ពិធីការិនីកម្មវិធី AI នេះនឹងចាប់ផ្តើមអាជីពជាផ្លូវការរបស់ខ្លួនអំឡុងកិច្ចប្រជុំនាពេលខាងមុខរបស់អង្គនីតិប្បញ្ញត្តិ និងស្ថាប័នប្រឹក្សានយោបាយកំពូលនៅខែ មីខា នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានស៊ិនហួ (Xinhua) ក្នុងសន្និសីទព័ត៌មាននាពាក់កណ្ដាលខែកម្ភាៈកន្លងទៅនេះ។
 |
ពិធីការិនីអានព័ត៌មាន AI ត្រូវបានយកម៉ូដែលតាម
អ្នកកាសែតស្រីឈ្មោះ ឈូ ម៉េង (Qu Meng)
ដែលធ្វើការឱ្យទីភ្នាក់ងារព័ត៌មាននេះ
|
ដោយយកម៉ូដែលតាមអ្នកកាសែតស្រីឈ្មោះ ឈូ ម៉េង (Qu Meng) ដែលធ្វើការឱ្យទីភ្នាក់ងារព័ត៌មាននេះ ពិធីការនី AI នេះត្រូវបានអភិវឌ្ឍន៍ឡើងរួមគ្នាដោយស៊ិនហួនិងក្រុមហ៊ុន search engine ដែលមានឈ្មោះថា Sogou.com។ វាមានសមត្ថភាពអាចអានព័ត៌មានបានយ៉ាងល្អដូចមនុស្ស ហើយធ្វើការ ២៤ ម៉ោងលើ ២៤ ម៉ោងដោយគ្មាននឿយហត់៕
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា
ប្រែសម្រួលចំណងជើងរូបថតដោយ៖ ជ័យពិសិដ្ឋ