បង្កើតកម្លាំងឲ្យទីក្រុង ធូឌឹក លោតផ្លោះ

ទីក្រុង ធូឌឹក ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២១ ជាទីប្រជុំជនជាប់ចំណាត់ថ្នាក់ប្រភេទលេខ ១ ចំណុះទីក្រុង ហូ ជីមិញ ស្មើនឹងចំនួន ១០ ភាគរយនៃផ្ទៃដីទីក្រុង ហូ ជីមិញ ចំនួនប្រជាជនជាង ១,២ លាននាក់។

ទីក្រុង ធូឌឹក មានបេសកកម្មក្លាយជាទីក្រុងគំរូក្នុងដំណើរការកម្មវិធីបច្ចេកវិទ្យា ៤.០ ជារាល់ឆ្នាំរួមចំណែកចំនួន ៣០ ភាគរយ GRDP (ផលិតផលសរុបរបស់ទីក្រុង) ឲ្យទីក្រុង ហូ ជីមិញ និងចំនួន ៧ ភាគរយនៃ GDP ឲ្យទូទាំងប្រទេស។

បងកើតកមលាងឲយទករង ធឌក លោតផលោះ hinh anh 1វិស្វករដំណើរការសាកល្បងដៃរ៉ូបូតនៅរោងអនុវត្តជាក់ស្តែងស្វ័យប្រវត្តិកម្មចំណុះមជ្ឈមណ្ឌលបណ្តុះបណ្តាលមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុង ហូ ជីមិញ (ទីក្រុង ធូឌឹក)

ដើម្បីបង្កលក្ខខណ្ឌងាយស្រួលឲ្យទីក្រុង ធូឌឹក អភិវឌ្ឍព្រមទាំងលើកកម្ពស់សុពលភាព ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋ ថ្មីៗ នេះ ទីក្រុង ហូ ជីមិញ បានលើកសំណើមជ្ឈិមអនុញ្ញាតឱ្យក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ធូឌឹក ឱ្យបានប្រគល់មុខងារ ភារកិច្ចមួយចំនួនបន្ថែមស្ថិតក្នុងសមត្ថកិច្ចដូចជា៖ គ្រប់គ្រងការវិនិយោគ ហិរញ្ញវត្ថុថវិកា គ្រប់គ្រងសេដ្ឋកិច្ច គ្រប់គ្រងទីប្រជុំជននិងធនធានបរិស្ថាន អង្គការ ក្បាលម៉ាស៊ីន គ្រប់គ្រងរដ្ឋបាលរបស់អាជ្ញាធរទីក្រុង។ល។

បងកើតកមលាងឲយទករង ធឌក លោតផលោះ hinh anh 2

ទីក្រុង ធូឌឹក ជាកន្លែងមានមូលដ្ឋានគ្រឹះផ្លូវគមនាគមន៍ពហុស្រទាប់ តំណភា្ជប់ពិពិធភាពនិងសង្គតិភាពលំដាប់លេខមួយនៅទីក្រុង ហូ ជីមិញ

 ទន្ទឹមនឹងនោះ ដោយមានយន្តការ គោលនយោបាយពិសេសដាច់ដោយឡែក ទីក្រុង ធូឌឹក ត្រូវបានតម្រង់ទិសដៅអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចបញ្ញា វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ហិរញ្ញវត្ថុ គោលដៅដ៏សំខាន់មិនត្រឹមតែរបស់ទីក្រុង ហូ ជីមិញ ប៉ុណ្ណោះទេ ថែមទាំងរបស់តំបន់សេដ្ឋកិច្ចគោលដៅសំខាន់នៅភាគខាងត្បូងទាំងមូលទៀតផង។

បងកើតកមលាងឲយទករង ធឌក លោតផលោះ hinh anh 3និស្សិតដំណើរការសាកល្បងរ៉ូបូតទាំងឡាយបម្រើការងារចូលក្នុងជីវភាពប្រចាំថ្ងៃនៅដេប៉ាតឺម៉ង់យន្តសាស្រ្តផលិតម៉ាស៊ីន សាលាមហាវិទ្យាល័យគរុកោសល្យបច្ចេកទេសទីក្រុង ហូ ជីមិញ (ទីក្រុង ធូឌឹក)

នៅពេលត្រូវបានប្រគល់មុខងារ ភារកិច្ចនិងយន្តការ គោលនយោបាយពិសេសដាច់ដោយឡែកបន្ថែម ទីក្រុង ធូឌឹក ត្រូវបានរំពឹងទុកថានឹងអូសទាញប្រភពកម្លាំងវិនិយោគបន្ថែមជាច្រើន រួមចំណែកចូលក្នុងការកំណើនរួមនៃទីក្រុង ហូ ជីមិញ និងទូទាំងប្រទេស៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ សិរីសួស្តី


សំណើ