គ្រឿងផ្សំសំខាន់នៃមុខម្ហូបនេះជាធម្មតាគឺត្រីកាបឬត្រីគល់រាំងស្រស់ទាំងមូល។ បន្ទាប់ពី លាងជ្រះ ត្រីត្រូវបានប្រឡាក់នឹងគ្រឿងទេសន៍ពិសេសដូចជា៖ ម្រេចព្រៃគ្រាប់ michelia tonkinensis ខ្ញី ខ្ទឹមស ជីរ... ចិញ្ជ្រាំ អោយល្អិតលាយផ្សំចូលគា្នហើយប្រឡាក់អោយសព្វលើខ្លួននិងញាត់ចូលក្នុងពោះត្រី។
![]() |
បើចង់បានត្រីឆ្ងាញ់ ជនជាតិ ថៃ អាំងតី្រដោយធ្យូងឧស |
បន្ទាប់មកជនជាតិ ថៃ នឹងបត់ត្រីជាពីរតាមរយៈទទឹងរួចកៀបក្នុងចនា្ទសឬត្បៀតនឹង បន្ទះឫស្សីស្រស់ហើយអាំងអោយស្មើនៅលើធ្យូងឧស។ ពេលត្រីឆ្អិន ត្រីត្រូវបានដោះចេញ រៀបដក់លើចានទាប។
![]() |
ត្រីត្រូវបានធ្វើអោយជ្រះ ប្រឡាក់គ្រឿងទេសន៍ហើយកៀបក្នុងតម្បុតឫស្សីដើម្បីអាំង
|
ក្លិនឈ្ងុយរបស់ត្រីឆ្អិននិងក្លិនក្រអូបនៃគ្រឿងទេសន៍គ្រប់ប្រភេទតែងតែមានភាពទាក់ទាញពិសេស។
![]() |
ក្នុងស្ពកសែននៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ ថៃ មិនអាចខ្វះមុខម្ហូបត្រីអាំង ប៉ាពិញតូប បានឡើយ |
ប្រសិនបើអ្នកណាធ្លាប់ពិសាមុខម្ហូប ប៉ាពិញតូបម្តងជាមួយនឹងបាយដំណើបឬបាយខ្សាយរបស់ជនជាតិ ថៃ ថែមស្រាហឹរៗមួយក្រេបនាពេលអាកាសធាតុរាងត្រជាក់បន្តិចប្រាកដជាមិនអាចបំភ្លេចបានឡើយ៕
អាញ់ដាវ