នំ បាកដូវ របស់ជនជាតិ សានយីវ

ជនជាតិ សានយីវ លុញនំ បាកដូវ រាងមូលៗ ដាក់ស្នូលនៅកណ្តាល សង្កត់អោយសំប៉ែត រួចរោយម្សៅមួយស្រទាប់ស្តើងនៅខាងក្រៅ ជនជាតិ សានយីវ លុញនំ បាកដូវ រាងមូលៗ ដាក់ស្នូលនៅកណ្តាល សង្កត់អោយសំប៉ែត រួចរោយម្សៅមួយស្រទាប់ស្តើងនៅខាងក្រៅ

ឱ្យតែដល់ពេលមានបុណ្យទាន បុណ្យចូលឆ្នាំថ្មី មង្គលការជាដើម បងប្អូនជនជាតិ សានយីវ នៅខេត្ត ក្វាងនិញ តែងតែធ្វើប្រភេទនំដ៏ល្អឯកមួយតាមទម្លាប់មិនដែនអាក់ខាន នោះគឺនំ បាកដូវ។

គ្រឿងផ្សំសម្រាប់ធ្វើនំ បាកដូវ គឺកសិផលដ៏ជិតដិតផ្សេងៗ ដូចជា៖ អង្ករដំណើប ល្ង សណ្តែកដីជាដើម។ អង្ករដំណើបត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់ត្រាំក្នុងទឹករយៈពេលពី ១០ ទៅ ១៥ នាទី រួចដាក់ចូលក្នុងត្បាល់ដាល់ឬកិនយ៉ាងម៉ដ្ឋសម្រាប់ធ្វើសម្បកនំ។ 

ន បាកដវ របសជនជាត សានយវ hinh anh 1ជាប្រភេទនំបែបប្រពៃណីរបស់ជនជាតិបានជាស្ត្រី សានយីវ នរណាក៏ប៉ិនប្រសប់អំពីរបៀបធ្វើនំដែរ

រីឯស្នូលនំវិញ ធ្វើពីសណ្តែកដី ល្ងដែលបានលីងឲ្យឡើងក្លិនឈ្ងុយ ហើយយកទៅលាយជាមួយស្ករស។ ម្សៅដំណើបបន្ទាប់ពីកិនឲ្យម៉ដ្ឋហើយនោះយកទៅលាយជាមួយនឹងទឹកក្តៅឧណ្ហៗ ច្របាច់យ៉ាងហ្មត់ចត់ ហើយកាត់ចំណិតតូចៗ រួចស្ងោរអោយឆ្អិន។ 

ន បាកដវ របសជនជាត សានយវ hinh anh 2នំ បាកដូវ មិនអាចខ្វះបានទេក្នុងរាល់ពិធីសែនព្រេន បុណ្យទានរបស់ជនជាតិ សានយីវ

នៅពេលនំអណ្តែតឡើង អ្នកធ្វើនំនឹងស្រង់វាចេញ លុញជាដុំមូលៗ ដាក់ស្នូលនៅកណ្តាល សង្កត់ឲ្យសំប៉ែតរួចរោយម្សៅមួយស្រទាប់ស្តើងខាងក្រៅ។ ដោយសារតែស្រទាប់ម្សៅពណ៌សខាងក្រៅនោះហើយ បានជាជនជាតិ សានយីវ ហៅប្រភេទនំនេះថា នំ បាកដូវ ដើម្បីស្រួលចាំ។ 

ន បាកដវ របសជនជាត សានយវ hinh anh 3ជនជាតិ សានយីវ លុញនំ បាកដូវ រាងមូលៗ ដាក់ស្នូលនៅកណ្តាល សង្កត់អោយសំប៉ែត រួចរោយម្សៅមួយស្រទាប់ស្តើងនៅខាងក្រៅ

ជាមួយនឹងក្លិនក្រអូបរបស់អង្ករដំណើប សណ្តែកដី ល្ង រសជាតិផ្អែមស្រាលរបស់ស្ករ ស្រួលញ៉ាំ តែមិនទ្រលាន់ នំ បាកដូវ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនមិនអាចបំភ្លេចបានសម្រាប់អតិថិជនជិតឆ្ងាយ៕

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ អៀងថាន់


សំណើ