បងប្អូនជនជាតិអញ្ជើញចូលរួមទិវាបុណ្យនៃមាតុភូមិយ៉ាងរូតរះម្នីម្នា

អ្នកបោះឆ្នោតជនជាតិ ហាញី អញ្ជើញទៅបោះឆ្នោតដោយសោមនស្សរីករាយនៅមណ្ឌលបោះឆ្នោតលេខ ៣ ឃុំ កាឡាំង ស្រុក មឿងតែ (ខេត្ត ឡាយចូវ) អ្នកបោះឆ្នោតជនជាតិ ហាញី អញ្ជើញទៅបោះឆ្នោតដោយសោមនស្សរីករាយនៅមណ្ឌលបោះឆ្នោតលេខ ៣ ឃុំ កាឡាំង ស្រុក មឿងតែ (ខេត្ត ឡាយចូវ)

កាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ ក្នុងបរិយាកាសរបស់ទិវាបុណ្យនៃមាតុភូមិ អ្នកបោះឆ្នោតជាបងប្អូនជនជាតិភាគតិចបានអញ្ជើញចេញទៅបោះឆ្នោតយ៉ាងរូតរះម្នីម្នា។

បងបអនជនជាតអញជើញចលរមទវាបណយនៃមាតភមយាងរតរះមនមនា hinh anh 1អ្នកបោះឆ្នោតជនជាតិ ហាញី អញ្ជើញទៅបោះឆ្នោតដោយសោមនស្សរីករាយនៅមណ្ឌលបោះឆ្នោតលេខ ៣ ឃុំ កាឡាំង ស្រុក មឿងតែ (ខេត្ត ឡាយចូវ)

អ្នកណាក៏សោមនស្សរីករាយពេលបានអនុវត្តសិទ្ធិជ្រើសរើសមនុស្សណាមានសីលធម៌គ្រប់គ្រាន់ ទេពកោសល្យគ្រប់គ្រាន់ ស័ក្ដិសមតំណាងឲ្យឆន្ទៈ បំណងប្រាថ្នានិងុសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនដើម្បីបានការគាំទ្រជាប់ឆ្នោតចូលរដ្ឋសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២១ - ២០២៦...៕

បងបអនជនជាតអញជើញចលរមទវាបណយនៃមាតភមយាងរតរះមនមនា hinh anh 2លោកអគ្គលេខាបក្ស ង្វៀនភូត្រុង លេខានៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស អញ្ជើញចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២១ - ២០២៦ នៅមណ្ឌលបោះឆ្នោតលេខ ៤ សង្កាត់ ង្វៀនយូ ខណ្ឌ ហាយបាទ្រឹង (ទីក្រុង ហាណូយ)
បងបអនជនជាតអញជើញចលរមទវាបណយនៃមាតភមយាងរតរះមនមនា hinh anh 3លោកនាយករដ្ឋមន្រ្តី ផាមមិញជិញ អញ្ជើញទម្លាក់ស្លឹកឆ្នោតចូលក្នុងហិបឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ១៨ សង្កាត់ កាយខេ ខណ្ឌ និញគៀវ (ទីក្រុង កឹនធើ)
បងបអនជនជាតអញជើញចលរមទវាបណយនៃមាតភមយាងរតរះមនមនា hinh anh 4លោកប្រធានរដ្ឋ ង្វៀនស៊ន់ភុក ជាមួយអ្នកបោះឆ្នោតដែលអញ្ជើញមកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ០៤១ អង្គភាពបោះឆ្នោតលេខ ១០ ស្ថិតនៅទីរួមស្រុក គូជី (ទីក្រុង ហូជីមិញ)
បងបអនជនជាតអញជើញចលរមទវាបណយនៃមាតភមយាងរតរះមនមនា hinh anh 5លោកប្រធានរដ្ឋសភា វឿងឌិញហ្វេ អញ្ជើញទទួលសន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ១ ទីរួមស្រុក អានឡាវ ស្រុក អានឡាវ (ទីក្រុង ហាយផុង)
បងបអនជនជាតអញជើញចលរមទវាបណយនៃមាតភមយាងរតរះមនមនា hinh anh 6រដ្ឋមន្រ្តី ទទួលបន្ទុកគណៈកម្មាធិការជនជាតិ លោក ហូវអាឡេញ ជ្រើសរើសបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មុនពេលបោះឆ្នោតនៅចំណុចបោះឆ្នោតលេខ ១ សង្កាត់ ហាមរ៉ុង ទីរូមខេត្ត សាប៉ា (ខេត្ត ឡាវកាយ)
បងបអនជនជាតអញជើញចលរមទវាបណយនៃមាតភមយាងរតរះមនមនា hinh anh 7អ្នកបោះឆ្នោតជាជនជាតិ យ៉ាវ នៅសង្កាត់ ថុងញ៉ឹត ទីក្រុង ហ្វាប៊ិញ (ខេត្ត ហ្វាប៊ិញ) អញ្ជើញចេញទៅបោះឆ្នោត
បងបអនជនជាតអញជើញចលរមទវាបណយនៃមាតភមយាងរតរះមនមនា hinh anh 8អ្នកបោះឆ្នោតជិត ១ ម៉ឺននាក់នៅឃុំទាំង ៦ នៃស្រុកតំបន់ព្រំដែន ដាក់គ្លៃ គឺ ង៉ុកលិញ មឿងហង ដាក់ម៉ាន ដាក់ប្លូ ដាក់ញ៉ង ដាក់ឡុង និងមណ្ឌលបោះឆ្នោតនៅប៉ុស្តិ៍ការពារព្រំដែន ដាក់ស៊ូ ស្ថិតលើភូមិសាស្ត្រស្រុក ង៉ុកហូយ (ខេត្ត កនទុម) អញ្ជើញចូលរួមការបោះឆ្នោតមុនពេលកំណត់នៅឯមូលដ្ឋាន
បងបអនជនជាតអញជើញចលរមទវាបណយនៃមាតភមយាងរតរះមនមនា hinh anh 9អ្នកបោះឆ្នោតជនជាតិ ខ្មែរ នៅមណ្ឌលបោះឆ្នោតលេខ ៤ ឃុំ អានគឺ ស្រុក ទិញបៀន (ខេត្ត អានយ៉ាង) ចាំដល់វេនបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២១ - ២០២៦ ដោយក្ដីសោមនស្សរីករាយ
បងបអនជនជាតអញជើញចលរមទវាបណយនៃមាតភមយាងរតរះមនមនា hinh anh 10អ្នកឃោសនានៃមជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាននិងទេសចរណ៍ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) អញ្ជើញចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការបោះឆ្នោតជូនបងប្អូនជនជាតិភាគតិចនៅបណ្តាឃុំតាមតំបន់ព្រំដែន
បងបអនជនជាតអញជើញចលរមទវាបណយនៃមាតភមយាងរតរះមនមនា hinh anh 11ទស្សនីយភាពសម្តែងគងឃ្មោះអំណរសាទរ "ទិវាបុណ្យនៃមាតុភូមិ" របស់បងប្អូនជនជាតិ អេដេ នៅមណ្ឌលបោះឆ្នោតលេខ ១៧ ភូមិ អា-ក យ្ហុង សង្កាត់ តឹនឡើយ ទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់)

ដំណឹងនិងរូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពដោយ៖ ជ័យពិសិដ្ឋ

 


សំណើ