បង ត្រាំង ធ្វើមានពីដើមរុក្ខជាតិឱសថ

តាមបង ត្រាំង បនា្ទប់ពីរយៈពេលដាំបាន ៣ ឆ្នាំ ដើមតែផ្កាលឿងផ្តល់ការប្រមូលផលស្លឹក បន្ទាប់ពីរយៈពល ៤ ឆ្នាំ គឺប្រមូលផលផ្កា។ ដើមតែនីមួយៗ ផ្តល់ផលផ្កាស្រស់ពី ៨ ទៅ ១០ គីឡូក្រាម។
ពិនិត្យមើលគុណភាពកូនពូជក្នុងថ្នាលបណ្តុះដើមតែផ្កាលឿងរបស់គ្រួសារបង និញវ៉ាន់ត្រាំង

បច្ចុប្បន្ននេះតម្លៃស្លឹកក្រៀមប្រមាណ ៣០០.០០០ ដុងក្នុង ១ គីឡូក្រាមផ្កាស្រស់ពី ១,២ ទៅ ១,៨ លាន ដុង​ក្នុង ១ គីឡូក្រាម ផ្កាក្រៀមពី ១៤ ទៅ ១៥ លានដុងក្នុង ១ គីឡូក្រាម។ 
ផលិតផលតែផ្កាលឿងផ្តល់ចំណូលខ្ពស់ដោយកំរិតតម្លៃផ្កាក្រៀមពី ១៤ ទៅ ១៥ លានដុង
 
បើកទូលាយរោងធ្វើថ្នាលបណ្តុះកូនពូជ
 
បង និញវ៉ាន់ត្រាំង រួមជាមួយបុគ្គលិកក្រុមហ៊ុនក្នុងថ្នាលបណ្តុះតែផ្កាលឿង

កាលពីឆ្នាំទៅមិញ ក្រៅពីផ្កាស្រស់ ចំនួន ១០០ គីឡូក្រាមរបស់ក្រុមគ្រួសារ បង ត្រាំង នៅទិញបន្ថែមផ្ការបស់ប្រជាជននៅក្នុងតំបន់ចំនួន ៥០០ គីឡូក្រាមទៀតក្រោយពេលសម្ងួតអោយក្រៀម គាត់ចំណូលវិញបានជាង ១,៦ ពាន់លាន ដុង។ ឆ្នាំ ២០១៦ បង ត្រាំង សម្រេចចិត្តបណ្តាក់ទុនជិត ៨០០ លានដុងដើម្បីធ្វើថ្នាលបណ្តុះកូនពូជ សង់រោងផលិតវេចខ្ចប់ផលិតផលតែផ្កាលឿង៕

សំណើ