"បង្កងឱបដើមស្រូវ" ជម្នះទីផ្សារ

ប៉ុន្មានឆ្នាំកន្លងទៅ នៅខេត្ត កាម៉ៅ គំរូផ្លាស់ប្តូរការបង្កបង្កើនផលស្រូវលើផៃ្ទដីដែលបានដាំដុះហើយគួបផ្សំចិញ្ចឹមបង្កងបានបញ្ជាក់ពីប្រសិទ្ធភាពនិងសអោយឃើញកាន់តែច្បាស់ពីការអភិវឌ្ឍប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។

ឃុំ ទ្រីលឹក ស្រុក ធើយប៊ិញ ជាឃុំដែលមានសក្តានុពល ប្រៀបខ្លាំងជាច្រើនអំពីការអភិវឌ្ឍកសិកម្មស្អាត កសិកម្មសរីរាង្គ។

នាពេលកន្លងទៅផ្នែកកសិកម្មស្រុកបានដាក់ដំណើរការអនុវត្តគំរូជាច្រើនអំពីស្រូវស្អាត ស្រូវសរីរាង្គនិងចិញ្ចឹមបង្កងតាមទិសដៅ VietGAP នៅលើភូមិសាស្ត្រឃុំ។

"បងកងឱបដើមសរវ" ជមនះទផសារ hinh anh 1ផ្ទៃដីជិត ៦០០ ហិកតារបស់ឃុំ ទ្រីលឹក ស្រុក ធើយប៊ិញ (ខេត្ត កាម៉ៅ) ត្រូវបានប្រគល់ជូនវិញ្ញាបនបត្របញ្ជាក់សម្រេចស្តង់ដារ ASC

រហូតមកទល់ពេលនេះ ក្នុងចំណោមផ្ទៃដីវារីវប្បកម្មសរុបចំនួន ២.៩០០ ហិកតា ឃុំ ទ្រីលឹក មានផ្ទៃដីផលិតស្រូវ - បង្កងប្រហែល ៧០០ ហិកតាតាមទិសដៅអេកូឡូស៊ីសរីរាង្គ ផៃ្ទដីជិត ៦០០ ហិកតាត្រូវបានអង្គការទទួលស្គាល់បញ្ជាក់អន្តរជាតិជាសកលឯករាជ្យក្នុងការគ្រប់គ្រងនិងធ្វើនិយ័តកម្មទំនិញផ្តល់វិញ្ញាបនបត្របញ្ជាក់សម្រេចស្តង់ដារ ASC Group (វិញ្ញាបនបត្របញ្ជាក់ស្តង់ដារអន្តរជាតិចំពោះជលផលត្រូវបានចិញ្ចឹមមានទំនួលខុសត្រូវកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថានប្រព័ន្ធអេកូឡូស៊ី សហគមន៍ប្រជាជនតំបន់លំនៅឋានជាអតិបរមាជាដើម)។

"បងកងឱបដើមសរវ" ជមនះទផសារ hinh anh 2ការអនុវត្តគំរូផ្លាស់ប្តូរការបង្កបង្កើនផលស្រូវគួបផ្សំចិញ្ចឹមបង្កងបានបញ្ជាក់ពីប្រសិទ្ធភាពការអភិវឌ្ឍប្រកបដោយចីរភាព

ដំណាក់កាល ២០១៣ - ២០២១ ប្រាក់ចំណូលជាមធ្យមក្នុងមួយឆ្នាំនៃគំរូផលិតស្រូវ - បង្កងសម្រេចបានជាង ៦៥ លានដុងក្នុងមួយហិកតា ខ្ពស់ជាងគំរូឯកវប្បកម្មស្រូវពី ២ ដល់ ៣ ដង។

លោក ចូវ កុងបាំង អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត កាម៉ៅ បានអោយដឹងថាផ្នែកកសិកម្មប្តេជ្ញាចិត្តសហការជាមួយធុរកិច្ចនិងអង្គការក្រៅរដ្ឋាភិបាលជួយឧបត្ថម្ភកសាងគម្រោងផលិតស្រូវ - បង្កងសម្រេចវិញ្ញាបនបត្របញ្ជាក់។

"បងកងឱបដើមសរវ" ជមនះទផសារ hinh anh 3រដូវបង្កងដៃវែងឆ្នាំ ២០២២ កសិករខេត្ត កាម៉ៅ ប្រមូលផលជាមធ្យមពី ៣០០ ដល់ ៤០០ គីឡូក្រាមក្នុងមួយហិកតាដោយឡែកមានក្រុមគ្រួសារមួយចំនួនប្រមូលផលបានរហូតដល់ ៥០០ គីឡូក្រាមក្នុងមួយហិកតា

នាពេលខាងមុខ ខេត្ត កាម៉ៅ នឹងបន្តបើកទូលាយគំរូផលិតស្រូវ - បង្កងសម្រេចវិញ្ញាបនបត្របញ្ជាក់អន្តរជាតិ ASC ទៅកាន់បណ្តាឃុំ បៀនបាច់ ដុង និង ទ្រីផាយ (ស្រុក ធើយប៊ិញ) ដោយមានផៃដ្ទីចំនួន ១ ម៉ឺនហិកតាសម្រេចវិញ្ញាបនបត្របញ្ជាក់ខាងលើ៕

អត្ថបទនិងរូបថត៖ ហ្វ៊ិញអាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ យ័ញឡើយ


សំណើ