុគ្គល គ្រួសារប៉ុណ្ណោះទេ ថែមទាំងជាក្តីរីករាយត្រេកអរ មោទនភាពរបស់មូលដ្ឋាន របស់ផ្នែកកីឡា វៀតណាម ទៀតផង៕

អត្ថបទ៖ ទ្រុងកៀន
រូបថត៖ ទ្រុងកៀន - មិញក្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ


សំណើ