បេតិកភណ្ឌវប្បធម៌ជនជាតិ យ៉ាវ ក្បែរចង្កេះភ្នំ តីអៀនទឺ

ស្នាក់នៅប្រមូលផ្តុំនៅស្រុក សឺនដុង (ខេត្ត បាក់យ៉ាង) ជនជាតិ យ៉ាវ មានបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលជាច្រើនបង្ហាញអោយឃើញតាមរយៈសម្លៀកបំពាក់ ជំនឿ ទំនៀមទម្លាប់ជាដើម ដើម្បីថែរក្សា ពង្រីកបេតិកភណ្ឌវប្បធម៌ទាំងនេះ ស្រុក សឺនដុង បានដាក់ដំណើរការដំណោះស្រាយជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពខាងស្មារតីក៏ដូចជាខាងសម្ភារៈរបស់បងប្អូនជនជាតិ។ល។

បេតកភណឌវបបធមជនជាត យាវ កបែរចងកេះភន តអៀនទ hinh anh 1ចាប់ពីឆ្នាំ ២០២១ រហូតមកទល់ពេលនេះ ស្រុក សឺនដុង បានផ្តោតលើការជួយឧបត្ថម្ភបងប្អូនជនជាតិ យ៉ាវ អភិវឌ្ឍសកម្មភាពទេសចរណ៍អេកូឡូស៊ីទេសចរណ៍សហគមន៍

ការថែរក្សាតម្លៃវប្បធម៌ប្រពៃណី
ប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញនិងណែនាំយ៉ាងដិតដល់របស់គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក បណ្តាបេតិកភណ្ឌវប្បធម៌ជនជាតិ យ៉ាវ ក្បែរចង្កេះភ្នំ តីអៀនទឺ ត្រូវបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិរក្ស ថែរក្សា។

បេតកភណឌវបបធមជនជាត យាវ កបែរចងកេះភន តអៀនទ hinh anh 2វត្ត ធឿង ស្ថិតនៅលើតំបន់មានកម្រិតខ្ពស់ជាង ៨០០ ម៉ែត្រ ជាគោលដៅដើម្បីភ្ញៀវទេសចរគន់មើលបានទិដ្ឋភាពរួមនៃជួរជម្រាលភ្នំ តីអៀនទឺ ទាំងពីរផង រុករកស្វែងយល់បានសម្រស់ធម្មជាតិតាំងពីពណ៌បៃតងនៃអាកាសវេហាផង

សិប្បករឆ្នើម បាន វ៉ាន់កឿង នៅទីរួមស្រុក តីអៀនទឺ ស្រុក សឺនដុង ជាអ្នក "រក្សាភ្នក់ភ្លើង ផ្ទេរបន្តភ្លើង" ភាសាជនជាតិ យ៉ាវ ឆ្លងតាមរយៈការសិក្សាដោយខ្លួនឯង ចងក្រងកម្រងឯកសារភាសា យ៉ាវ។ ផ្តើមពីការយល់ដឹងអំពីភាសាពីដើមមក លោក កឿង បានបើកបង្រៀនភាសា យ៉ាវ ចំនួន ១០ ថ្នាក់នៅតាមភូមិ ឃុំជាច្រើនក្នុងស្រុក។

លោក កឿង នឹកគិតក្នុងចិត្ត៖ "ជនជាតិ យ៉ាវ គឺត្រូវតែចេះភាសា យ៉ាវ ទើបឃើញថាស្រលាញ់ និងចាប់អារម្មណ៍បានតម្លៃវប្បធម៌ប្រពៃណីដ៏ធំធេងរបស់ជនជាតិ"។ អាស្រ័យដោយមានអក្សរសរសេរទើបជនជាតិ យ៉ាវ នៅរក្សាទុកបានព័ត៌មានជាច្រើនអំពីប្រភពដើម បុព្វការីជន វង្សត្រកូល គ្រួសារ សាសនា ជំនឿ ទំនៀមទម្លាប់ បុណ្យទានចូលឆ្នាំថ្មីជាដើម

បេតកភណឌវបបធមជនជាត យាវ កបែរចងកេះភន តអៀនទ hinh anh 3ភ្ញៀវទេសចររក្សាទុកអនុស្សាវរីយ៍ដោយមានយុវនារីជនជាតិ យ៉ាវ នៅមណ្ឌលទេសចរណ៍អេកូឡូស៊ីខាងព្រលឹងវិញ្ញាណ តីអៀនទឺ

ស្វែងយល់អំពីសិល្បៈច្រៀង ប៉ាវយុង យើងខ្ញុំធ្វើដំណើរមកកាន់ភូមិ មៅ ឃុំ ទន់មៅ ស្រុក សឺនដុង កន្លែងមានជនជាតិ យ៉ាវ រស់នៅ ១០០%។ ការច្រៀង ប៉ាវយុង របស់ជនជាតិ យ៉ាវ ចាប់កំណើតឡើងក្នុងការពលកម្ម ផលិតកម្ម ខ្លឹមសារលើកសរសើរជីវភាពរស់នៅ សេចក្តីស្នេហានៃគូស្រករ។

លក្ខណៈដ៏វិសេសវិសាលក្នុងការច្រៀង ប៉ាវយុង ស្រេចទៅលើលំនាំចម្រៀងនីមួយៗ ស្រេចទៅលើរបៀបបញ្ចេញអោយឃើញដែលអ្នកច្រៀងត្រូវតែ "តទល់ប្រកបដោយភាពបត់បែន" ផ្សេងៗ គ្នា។ ប្រសិនបើច្រៀងតាមលំនាំការប្រជុំជីវភាពអ្នកច្រៀងត្រូវតែ "ឥតបានព្រាងទុកជាមុន" តាមប្រធានបទជាក់លាក់ណានីមួយ។ បើច្រៀងតាមពិធីកិច្ចជំនឿ អ្នកច្រៀងត្រូវអនុវត្តតាមវិធានក្បួនខ្នាតច្បាស់លាស់។

បេតកភណឌវបបធមជនជាត យាវ កបែរចងកេះភន តអៀនទ hinh anh 4ការថែរក្សាភាសានិយាយនិងភាសាសរសេររបស់ជនជាតិ យ៉ាវ ចង្កេះភ្នំ តីអៀនទឺ រួមចំណែកដាស់មោទនភាពជនជាតិសម្រាប់ក្មេងៗ ជំនាន់ក្រោយ ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីជនជាតិ

"ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ស្រុក សឺនដុង នឹងផ្តោតលើការកសាងផលិតផលទេសចរណ៍ពិសេសៗ ដាច់ដោយឡែក បើកបណ្តាថ្នាក់បង្ហាត់បង្រៀន អភិរក្សភាសាសរសេរលំនាំចម្រៀងប្រជាប្រិយ ពិធីកិច្ចវប្បធម៌ ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបរប៉ាក់ជរ។ល។ របស់ជនជាតិ យ៉ាវ រស់នៅនៅលើភូមិសាស្ត្រស្រុក" - លោកស្រី តុង ធីហឿងយ៉ាង - អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក សឺនដុង (ខេត្ត បាក់យ៉ាង)។

ជនជាតិ យ៉ាវ នៅស្រុក សឺនដុង ថែរក្សាបានពិធីបុណ្យប្រជាប្រិយជាច្រើនដូចជា៖ ពិធីសែន បានវឿង ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យ ។ល។ ក្នុងនោះពិធីបុណ្យផ្តល់ស័ក្តិពេញវ័យត្រូវបានគេស្គាល់ច្រើនបំផុត។

ជាធម្មតាប្រព្រឹតឡើងនាឱកាសដំណាច់ឆ្នាំឬដើមឆ្នាំថ្មី ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យគឺជាពិធីកិច្ចដ៏សំខាន់ក្នុងជីវិតរបស់បុរសជនជាតិ យ៉ាវ បង្ហាញអោយឃើញច្បាស់ពីបំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការឈោងឈានឡើង បញ្ជាក់ពីភាពធំពេញរូបពេញរាង លក្ខណៈសម្បត្តិគ្រប់គ្រាន់រែកពុនការងារចំពោះវង្សត្រកូល សហគមន៍។

បេតកភណឌវបបធមជនជាត យាវ កបែរចងកេះភន តអៀនទ hinh anh 5ស្ត្រីជនជាតិ យ៉ាវ ចង្កេះភ្នំ តីអៀនទឺ ថែរក្សាសិប្បកម្មប៉ាក់ជរប្រពៃណី

ទន្ទឹមនឹងនោះ ក៏ត្រូវរំឭកដល់បច្ចេកទេសប៉ាក់សង្កិមដ៏ល្អឯករបស់ ជនជាតិ យ៉ាវ ទៀតផង។ យោងតាមចាស់ទុំព្រឹទ្ធាចារ្យទាំងឡាយបានឲ្យដឹងថាពេលកូនស្រីជនជាតិ យ៉ាវ ទើបមានអាយុបាន ៥ បាន ៦ ឆ្នាំ ក៏ត្រូវតែរៀន ប៉ាក់សម្លៀកបំពាក់ ប៉ាក់របស់ របរប្រើប្រាស់ពីរបីសម្រាប់ខ្លួនស្លៀកពាក់នាថ្ងៃពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មី។

បច្ចេកទេសប៉ាក់របស់ជនជាតិ យ៉ាវ ហ្មត់ចត់ផ្ចិតផ្ចង់ ល្អិតល្អន់គួរសម បង្ហាញអោយឃើញច្បាស់តាមរយៈរាងការ៉េ ចតុកោណកែង ពណ៌ក្រហម លឿង សនៅលើ ខោ ក្បូរក្បាច់ដើមម៉ឺនផ្កា រូបផ្តាច់កង់ៗ នៅលើកន្សែងទទូរក្បាលជាដើម។

ការពង្រីកបេតិកភណ្ឌវប្បធម៌ជនជាតិបង្កើតតម្លៃដ៏ទាក់ទាញ
បងប្អូនជនជាតិ យ៉ាវ នៅលើភូមិសាស្ត្រខេត្ត បាក់យ៉ាង មានមនុស្សប្រហែល ១០.០០០ នាក់ ប្រមូលផ្តុំច្រើនបំផុតនៅចង្កេះភ្នំ តីអៀនទឺ ចំណុះស្រុក សឺនដុង។

បេតកភណឌវបបធមជនជាត យាវ កបែរចងកេះភន តអៀនទ hinh anh 6អ្នកស្រី ត្រៀវ ធីហ្វា ជនជាតិ យ៉ាវ នៅភូមិ មៅ ទីរួមស្រុក តីអៀនទឺ ស្វែងរកស្លឹកឈើក្នុងព្រៃដើម្បីធ្វើជាឱសថបុរាណបន្តវេនក្នុងត្រកូលព្យាបាលជំងឺជូនប្រជាជន

ជនជាតិ យ៉ាវ នៅទីនេះភាគច្រើនស្ថិតក្នុងក្រុម យ៉ាវថាញ់អ៊ី យ៉ាវថាញ់ផាន និង យ៉ាវឡូយ៉ាង រស់នៅឆ្លាស់គ្នាជាមួយជនជាតិមួយចំនួនផ្សេងទៀតដូចជា តៃ នុង សានចាយ ជាដើម។

យោងតាមលោកស្រី តុង ធីហឿងយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក សឺនដុង បានឲ្យដឹងថា ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនស្រុកបានអនុ ម័តគម្រោងមេ "អភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌បណ្តាជនជាតិស្រុក សឺនដុង ដំណាក់កាល ២០២១ - ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០"។ ក្រៅពីកេរដំណែលប្រវត្តិសាស្ត្រនិងរមណីយដា្ឋន តីអៀនទឺ លើកសំណើចាត់ចំណាត់ថ្នាក់កេរដំណែលលំដាប់ថ្នាក់ជាតិពិសេស ស្រុកក៏សហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តផ្ដល់សេនាធិការរៀបចំសំណុំឯកសារសិល្បកម្មពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់បងប្អូនជនជាតិ យ៉ាវ ទៀតផង

ចាប់ពីឆ្នាំ ២០២១ រហូតមកទល់ពេលនេះ ស្រុក សឺនដុង បានសហការជាមួយសារ មន្ទីរខេត្ត ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្តចាត់តាំងសិក្សាស្រាវជ្រាវ ស៊ើបអង្កេត រៀបចំឡើងវិញនិងកាត់តវីដេអូបទយកការណ៍អំពីសិប្បកម្មប្រពៃណីប៉ាក់ជរ សង្កិមរបស់បងប្អូនជនជាតិ យ៉ាវ នៅភូម មៅ ចាត់តាំងពិធីបុណ្យសុំរដូវកាលអំណោយផលរបស់ជនជាតិ យ៉ាវ នៅភូមិ ណាហ៊ិន ភូមិ ហ្កា ឃុំ វ៉ឹនសឺន។

ស្រុកក៏ផ្តោតលើការជួយឧបត្ថម្ភ អភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ ភ្ញៀវទេសចរ សហគមន៍របស់ជនជាតិ យ៉ាវ បើកបណ្តាថ្នាក់បង្ហាត់បង្រៀន អភិរក្សភាសាសរសេរ លំនាំចម្រៀងប្រជាប្រិយ ពិធីកិច្ចវប្បធម៌ ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបរប៉ាក់ជរ... របស់ជនជាតិ យ៉ាវ។

បេតកភណឌវបបធមជនជាត យាវ កបែរចងកេះភន តអៀនទ hinh anh 7បណ្តាវិធីផ្សំថ្នាំព្យាបាលជំងឺរបស់ជនជាតិ យ៉ាវ ដូចជាភោគផលដ៏មានតម្លៃនៃព្រៃភ្នំប្រទានអោយនិងផ្សព្វផ្សាយបន្តគ្នាក្នុងសហគមន៍ជនជាតិ យ៉ាវ នៅទីរួមស្រុក តីអៀនទឺ

ដោយមានការផ្តោតជាសំខាន់លើការអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌ ប្រពៃណី ជនជាតិ យ៉ាវ នៅខាងជម្រាលភ្នំ តីអៀនទឺ នឹងមានឱកាសទាញយកផល អភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សហគមន៍បន្ថែមទៀត បង្កើតបណ្តាតម្លៃទាក់ទាញមានដោយឡែក ឆ្លងតាមរយៈនោះលើកកម្ពស់ជីវភាពរស់នៅ កែលម្អប្រាក់ចំណូល រួមចំណែកកសាងជនបទថ្មី៕

អត្ថបទ៖ វៀតហ៊ុង
រូបថត៖ អានថាញ់ដាត - យ៉ាញ់ឡាម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ


សំណើ