បិទបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧ និងឆ្នាំ អាស៊ាន ២០២០៖ សហគមន៍ អាស៊ាន មួយប្រកបដោយភាពស្អិតល្មួត ឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង

លោក នាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក អញ្ជើញប្រគល់ញញួរឈើរជូន ឯកអគ្គរាជទូត ប្រ៊ុយណេ ប្រចាំនៅ វៀតណាម។ ប្រ៊ុយណេជាប្រទេសកាន់តំណែងប្រធានអាស៊ាន ២០២១ ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
លោក នាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក អញ្ជើញប្រគល់ញញួរឈើរជូន ឯកអគ្គរាជទូត ប្រ៊ុយណេ ប្រចាំនៅ វៀតណាម។ ប្រ៊ុយណេជាប្រទេសកាន់តំណែងប្រធានអាស៊ាន ២០២១ ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលប្រព្រឹត្តទៅតាមទម្រង់សន្និសីទវីដេអូ ពីថ្ងៃទី ១២ ដល់ ថ្ងៃ ១៥ ខែ វិច្ឆិកា កន្លងទៅ គឺជាសកម្មភាពសំខាន់បំផុត បិទបញ្ចប់អាណត្តិប្រធាន អាស៊ាន ២០២០ នៃប្រទេស វៀតណាម ដោយមានជំនួបកំពូលជាង ២០ និងពិធីសារជាង ៨០ ត្រូវបានអនុម័តឆ្លង ដែលជាចំនួនព្រឹត្តិការណ៍ និងពិធីសារច្រើនបំផុតគិតតាំងពីមុនមក។

បទបញចបកចចបរជកពល អាសាន លើទ ៣៧ នងឆនា អាសាន ២០២០៖ សហគមន អាសាន មយបរកបដោយភាពសអតលមត ឈានឡើងអភវឌឍនដោយពងផអែកលើខលនឯង hinh anh 1លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ប្រធាន អាស៊ាន ២០២០ អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។  រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ជាមួយននឹងការណ៍ដែលក្រុមមេដឹកនាំបានឯកភាពជាឯកច្ឆន្ទលើបញ្ហាសំខាន់ៗ ជាច្រើន រួមមាន ការអនុម័ត សេចក្តីប្រកាសក្រុ ហាណូយ ស្តីពីចក្ខុវិស័យសហគមន៍ អាស៊ាន ក្រោយឆ្នាំ ២០២៥ ក៏ដូចជាការដាក់អោយ ដំណើរការអនុវត្តគំនិតផ្តួចផ្តើមជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្ដារឡើង វិញនៃសេដ្ឋកិច្ចបន្ទាប់ពីការរាតត្បាតនោះ អាចបញ្ជាក់បានថា វៀតណាម បានបញ្ចប់តួនាទីជាប្រធាន អាស៊ាន ២០២០ ដោយជោគជ័យជាមួយនឹងការខិតខំប្រឹងប្រែងជាច្រើននិងការបោះជំហានត្រឹមត្រូវចំទិសដៅដែលបានកំណត់ ពោរពេញទៅដោយភាពបត់បែននិងច្នៃប្រឌិតក្នុងបរិបទនៃការលំបាកមិនចេះចប់មិនចេះហើយ   រួមដៃគ្នាដើម្បីសហគមន៍អាស៊ាន មួយដែលមានភាពស្អិតល្មួត ឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង។

បញ្ជាក់ពីភាពបត់បែនច្នៃប្រឌិតនិងតួនាទីដឹកនាំរបស់ម្ចាស់ផ្ទះប្ដូរវេន វៀតណាម

ក្រោមមូលបទ “ភាពស្អិតល្មួតនិងការសម្របខ្លួនដោយបរេសកម្ម” ដោយជំនះឧបសគ្គនៃលំហអាកាស ពេល វេលានិងទម្រង់នៃអន្តរកម្ម ប្រទេសសមាជិកអាស៊ាន ទាំងឡាយ បានមានអំឡុងពេលប៉ុន្មានថ្ងៃធ្វើការប្រកបដោយ ប្រសិទ្ធភាព។ មេដឹកនាំនៃប្រទេស អាស៊ាន ទាំងអស់បានផ្លាស់ប្តូរនិងឯកភាព លើវិធានការណ៍ដ៏ស្រួចស្រាល់ ដ៏ចាំបាច់ ជាច្រើនសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនិងជំនះលើរាល់បញ្ហាប្រឈមដែល អាស៊ាន ត្រូវប្រឈមមុខ រូមមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការនិងលើកឡើងទិសដៅធំៗ សម្រាប់សហគមន៍ អាស៊ាន រីកចម្រើនកាន់តែរឹងមាំនិងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ក្លាយទៅជាស្នូលនៃតំបន់ដោយមានប្រជាជនតែងតែជាមានទីតាំងជាមជ្ឍភាពជានិច្ចកាល។

វាយតម្លៃពីលទ្ធផលសំខាន់បំផុតដែលសម្រេចបាននៅឯកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំ ពាក់ព័ន្ធនានា រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumsay Kommasith បានមានប្រសាសន៍អោយដឹងថា៖ វៀតណាម កាន់តួនាទីជាប្រធាន អាស៊ាន ២០២០ ក្នុងបរិបទតំបន់និងពិភពលោកកំពុងប្រឈមមុខនឹង បញ្ហាប្រឈមធំៗ ផ្សេងៗ ដែលមិនធ្លាប់កើតមានឡើងពីមុនមក ជាពិសេស នៅពេលជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ នៅតែកំពុង មានការរីករាលដាល និងអុកឡុកនៅក្នុងតំបន់ជាច្រើនកលើពិភពលោក។ ទោះបីជាមានបញ្ហា ប្រឈមធំៗ ជាច្រើនដែលតម្រូវអោយរៀបចំជំនួបនានាបែបផែនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ អាស៊ាន ក៏ដោយ ក៏ប៉ុន្តែ វៀតណាម មិនត្រឹមតែអនុវត្តតួនាទីប្រធាន អាស៊ាន ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបានបញ្ចប់ សព្វគ្រប់រាល់គោលដៅតាមផែនការដែលបានដាក់ចេញទៀតផង។

បទបញចបកចចបរជកពល អាសាន លើទ ៣៧ នងឆនា អាសាន ២០២០៖ សហគមន អាសាន មយបរកបដោយភាពសអតលមត ឈានឡើងអភវឌឍនដោយពងផអែកលើខលនឯង hinh anh 2

រដ្ឋមន្ត្រីក្រសួងការបរទេស ឡាវ លោក  Saleumsay Kommasith អញ្ជើញផ្តល់បទសម្ភាសន៍។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

យោងតាមលោក Saleumsay Kommasith លទ្ធផលដែលលេចធ្លោជាងគេបំផុតគឺគំនិតផ្តួចផ្តើមរៀបចំជំនួប តាមប្រព័ន្ធអនឡាញ។ ទោះបីជាជំងឺរាតត្បាតសកល កូវីដ-១៩ បណ្ដាលឱ្យអ្នកឯកទេស ប្រតិភូនិងមេដឹកនាំបណ្ដា ប្រទេសមិនអាច ជួបគ្នាដោយផ្ទាល់ក៏ពិតមែន វៀតណាម នៅតែត្រៀមរៀបចំយ៉ាងល្អប្រសើរជាមួយនឹងខ្លឹមសារ របៀបវារៈគ្រប់គ្រាន់  ជួយអោយអង្គប្រជុំនានាទោះបីជាប្រព្រឹត្តិឡើងតាមទម្រង់សន្និសីទវីដេអូក៏ដោយ ក៏នៅតែធានាបានប្រសិទ្ធភាព ធានាបានរបៀបវារៈ គោលបំណង ហើយនៅតែរក្សាបានតួនាទីមជ្ឈភាពរបស់ អាស៊ាន។

លោកស្រី Caitlin Wiesen ប្រធានតំណាងអចិន្ត្រៃយ៍នៃកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅ វៀតណាម មានប្រសាសន៍ឱ្យដឹងថា៖ វៀតណាម បានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អនៅ ក្នុងឆ្នាំប្រធាន អាស៊ាន ២០២០ ។ ភាពស្អិតល្មួត និងសម្របខ្លួនដោយបុរេសកម្ម” មូលបទដែល វៀតណាម ជ្រើសរើសអោយ ឆ្នាំ ២០២០ គឺ គឺសមស្របតាមបរិបទតំបន់និងពិភពលោក ដែលកំពុងប្រឈមមុខនឹងជំងឺរាតត្បាត សកលកូវីដ-១៩ តែម្ដង។

អាចនិយាយបានដែរថា ក្នុងឆ្នាំ ២០២០ មិនមានមូលបទណាមួយដែលអាចសមស្រប ចំពោះអាស៊ានដូច មូលបទនេះឡើយ។ ឥឡូវនេះ អាស៊ាន មានសមាគ្គីភាព រួបរួមគ្នាយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីឆ្លើយតបដោយបុរេសកម្មនឹងការរីករាល ដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសកលមិនធ្លាប់កើតមានឡើង តាំងពីមុន មក បង្កបង្កើត ឡើងផលប៉ះពាល់និងបញ្ហាប្រឈមជាច្រើនលើគ្រប់មុខវិស័យនៃផ្នែកសេដ្ឋកិច្ច-សង្គម។

ដោយវាយតម្លៃថា វៀតណាម បាននិងកំពុងបំពេញយ៉ាងល្អនូវ ការងាររៀបចំកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ លោក ស្រី Caitlin Wiesen មានប្រសាសន៍អោយដឹងថា៖ ជំនួបលើកនេះមានលក្ខណៈច្នៃប្រឌិតណាស់ បាន ពាំនាំមកនូវស្មារតីនៃកិច្ចសហប្រតិបត្តិការ សាមគ្គីភាពនិងបង្ហាញអោយឃើញពីភាពសម្បូរបែបក្នុងអត្តសញ្ញាណ វប្បធម៌នៃបណ្តាប្រទេសជាសមាជិក អាស៊ានទាំងមូល។

អបអរសាទរ វៀតណាម ដែលសម្រេចបានជោគជ័យដោយបានបោះជំហានទៅ មុខក្នុងការងាររៀបចំ កិច្ចប្រជុំ កំពូល អាស៊ាន លើកទី ៣៧ ក៏ដូចជាឆ្នាំប្រធានអាស៊ា ២០២០ ទាំងមូល ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ ហូឡង់ ប្រចាំនៅ វៀតណាម លោកស្រី Elsbeth Akkerman មានប្រសាសន៍អោយដឹងថា៖ វៀតណាម កាន់តំណែងប្រធាន អាស៊ាន ក្នុងបរិការណ៍ដ៏ស្មុគស្មាញជាទីបំផុត។ ដោយបានជំនះការលំបាក បញ្ហាប្រឈម ការងារត្រៀមរៀបចំ ភាពធន់ទ្រាំ ក៏ដូចជាភាព បត់បែនក្នុងការផ្លាស់ប្តូរទម្រង់នៃការរៀបចំរបស់ វៀតណាម ពីជំនួបផ្ទាល់មុខងាកទៅជំនួប តាមប្រព័ន្ធអនឡាញ គឺជាសមិទ្ធិផលដ៏អស្ចារ្យមួយស័ក្កិសម នឹងទទួលបានកោតសរសើរពី សំណាក់សហគមន៍ អន្តរជាតិ មិនត្រឹមតែពីសំណាក់ អាស៊ាន ប៉ុណ្ណោះទេ ថែមទាំងពីសហគមន៍ អ៊ឺរ៉ុប រួមទាំងប្រទេស ហូឡង់ ផងដែរ។

ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតល្មួត រឹងមាំនិងឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង

យោងតាមលោក ង្វៀនក្វឹកយុង អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានគណៈ ប្រតិភូមន្រ្តីជាន់ខ្ពស់ (SOM) វៀតណាម អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ អាស៊ាន ២០២០  តាំងពីពេលដំបូងឡើយ បណ្តាប្រទេស អាស៊ាន បានវាយតម្លៃថា មូលបទដែល វៀតណាម បានស្នើគឺត្រឹមត្រូវពិតប្រាកដណាស ហើយបានក្លាយទៅ ជាពាណិជ្ជសញ្ញានៃអាស៊ាន បានសេចក្ដីថាអាស៊ានមួយដែលមានភាពស្អិតល្មួតនិងការសម្របខ្លួនដោយបុរេសកម្ម។

នៅពេលដែល វៀតណាម ផ្លាស់ប្តូរផ្តោតចំណុចស្នូលងាកទៅរកការឆ្លើយតនឹងជំងឺកូវីដ-១៩ និង បណ្ដា វិធានការណ៍ជួយឧបត្ថម្ភប្រជាជន សហគមន៍ធុរកិច្ច ក្រុមប្រទេសអាស៊ាន និងដៃគូទាំងអស់ សុទ្ធសឹងតែបានវាយតម្លៃថា ការសម្រេច នេះគឺត្រឹមត្រូវពិតប្រាកដ ហើយគាំទ្រយ៉ាងខ្លាំងក្លាចំពោះសំណើនេះរបស់ វៀតណាម។ អាស្រ័យហេតុនេះហើយ គំនិតផ្តួចផ្តើមផ្សេងៗ ដូចជាមូលនិធិ អាស៊ាន សម្រាប់ឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ ឃ្លាំងទុក បម្រុងបរិក្ខាវេជ្ជសាស្រ្តបន្ទាន់តំបន់ មជ្ឈមណ្ឌលអាស៊ានសម្រាប់ការឆ្លើយតបនឹងភាពបន្ទាន់ផ្នែកសុខភាពសាធារណៈនិងការរីករាលដាលនៃជំងឺរាតត្បាតថ្មីៗជាដើម សុទ្ធសឹង តែទទួលបានការ គាំទ្រ ចូលរួមវិភាគទានយ៉ាង សកម្មពីសំណាក់ប្រទេសទាំងឡាយ ។

នៅឯកិច្ចប្រជុំលើនេះ មេដឹកនាំនៃប្រទេសនានា បានអះអាងជាថ្មីម្តងទៀតថា សន្តិភាព ស្ថិរភាពគួរតែត្រូវបាន ថែរក្សា ពង្រឹងនៅគ្រប់តំបន់ភូមិភាគនៃអាស៊ាន រួមទាំងតំបន់សមុទ្រខាងកើត ឬហៅថាសមុទ្រចិនខាងត្បូងផងដែរ។ ស្មារតីទទួលខុសត្រូវ ការគោរពច្បាប់យ៉ាងពេញលេញ គោរពអធិបតេយ្យភាពនិងសិទ្ធិធម្មានុរូប (ភាពស្របច្បាប់) របស់ប្រទេសនានាតាមច្បាប់អន្តរជាតិក៏ត្រូវបានបញ្ជាក់នៅអង្គប្រជុំ ហើយប្តេជ្ញាចិត្តរួមគ្នាកសាងតំបន់ សមុទ្រខាងកើតប្រកបដោយ សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ជាទីកន្លែងដែលសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរត្រូវបានធានា រាល់សកម្មភាពនៅលើលំហរសមុទ្រគឺផ្អែកលើក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ អនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ក្រុមប្រទេស ដែល អញ្ជើញចូលរួមកិច្ចប្រជុំ បានលើកស្ទួយការឥតធ្មត់ អនុវត្តអោយម៉ឹងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដភាគីនៅសមុទ្រ ខាងកើត (DOC) អាស៊ាននិងប្រទេស ចិន ចងក្រងអោយបានឆាប់ក្រមប្រតិបត្តិនៅសមុទ្រខាងកើតដោយមានប្រសិទ្ធភាពនិងពេញលេញ ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ។ 

បទបញចបកចចបរជកពល អាសាន លើទ ៣៧ នងឆនា អាសាន ២០២០៖ សហគមន អាសាន មយបរកបដោយភាពសអតលមត ឈានឡើងអភវឌឍនដោយពងផអែកលើខលនឯង hinh anh 3ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ២៧ តាមប្រព័ន្ធវីដេអូ។ រូបថតៈ DAPNews

នៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ២៧ (ARF) ដែលប្រព្រឹត្តទៅតាមទម្រង់ សន្និសីទវីដេអូ ជំវិញបញ្ហាសមុទ្រខាងកើតឬហៅថាសមុទ្រចិនខាងត្បូង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រាក់សុខុន បានបញ្ជាក់ថា៖ ក្នុងនាមជារដ្ឋ ដែលមិនទាមទារអធិបតេយ្យភាពនៅក្នុងតំបន់សមុទ្រនេះ កម្ពុជា មានសេចក្ដីប្រាថ្នារួមដើម្បីអោយសមុទ្រចិនខាង ត្បូងត្រូវនៅតែជាតំបន់សមុទ្រនៃសន្តិភាពស្ថិរភាពនិងវិបុលភាព។

ប្រទេសកម្ពុជាលើកទឹកចិត្តគ្រប់ភាគីទាំងអស់ ជាពិសេសភាគីពាក់ព័ន្ធផ្ទាល់ អនុវត្តសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) អោយបានពេញលេញនិងមានប្រសិទ្ធភាព ព្រោះ សេចក្ដីថ្លែងការណ៍នេះគឺជាមធ្យោបាយមួយដើម្បីពអង្រឹងភាពជឿជាក់និងទំនុកចិត្ត។ កួរតែបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធដោយផ្ទាល់ដើម្បីស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ។

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅពេលផ្ទេរតួនាទីប្រធានអាស៊ានទៅ អោយប្រទេស ប៊្រុយណេ នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀនស៊ន់ភុក ប្រធានអាស៊ាន ២០២០ បានសម្ដែងទំនុកទុកចិត្តថា៖ ក្នុង តួនាទីជាប្រធាននៃអាណត្តិបន្តវេនបន្ទាប់ខាងមុខនេះ ប្រ៊ុយណេ នឹងបន្តដឹកនាំ អាស៊ាន បោះ ជំហានទៅមុខ ឆ្ពោះទៅរកសហគមន៍អាស៊ានមួយដែលមានចក្ខុវិស័យផ្សារភ្ជាប់យ៉ាងទូលំទូលាយគ្រប់ជ្រុងជ្រោយ សម្របខ្លួនដោយបុរេសកម្ម ងើបឡើងវិញលើគ្រប់មុខវិស័យនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

បទបញចបកចចបរជកពល អាសាន លើទ ៣៧ នងឆនា អាសាន ២០២០៖ សហគមន អាសាន មយបរកបដោយភាពសអតលមត ឈានឡើងអភវឌឍនដោយពងផអែកលើខលនឯង hinh anh 4លោក នាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក អញ្ជើញប្រគល់ញញួរឈើរជូន ឯកអគ្គរាជទូត ប្រ៊ុយណេ ប្រចាំនៅ វៀតណាម។ ប្រ៊ុយណេជាប្រទេសកាន់តំណែងប្រធានអាស៊ាន ២០២១ ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ឆ្លងកាត់ឆ្នាំ ២០២០ ដែលពោពេញដោយបញ្ហាប្រឈម ជាមួយនឹងការបញ្ចប់សព្វគ្រប់រាល់ភារកិច្ចជាប្រធានអាស៊ានរបស់វៀតណាម នោះ សហគមន៍អាស៊ាន បាន ក្លាយជាសហគមន៍មួយប្រកបដោយសាមគ្គីភាព និងស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរឹងមាំនិងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ បង្កបង្កើតបុរេលក្ខណ្ឌមិនអាចខ្វះបានសម្រាប់ដំណាក់កាលអវឌ្ឍន៍បន្តទៀត លើកកំពស់តួនាទីនិងគោលជំហររបស់អាស៊ានលើឆាកអន្តរជាតិ ៕

បកប្រែនិងកែសម្រួលដោយ៖ ញូយ៉ាង-បឹងបួ

Tin liên quan

កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃបរិការណ៍ថ្មី

ក្នុងតួនាទីជាប្រធាន អាស៊ាន ២០២០ វៀតណាម នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ច ប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា នៅ ហាណូយ តាមទម្រង់​សន្និសីទវីដេអូ។ នេះគឺជា ពេលប្រារព្ធកិច្ចប្រជុំធំៗជាច្រើន ដ៏មានសារៈសំខាន់បំផុតក្នុងឆ្នាំ មានអត្ថន័យកំណត់ដល់ជោគជ័យរួមនៃឆ្នាំប្រធាន អាស៊ាន ២០២០។


លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំថ្នាក់កំពូលពាក់ព

កាលពីរសៀលថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅទីស្នាក់ការនៃរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក ង្វៀនស៊ន់ភុក ប្រធាន អាស៊ាន ២០២០ បានអញ្ជើញជាអធិបតីភាអកិច្ចប្រជុំដើម្បីស្តាប់ការរាយយការណ៍របស់ក្រសួង ផ្នែក ស្ថាប័នទាំងឡាយស្តីពីការងារត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ ហាណូយ តាមទម្រង់ប្រព័ន្ធ អនឡាញ៕



សំណើ