បំណងប្រាថ្នាធំក្នុងការកសាងជាតិនៃយុវវ័យ

ពួតដៃគ្នាការពារបរិស្ថាន សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ យុវជនយុវនារីនៃប្លុកបណ្តាស្ថាប័ន អង្គភាពនៅខេត្ត និញធន់ ចាត់តាំងប្រមូលសំរាមកាកសំណល់ដើម្បីសម្អាតឆ្នេរសមុទ្រ ប៊ិញសឺន - និញជឺ ពួតដៃគ្នាការពារបរិស្ថាន សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ យុវជនយុវនារីនៃប្លុកបណ្តាស្ថាប័ន អង្គភាពនៅខេត្ត និញធន់ ចាត់តាំងប្រមូលសំរាមកាកសំណល់ដើម្បីសម្អាតឆ្នេរសមុទ្រ ប៊ិញសឺន - និញជឺ

ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ខួបគម្រប់លើកទី ៩០ នៃថ្ងៃបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ (ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៩៣១ - ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១) មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ បានបំផុសចលនាខែសម្រាប់យុវជនឆ្នាំ ២០២១។

បណងបរាថនាធកនងការកសាងជាតនៃយវវយ hinh anh 1សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ យុវជនយុវនារីខេត្ត ហ្វាប៊ិញ អញ្ជើញចូលរួមដាំកូនឈើនៅភូមិ កែម ឃុំ ផុងភូ ស្រុក តឹនឡាក

ជាមួយនឹងស្មារតីឈានមុខ ទទួលខុសត្រូវរបស់យុវវ័យ វៀតណាម សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ និងយុវជនយុវនារីក្នុងទូទាំងប្រទេសបានដំណើរការសកម្មភាពជាក់ស្តែងជាច្រើនឆ្ពោះទៅរកមូលដ្ឋានចូលរួមកម្លាំងនៃយុវវ័យក្នុងការកសាងស្រុកកំណើតអោយកាន់តែមានអរិយធម៌សម្បូរបែបនិងមានភាពស្អាតស្អំពីមួយថ្ងៃទៅមួយថ្ងៃ។

បណងបរាថនាធកនងការកសាងជាតនៃយវវយ hinh anh 2ពួតដៃគ្នាការពារបរិស្ថាន សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ យុវជនយុវនារីនៃប្លុកបណ្តាស្ថាប័ន អង្គភាពនៅខេត្ត និញធន់ ចាត់តាំងប្រមូលសំរាមកាកសំណល់ដើម្បីសម្អាតឆ្នេរសមុទ្រ ប៊ិញសឺន - និញជឺ

ទន្ទឹមនឹងសកម្មភាពសំខាន់ៗ ដូចជាការឃោសនា ការអប់រំប្រពៃណីសីលធម៌ របៀបរបបនៃការរស់នៅសម្រាប់យុវជន សកម្មក្នុងការបង្កើតធុរកិច្ចថ្មីប្រកបការងាររកស៊ីចិញ្ចឹមជីវិត អនុវត្តការងារបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព....។

បណងបរាថនាធកនងការកសាងជាតនៃយវវយ hinh anh 3គាំទ្រថ្ងៃចូលឆ្នាំថ្មីដាំកូនឈើ "រំលឹកគុណអ៊ំ ហូ ជារៀងរហូត" សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ យុវជនយុវនារីខេត្ត បាកលៀវ អញ្ជើញដាំកូនឈើនៅកេរតំណែលប្រវត្តិសាស្រ្តនៃភូមិសាស្រ្ត កាយចាញ់ នៅឃុំ និញថាញ់ឡើយ ស្រុក ហុងយ៉ឹន

សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ យុវជនយុវនារីនៅមូលដ្ឋានជាច្រើនថែមទាំងបានចូលរួមក្នុងការដាំកូនឈើ ប្រមូលសំរាមកាកសំណល់... ឆ្លងតាមរយៈនោះ រួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងនៃសហគមន៍ក្នុងការការពារបរិស្ថាននិងទប់ទល់នឹងបម្រែបម្រួលធាតុអាកាស៕

អត្ថបទ៖  ជីគឿង រូបថត៖  ចិន្តា - ង្វៀនថាញ់ - ត្រុងដាត

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិនា ឆ្នាំ ២០២១ ដោយ៖  អៀនថាញ់


សំណើ