នំអន្សម - លក្ខណៈវប្បធម៌ដ៏ល្អឯករបស់បណ្តាជនជាតិនៅ ណាមបូ

ជាពិសេស នេះគឺជាមុខម្ហូបដែលមិនអាចខ្វះបានក្នុងស្ពកសំណែនបុព្វការីជន ជីដូនជីតា នាឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មីប្រពៃណី។
 
រួមគ្នាស្ងោរនំអន្សម

ចំពោះជនជាតិ ខ្មែរ ណាមបូ នំអន្សមនៅបានហៅថា "នំ (អន្សម) ជ្រូក"សំដៅចង្អុលបង្ហាញពីនំមួយប្រភេទដែលធ្វើអំពីអង្ករដំណើប ស្នូលសណ្តែកជាមួយនឹងសាច់ជ្រូកមួយចម្រៀក ដាក់នៅកណ្តាល វេចដោយស្លឹកចេកជាច្រើនស្រទាប់ ហើយចងឱ្យតឹងដោយវល្លិកក់ដើម្បីពេលដែលស្ងោរទឹកមិនជ្រាបចូលបាន។ 
 

 
ដើម្បីវេចនំអន្សម បងប្អូនមាមីងតែងតែដា ក់អង្ករដំណើបនៅស្រទាប់ខាងក្រៅបំផុត បន្ទាប់មកគឺសណ្តែកមួយស្រទាប់ស្តើងហើយខាងក្នុងបង្អស់គឺសាច់ជ្រូក

នាឱកាសបុណ្យចូលឆ្នាំថ្មី ខ្មែរ ពិធីបុណ្យសែនដូនតា... បងប្អូនជនជាតិ ខ្មែរ នៅតាមភូមិស្រុកជាច្រើនតែងតែហ៊ុនចូលគ្នាអង្ករដំណើប សណ្តែកសាច់ជ្រូក... ដើម្បីរួមគ្នាវេចនំអន្សម។
 
នាឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មី បងប្អូនជនជាតិ ខ្មែរនៅភូមិស្រុកជាច្រើននៅតែរក្សាបានទម្លាប់ហ៊ុនចូលគ្នានូវអង្ករដំណើបសណ្តែក សាច់ជ្រូកជាដើមដើម្បីរួមគ្នាវេចនំអន្សម

នេះគឺជាទំនៀមទម្លាប់មួយដ៏ល្អប្រសើរ សម្ដែងពីសាមគ្គីភាពនៃសហគមន៍បណ្តាជនជាតិរស់នៅលើដែនដី ណាមបូ តាំងពីប៉ុន្មានជំនាន់មកហើយពេលបុណ្យចូលឆ្នាំថ្មីមកដល់ម្តងៗ និទាឃរដូវបានឈានចូលមក៕
ត្រឹនជីកុង - ផានថាញ់គឿង

សំណើ

មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចទូទាំងប្រទេសលើកទី ២ នឹងប្រារព្ធឡើងនាដើមខែធ្នូខាងមុខនេះ
លោក ដូវ៉ាន់ជៀន រដ្ឋមន្ត្រី ទទួលបន្ទុកប្រធានគណៈកម្មាធិការជនជាតិ អញ្ជើញចូលរួម កម្មវិធី​មហាសាមគ្គី​ប្រជាជាតិ​នៅខេត្ត ហ្វាប៊ិញ
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ត្រឹនថាញ់ម៉ឹន អញ្ជើញចូលរួមកម្មវិធីមហាសាមគ្គីប្រជាជាតិទាំងមូលនៅខេត្ត ទ្វៀនក្វាង
ខេត្ត កៀនយ៉ាង ចាត់តាំងកម្មវិធីសមោសរមហាសាមគ្គីប្រជាជាតិទាំងមូលនៅទីប្រជុំជន
បញ្ចប់ការប្រណាំងទូក ងនិងសប្តាហ៍មហោស្រពពិធីអកអំបុក - ប្រណាំងទូក ងរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង
បញ្ចប់ការប្រណាំងទូក ង អបអរសាទរពិធីបុណ្យអកអំបុកនៅខេត្ត ត្រាវិញ ឆ្នាំ ២០២០