បទពិសោធន៍មួយចំនួនក្នុងការរៀបចំស្រះមុនពេលដាក់ត្រីចិញ្ចឹមសម្រាប់រដូវកាលថ្មី

ការងាររៀបចំស្រះអោយបានល្អមុនពេលដាក់ចិញ្ចឹមនឹងជួយអោយបរិស្ថានទឹកនៃស្រះចិញ្ចឹមមានគុណភាពល្អ កាត់បន្ថយភ្នាក់ងារបង្កជំងឺក្នុងអំឡុងកាលចិញ្ចឹម ការងាររៀបចំស្រះអោយបានល្អមុនពេលដាក់ចិញ្ចឹមនឹងជួយអោយបរិស្ថានទឹកនៃស្រះចិញ្ចឹមមានគុណភាពល្អ កាត់បន្ថយភ្នាក់ងារបង្កជំងឺក្នុងអំឡុងកាលចិញ្ចឹម

- បាចទឹក ឬបូមពង្រីងស្រះ ស្តារភក់បាតស្រះ ទុកស្រទាប់ភក់កម្រាស់គ្រាន់តែពី ១៥ សង់ទីម៉ែត្រដល់ ២០ សង់ទីម៉ែត្រប៉ុណ្ណោះ។

បទពសោធនមយចននកនងការរៀបចសរះមនពេលដាកតរចញចមសមរាបរដវកាលថម hinh anh 1ការងាររៀបចំស្រះអោយបានល្អមុនពេលដាក់ចិញ្ចឹមនឹងជួយអោយបរិស្ថានទឹកនៃស្រះចិញ្ចឹមមានគុណភាពល្អ កាត់បន្ថយភ្នាក់ងារបង្កជំងឺក្នុងអំឡុងកាលចិញ្ចឹម

- ពិនិត្យមើលគម្របលូ លើកភ្លឺនិងចុករន្ធ ប្រហោងឡើងវិញដើម្បីជៀសវាងការបាត់បង់ត្រី។

- កាប់ឆ្ការភ្លឺគុម្ពោតអោយផ្ទៃស្រះស្រឡះស្រឡំ បង្កលក្ខខណ្ឌអោយពន្លឺព្រះអាទិត្យចាំងមកស្រះ ជួយអោយវារីរុក្ខជាតិលូតលាស់ល្អ ធ្វើអោយទឹកក្នុងស្រះចិញ្ចឹមមាន ពណ៌ល្អ។

- ដាក់កំបោរអោយស្រះចិញ្ចឹមដោយប្រើកំបោរម្សៅពី ៧ គីឡូក្រាមដល់ ១០ គីឡូ ក្រាមក្នុង ១០០ ម៉ែត្រការ៉េស្រះចិញ្ចឹម ឬក៏ពី ៣០ គីឡូក្រាមដល់ ៣៥ គីឡូក្រាមសម្រាប់ផ្ទៃស្រះទំហំ ៣៦០ ម៉ែត្រការ៉េ។

ចំពោះស្រះណាដែលមិនពង្រីងទឹកបានអស់ ឬមានកម្រិតជាតិជូរខ្ពស់ គួរតែបង្កើនបរិមាណកំបោរឡើងដោយប្រើកំបោរម្សៅពី ១០ គីឡូក្រាមដល់ ១៥ គីឡូ ក្រាមក្នុងផ្ទៃស្រះទំហំ ១០០ ម៉ែត្រការ៉េ។

- ហាលបាតស្រះពី ៥ ថ្ងៃដល់ ៧ ថ្ងៃដើម្បីអោយកាំរស្មីនៃពន្លឺព្រះអាទិត្យ កម្ចាត់ ចោលភ្នាក់ងារបង្កជំងឺ។

- ចំពោះស្រះចិញ្ចឹមត្រីណាដែលធ្លាប់កើតជំងឺពីរដូវមុនៗ គួរតែបញ្ចូលទឹកលាង សម្អាតបាតស្រះអោយហ្មត់ចត់។

- បន្ទាប់ពីលាងជម្រះដោយកំបោរបាន ៣ ថ្ងៃ រួចហើយ ចាប់ផ្តើមដាក់ជី។

គួរចំណាំថា ជីលាមកសត្វត្រូវផ្អាប់ក្នុងអំឡុងពេល ១ ខែដោយមានដាក់លាយជា មួយកំបោរម្សៅក្នុងសមាមាត្រពី ១០ ដល់ ១៥ ភាគរយ។

ចំពោះបរិមាណជីលាមកសត្វដែលទុកអោយផុយរលួយនោះគឺដាក់ដោយវិធីរាយស្មើពេញសព្វស្រះពី ២០ គីឡូ ក្រាមដល់ ៣០ គីឡូក្រាម រីឯជីបៃតងវិញគឺដាក់ ៥០ គីឡូ ក្រាមសម្រាប់ទំហំ ១០០ ម៉ែត្រការ៉េ (ស្លឹករុក្ខជាតិស្រស់ត្រូវចិញ្ច្រាំអោយល្អិតៗ ហើយ បាចអោយស្មើពេញបាតស្រះ បង្កប់ចូលក្នុងភក់ ឬចងជាបាច់តូចៗ ទម្ងន់ពី ៥ គីឡូក្រាមដល់ ៧ គីឡូក្រាម ហើយដាក់ពន្លិចនៅត្រង់ជ្រុងស្រះ)។

ការដាក់ជីនឹងជួយអោយបាតស្រះសម្បូរសារជាតិចិញ្ចឹម រក្សាទឹកអោយមានពណ៌ល្អដដែលៗ ក្នុងអំឡុងកាលចិញ្ចឹម។

- បង្ហូរទឹកចូលស្រះអោយលិចពី ០,៣ ម៉ែត្រដល់ ០,៤ ម៉ែត្រ ប្រយោជន៍គឺជួយពន្លឿនដំណើរការផុយរលួយនៃជីអោយលឿនជាង។

ត្រាំទឹកក្នុងរយៈពេលពី ៥ ដល់ ៧ ថ្ងៃ ស្រង់យកកាកសំណល់នៃជីបៃតងចេញអោយអស់ ហើយបង្ហូរបន្ថែមទឹកចូលក្នុងស្រះទៀតអោយដល់កម្រិតជម្រៅពី ១,៥ ម៉ែត្រដល់ ២ ម៉ែត្រ បន្ទាប់មក ធ្វើប្រព្រឹត្តកម្មដោយប្រើប្រភេទផលិតផល ជីវសាស្រ្តកែច្នៃ មួយចំនួនដូចជា EMC BioDW Bio Bac។

គួរចំណាំថាខណៈពេលបង្ហូរទឹកចូលក្នុងស្រះ គួរតែច្រោះទឹកដោយប្រើសំណាញ់ដែលមានទំហំក្រឡាតូចៗ ដើម្បីចាប់ត្រីកាចចោល ជាពិសេសគឺកូនត្រីទីឡាព្យ៉ា។

- ពេលដែលទឹកមានពណ៌បៃតងខ្ចីដូចសំបកសណ្តែកខៀវហើយ យើងចាប់ផ្តើមដំណើការលែងកូនពូជ។

បទពសោធនមយចននកនងការរៀបចសរះមនពេលដាកតរចញចមសមរាបរដវកាលថម hinh anh 2អាកាសធាតុក្តៅឡើងសន្សឹមៗ គឺជាពេលវេលាសមស្របសម្រាប់ការប្រមូលផលត្រី ហើយរៀបចំស្រះមុនពេលដាក់ចិញ្ចឹមសម្រាប់រដូវកាលថ្មី

ការងាររៀបចំស្រះអោយបានល្អមុនពេលដាក់ត្រីចិញ្ចឹមនឹងបង្កើតបានបរិស្ថានទឹកស្រះចិញ្ចឹមមានគុណភាពល្អ រក្សាលំនឹងពណ៌ទឹក ហើយកាត់បន្ថយភ្នាក់ងារបង្កជំងឺក្នុងអំឡុងកាលចិញ្ចឹម៕

ផលិតដោយ៖ ង៉ុកគី - ផាមកៀន
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ


សំណើ