បក្ខជនវ័យក្មេង ជនជាតិ នុង ខិតខំតស៊ូដើម្បីក្លាយជាអ្នកមាន

ឆ្នាំ ២០១២ យល់ឃើញថាអាកាសធាតុ ដីធ្លីនៅមូលដ្ឋានសមស្រប បង ហ៊ាន់ បានផ្លាស់ប្តូរពីផលិតស្រូវដាំពោតលើផ្ទៃដីចំនួន ២ ហិកតា ងាកមកដាំដើមមន ចិញ្ចឹមដង្កូវនាងវិញ។ 
នាតំបន់ព្រំដែនដាច់ស្រយាលដែលនៅមានការលំបាកច្រើននៃស្រុក បាវឡាក (ខេត្ត កាវបាំង) បងប្អូនជនជាតិធ្លាប់តែដាំស្រូវនិងពោតក៏ប៉ុន្តែបង ណុងវ៉ាន់ហ៊ាន់ បែរជាចេះធ្វើមានធ្វើបានដោយរបរដាំមន ចិញ្ចឹមដង្កូវនាង។ រូបថត៖ អានថាញ់ដាត
 
ដោយមានការជួយឧបត្ថម្ភពីកម្មាភិបាលជួយ ជម្រុញកសិកម្ម បង ហ៊ាន់ ក្លាហានហ៊ានអនុវត្តទម្រង់រូបភាពចិញ្ចឹមដង្កូវនាងលើកម្រាលផ្ទះចាក់ស៊ីម៉ងត៍អោយដង្កូវនាង ខ្ជាក់សូត្រក្នុងឧបករណ៍បង្វិលដោយស្វ័យប្រវត្តិ។
យុវជនជាច្រើនក្នុងឃុំបានរៀនសូត្រតាមបង ណុងវ៉ាន់ហ៊ាន់ ដាំមនចិញ្ចឹមដង្កូវនាង។ រូបថត៖ អានថាញ់ដាត

ដោយឃើញថា ទម្រង់រូបភាពថ្មីអាចផ្តល់ទិន្នផលខ្ពស់ បងបន្តដាំមនបន្ថែម ១ ហិកតា ហើយបើកទូលាយកន្លែងចិញ្ចឹមដង្កូវនាងនិងរោងភ្ញាស់ពងដង្កូវនាង ផ្គត់ផ្គង់ដង្កូវនាងពូជ ផ្តល់ចំណូល ២០០ លានដុងក្នុងមួយឆ្នាំ។ អាស្រ័យរៀនសូត្រតាមបង ហ៊ាន់ ដាំដើមមន ចិញ្ចឹមដង្កូវនាង ជីវភាពរស់នៅរបស់ ២០ ក្រុមគ្រួសារក្នុងភូមិបានល្អប្រសើរឡើង។
បង ណុងវ៉ាន់ហ៊ាន់ ផ្ដោះប្តូរបទពិសោធន៍ក្នុងមុខរបរនឹងបងប្អូនមាមីងក្នុងឃុំ។ រូបថត៖ អានថាញ់ដាត

ជាមួយនឹងស្នាដៃដែលសម្រេចបាន បង ណុងវ៉ាន់ហ៊ាន់ បានទទួលបណ្ណសរសើរ ២ ដងជូនអោយក្រុមគ្រួសារគំរូនាំមុខក្នុងបណ្តាចលនាប្រឡងប្រណាំងនៅលើភូមិសាស្ត្រខេត្ត កាវបាំង៕ 
ហ៊ឺវហាយ

សំណើ