"បណ្តុះអក្សរ" នៅតំបន់ព្រំដែន ថែនជូភិន

"បណ្តុះអក្សរ" នៅតំបន់ព្រំដែន ថែនជូភិន

ស្ថិតនៅភូមិសាស្រ្តនៃឃុំព្រំដែន ថែនជូភិន ចម្ងាយពីមជ្ឈមណ្ឌលស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) ១៤ គីឡូម៉ែត្រ កូនភ្នំជាប់រដឹកដ៏គ្រោះថ្នាក់ ការធ្វើដំណើរទៅមកលំបាកលំបិន ក៏ប៉ុន្តែលោកគ្រូ អ្នកគ្រូជាមួយប្អូនៗ សិស្សសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃ បឋមសិក្សានិងអនុវិទ្យាល័យ ថែនជូភិន នៅតែព្យាយាមតស៊ូក្នុងដំណើរការស្វែងរកអក្សរ។

"បណតះអកសរ" នៅតបនពរដែន ថែនជភន hinh anh 1សាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃ បឋមសិក្សានិងអនុវិទ្យាល័យ ថែនជូភិន ស្ថិតនៅភូមិសាស្ត្រឃុំព្រំដែន ថែនជូភិន ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង)

តាមលោកគ្រូ ជូវ៉ាន់ទន់ នាយករងសាលា ពីមុននេះ ដើម្បីកាត់បន្ថយស្ថានភាពសិស្សឈប់រៀននិងបោះបង់ការសិក្សាពាក់កណ្តាលផ្លូវលោកគ្រូ អ្នកគ្រូទាំងឡាយបានចុះទៅដល់ភូមិ ចូលដល់ផ្ទះនីមួយៗ របស់ប្រជាជនដើម្បីឃោសនា ចលនា។

យល់ពីអត្ថប្រយោជន៍នៃការទៅរៀន បងប្អូនមាមីងជនជាតិ ម៉ុង ជនជាតិ នុង នៅទីនេះបាននាំកូនក្មួយទៅសាលារៀន។ អាស្រ័យដូច្នេះ អត្រាសិស្សអាយុពី ៦ ដល់ ១៤ ឆ្នាំទៅសាលារៀនតែងតែសម្រេចបានអត្រាខ្ពស់ (ប្រមាណ ៩៧%)។

"បណតះអកសរ" នៅតបនពរដែន ថែនជភន hinh anh 2យល់ពីអត្ថប្រយោជន៍នៃការទៅរៀន បងប្អូនមាមីងជនជាតិ ម៉ុង ជនជាតិ នុង បាននាំកូនក្មួយរបស់ខ្លួនទៅសាលារៀន។ អាស្រ័យដូច្នេះ អត្រាសិស្សចាប់ពីអាយុ ៦ ដល់ ១៤ ឆ្នាំទៅរៀនតែងតែសម្រេចបានប្រមាណ ៩៧%

មិនត្រឹមតែចលនាកូនក្មួយចូលរៀនសូត្រប៉ុណ្ណោះទេ បងប្អូនជនជាតិថែមទាំងស្ម័គ្រចិត្តចូលរួមជាកម្លាំងកាយ ជាទ្រព្យផងដែរដើម្បីជួសជុលសាលារៀន ថ្នាក់រៀន។

ដោយមានការចូលរួមកម្លាំងពីសំណាក់បងប្អូនជនជាតិ ផ្ទះសង់ផុតពីដីពហុមុខងារសម្រាប់បង្រៀននិងរៀនពេញមួយថ្ងៃមួយខ្នងតម្លៃជាង ៦០០ លាន ដុងត្រូវបានសាងសង់ឡើងធ្វើជាកន្លែងស្នាក់នៅ ហូបចុកនិងប្រជុំជីវភាពសម្រាប់ប្អូនៗ សិស្សានុសិស្ស។

"បណតះអកសរ" នៅតបនពរដែន ថែនជភន hinh anh 3ជាមួយនឹងថវិកាសរុបជាង ៦០០ លានដុងពីការធ្វើសង្គមូបនីយកម្មរបស់មូលដ្ឋាន ផ្ទះសង់ផុតពីដីពហុមុខងារសម្រាប់បង្រៀននិងរៀនពេញមួយថ្ងៃត្រូវបានសង់រួចរាល់ដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ២០១៨ បានជួយដោះស្រាយកន្លែងហូបចុក ស្នាក់នៅរបស់សិស្សសាលាដែលជាកូនក្មួយបងប្អូនជនជាតិ

បានឃើញផ្ទាល់ភ្នែកនូវក្ដីលំបាកលំបិន ការខ្វះខាតនៅទីនេះ យើងខ្ញុំកោតគោរពចំពោះការតស៊ូប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូទាំងឡាយនៃសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃ បឋមសិក្សានិងអនុវិទ្យាល័យ ថែនជូភិន ជាអ្នកដែលព្យាយាមលះបង់កម្លាំងកាយចិត្តដើម្បីបណ្តុះពន្លកបៃតងនៅតំបន់ព្រំដែន៕

អាញ់ដាវ - ហ្វាងហា


សំណើ