នារី ខ្មែរ ថែរក្សាសន្តិសុខព្រំដែន

ត្រូវបានបង្កើតឡើងខែ មិថុនា ឆ្នាំ ២០១៤ ដោយមាន សមាជិកចំនួន ៣៥ នាក់ ក្នុងនោះមាននារី ខ្មែរ ចំនួន ១០ នាក់ "ក្រុមនារីថែរក្សាខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយព្រំដែន" នៅ ឃុំព្រំដែន អានភូ ស្រុក ទិញបៀន (ខេត្ត អានយ៉ាង) តាមកាល កំណត់ជារៀងរាល់ខែ រាល់ត្រីមាសឬក៏រៀបចំដើរល្បាត ខ្សែបន្ទាត់ ព្រំដែន បង្គោលតម្រុយព្រំដែនដោយមិនបានគ្រោងទុកជាមុន រៀបចំបណ្តាសកម្មភាពឃោសនាផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ការ ទប់ស្កាត់ឧក្រិដ្ឋជននិងអំពើអបាយមុខសង្គម ជួយប្រជាជននៅ តំបន់ព្រំដែនលើកកម្ពស់ការយល់ដឹងអំពីបទប្បញ្ញត្តិ បទបញ្ញត្តិ ព្រំដែន រកឃើញ វែកមុខរាល់អំពើមានសញ្ញា ធ្វើអោយខុសឃ្លាត ខ្សែបន្ទាត់ព្រំដែនបង្គោលតម្រុយព្រំដែនទាន់ ពេលវេលា។ល។

នារ ខមែរ ថែរកសាសនតសខពរដែន hinh anh 1យុទ្ធជនទាំងឡាយនៃប៉ុស្តិ៍ការពារព្រំដែន ញើនហ៊ឹង ផ្តល់ជូនដំណឹងអំពីបង្គោលតម្រុយព្រំដែនលេខ ២៧៣ នៅឃុំព្រំដែនអានភូ ស្រុក ទិញបៀន (ខេត្ត អានយ៉ាង) ជាមួយបងប្អូននារីៗខ្មែរ ចំណុះ "ក្រុមនារីថែរក្សាខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយព្រំដែន"

យោងតាមលោកស្រី ដាំង ធីកឹមហឿង អនុប្រធាន សមាគម សហព័ន្ធនារីស្រុក ទិញបៀន បានឲ្យដឹងថា រយៈពេលដំបូង ទោះបីជាមានការលំបាកលំបិន ត្រដាបត្រដួសជាច្រើនក៏ដោយ ក៏ប៉ុន្តែបងប្អូននារីៗ ក្នុង "ក្រុមនារីថែរក្សាខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយព្រំដែន" ឃុំ អានភូ នៅតែខិតខំប្រឹងប្រែងបំពេញ ល្អភារកិច្ចជានិច្ច។ ជាពិសេស បងប្អូននារីៗ ខ្មែរ ទាំង ១០ នាក់ បានពង្រីកប្រៀបខ្លាំងក្នុងការងារឃោសនាផ្សព្វផ្សាយនៅភូមិ ស្រុក ជួយបងប្អូនជនជាតិយល់ដឹងពីសារៈ សំខាន់នៃការថែរក្សា សន្តិសុខព្រំដែន សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។

នារ ខមែរ ថែរកសាសនតសខពរដែន hinh anh 2ប៉ុស្តិ៍ការពារព្រំដែន ញើនហ៊ឹង រៀបចំការឃោសនាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការទប់ស្កាត់ឧក្រិដ្ឋជននិងអំពើអបាយមុខសង្គម ចលនាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខជាតិជាមួយបងប្អូននារីៗ ខ្មែរ នៅ "ក្រុមនារីថែរក្សាខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយព្រំដែន"
នារ ខមែរ ថែរកសាសនតសខពរដែន hinh anh 3យុទ្ធជនទាំងឡាយនៃប៉ុស្តិ៍ការពារព្រំដែន ញើនហ៊ឹង សហការជាមួយបណ្តាសមាជិកនៃ"ក្រុមនារីថែរក្សាខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយព្រំដែន" ដើរល្បាត ត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយព្រំដែនលេខ ២៧៣

ដើម្បីគំរូ "ក្រុមនារីថែរក្សាខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយ ព្រំដែន" ធ្វើសកម្មភាពដ៏មានប្រសិទ្ធភាព ស្វាហាប់ថែមទៀត សមាគមសហព័ន្ធនារីនឹងបន្តសហការយ៉ាងស្អិតល្មួតជាមួយ   កងកម្លាំងសមត្ថកិច្ច ប្រជាជននៅលើភូមិសា្រស្តក្នុងការងារដើរ ល្បាត ត្រួតពិនិត្យព្រំដែន ជំរុញយ៉ាងខ្លាំងក្លាការងារឃោសនា ផ្សព្វផ្សាយ។ល។ រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនកាន់តែ រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង


សំណើ