បទពិសោធន៍ក្នុងការជ្រើសរើសបង្គាពូជមានគុណភាព

បទពិសោធន៍ក្នុងការជ្រើសរើសបង្គាពូជមានគុណភាព

នៅពេលជ្រើសរើសបង្គាពូជដើម្បីព្រលែងចិញ្ចឹម បងប្អូនជនរួមជាតិចាំបាច់ជ្រើសរើសអ្នកផ្គត់ផ្គង់មានកិត្យានុភាពគ្រប់គ្រាន់។ ក្រៅពីនេះ បងប្អូនជនរួមជាតិត្រូវចំណាំលើចំណុចសំខាន់ៗ មួយចំនួនទៀតដូចតទៅ៖

បទពសោធនកនងការជរើសរើសបងគាពជមានគណភាព hinh anh 1គួរតែជ្រើសរើសកូនបង្គាពូជមានប្រភពដើមកំណើតនិងត្រូវបានឲ្យស៊ីចំណីដែលមានដើមកំណើតពីសារ៉ាយ

ប្រភពដើមនៃបង្គាមេពូជ៖
- បង្គាក្លឹង៖ គួរជ្រើសរើសបង្គាដែលមានប្រភពមកពីសមុទ្រឬបង្គានាំចូលដូចជា៖ Moina បង្គា អាហ្រ្វិក… ហើយមានទម្ងន់ពី ១២០ - ១៥០ ក្រាម។

គួរតែផ្តល់អាទិភាពដល់ការជ្រើសរើសបង្គាពូជដែលបានបង្កាត់ពូជដោយធម្មជាតិជាជាងបង្គាសកនិងបង្កាត់ពូជសិប្បនិម្មិត។

- បង្គា - ស៖ គួរតែជ្រើសរើសបង្គាពូជដែលបានភ្ញាស់មកមិនលើសពី ៤ ខែ គិតចាប់តាំងពីពេលនាំចូលកសិដ្ឋានផលិតកម្ម។

មិនគួរទិញបង្គារសាត់អណ្ដែតលើទីផ្សារ មិនច្បាស់ប្រភពមេពូជ។

ការពិនិត្យតាមគោលការណ៍ប្រតិបត្តិនៃការចិញ្ចឹម៖
- ជាធម្មតា ពេលវេលាចាប់តាំងពីពេលបង្គាភ្ញាស់រហូតមកទល់ដំណាក់កាល P12 (ទំហំពី ១,១ ដល់ ១,២ សង់ទីម៉ែត្រ) ប្រហែលពី ២២ ដល់ ២៥ ថ្ងៃ។

- គួរជ្រើសរើសបង្គាពូជដែលចិញ្ចឹមដោយធម្មជាតិ។ កុំប្រើថ្នាំអង់ទីប៊ីយោទិកនិងសារធាតុគីមីដើម្បីបង្ការ ព្យាបាលជំងឺ។

ការពិនិត្យចំណីរបស់បង្គាពូជ៖
- អាទិភាពជ្រើសរើសបង្គាពូជដែលបានផ្ដល់ចំណីជាប្រភេទចំណីធម្មជាតិផ្សេងៗ ដូចជាសារ៉ាយស្រស់ សត្វប្លង់តុងរ៉ូទីហ្វេរ (Rotifers) copepoda, artemia…។

ការជ្រើសរើសបង្គាសមស្របជាមួយនឹងទម្រង់រូបភាពចិញ្ចឹម៖
- ចំពោះទម្រង់រូបភាពចិញ្ចឹមវិបុលវប្បកម្មកែលម្អឬចិញ្ចឹមបង្គាចម្រុះប្រ ភេទ៖ ជ្រើសរើសបង្គាពូជមានទំហំធំ ហែលលឿន បង្កប់ខ្លួនបានល្អ... ពី ព្រោះបង្គានៅដំណាក់កាលនេះមានអត្រារស់រានខ្ពស់និងធន់បានយ៉ាងល្អគ្រប់លក្ខណៈបរិស្ថានទាំងអស់។

- ចំពោះទម្រង់រូបភាពចិញ្ចឹមដែលព្រលែងកូនពូជដង់ស៊ីតេខ្ពស់ ស្រះដីក្រាលផ្ទាំងប្លាស្ទិកតែភ្លឺស្រះ៖ ជ្រើសរើសបង្គាពូជក្នុងស្រុកមានប្រភពអាចធន់នឹងការប្រែប្រួលបរិស្ថាន ស៊ាំនឹងជំងឺខ្ពស់។

អាស្រ័យតាមកាលៈទេសៈព្រលែងកូនពូជដែលជ្រើសរើសបង្គាស៊ាំនឹងប្រភេទជំងឺណា (ព្រលែងកូនពូជក្នុងរដូវក្តៅខ្លាំងគឺជ្រើសរើសបង្គាពូជមានលទ្ធភាពស៊ាំនឹងរាល់ជំងឺពីផ្លូវពោះវៀន ជំងឺថ្លើមលំពែង EM S/AH PNS រដូវត្រជាក់គឺជ្រើសរើសបង្គាស៊ាំជំងឺ WSSV IHN V…)។

បទពសោធនកនងការជរើសរើសបងគាពជមានគណភាព hinh anh 2គួរតែជ្រើសរើសកូនបង្គាពូជត្រូវបានថែទាំតាមបែបផែនធម្មជាតិ មិនប្រើថ្នាំអង់ទីប៊ីយោទិក

- ទម្រង់រូបភាពចិញ្ចឹមបង្គាក្រាលផ្ទាំងប្លាស្ទិច ចិញ្ចឹមបែបអតិប្រពលវប្បកម្ម៖ ជ្រើសរើសបង្គាមានដងខ្លួនវែង រឹងមាំមួន ស៊ាំនឹងប្រភេទជំងឺសមស្រប...៕

ផលិតដោយ៖ វូស៊ិញ - កុងធឺ


សំណើ