អគារប៉មពន្លឺមិនត្រូវបានអនុញ្ញាតឱ្យផ្អាកដំណើរការនៃការបញ្ចាំងភ្លើង - នោះគឺជា "បញ្ជាពីបេះដូង" របស់កម្មាភិបាល បុគ្គលិកនៅស្ថានីយនិងយុទ្ធជនកងទ័ពជើងទឹកទាំងឡាយនៅលើដែនសមុទ្រ ដែនកោះនៃមាតុប្រទេស
នៅលើកោះនិងចំណុចកោះទាំងឡាយនៃប្រជុំកោះ ទ្រឿងសា (ខេត្ត ខាញ់ហ្វា) មានអគារប៉មពន្លឺ ឬសើន (ប៉មបញ្ចាំងភ្លើងសម្រាប់ឱ្យនាវិកសម្គាល់ទីតាំង) ចំនួន ៩ នៅបណ្ដាកោះ៖ សឺនកា ណាមអៀត ស៊ិញតូន ដាឡាត ដាតី អាន បាង សុងទឺតី ទៀននឺ និង ទ្រឿងសាលើន។

សំណង់ទាំងនេះត្រូវបានគ្រប់គ្រង ដំណើរការ ថែទាំ ជួសជុលដោយក្រុមវិស្វករ កម្មាភិបាលនិងបុគ្គលិករបស់ក្រុមហ៊ុនធានាសុវត្ថិភាពនាវាចរណ៍សមុទ្រខាងកើតនិងកោះសមុទ្រ។


សើនទាំងនោះ ឧស្សាហ៍ព្យាយាមបញ្ចាំងពន្លឺរៀងរាល់យប់ ជួយដល់ការកំណត់ទិសដៅនៃទូកកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ក្នុងតំបន់។

នេះមិនត្រឹមតែជាចំណុចតម្រុយសម្រាប់ទូកកប៉ាល់នាពេលយប់នៅឯកណ្តាលមហាសាគរដ៏ធំល្វឹងល្វើយប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ជាបង្គោលតម្រុយអធិបតេយ្យភាពសមុទ្រកោះរបស់ វៀតណាម ទៀតផង៕
ផលិតដោយ៖ ផានសាវ - ថាំងទ្រុង - ស៊ីទ្វៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ