បំពេញតម្រូវការចាក់វ៉ាក់សាំងអោយបងប្អូនជនរួមជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

បំពេញតម្រូវការចាក់វ៉ាក់សាំងអោយបងប្អូនជនរួមជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

កន្លងទៅថ្មីៗ នេះ នៅទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) ប្រព័ន្ធមជ្ឈមណ្ឌលចាក់វ៉ាក់សាំង សម្រាប់កុមារនិងមនុស្សធំពេញវ័យរបស់ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំង វៀត ណាម បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទី ៣២ នៅទីក្រុង បួនម៉ា ធួត។

បពេញតមរវការចាកវាកសាងអោយបងបអនជនរមជាតនៅតបនខពងរាប តងវៀន hinh anh 1ប្រជាជនយ៉ាងច្រើនកុះករបានមកបំពេញបែបបទចាក់វ៉ាក់សាំងនៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំង បួនម៉ាធួត

នេះគឺជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំជាងគេនៅតំបន់ខ្ពង់រាប តីង្វៀន ហើយមានប្រព័ន្ធឃ្លាំងស្ដុករក្សាគ្រប់គ្រងវ៉ាក់សាំងសម្រេចស្តង់ដារ GSP - "អនុវត្តល្អក្នុងការរៀបចំទុកដាក់ឱសថ" របស់ក្រសួងសុខាភិបាល។

មជ្ឈមណ្ឌលមានវ៉ាក់សាំងគ្រប់ប្រភេទដូចជា៖ វ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ ក្អកមាន់ តេតាណូស ផ្តាសាយ កញ្ជ្រឹល អុតស្វាយ វ៉ាក់សាំង ៥ ក្នុង ១ Pentaxim វ៉ាក់សាំង ៦ ក្នុង ១ Infanrix H exa វ៉ាក់សាំង Hexaxim វ៉ាក់សាំង Imojev បង្ការជំងឺរលាកខួរក្បាល ជប៉ុន (JE) វ៉ាក់សាំង Prevenar ១៣ បង្ការជំងឺរលាកសួតដោយបាក់តេរី Streptococcus pneumoniae...។

បពេញតមរវការចាកវាកសាងអោយបងបអនជនរមជាតនៅតបនខពងរាប តងវៀន hinh anh 2ប្រជាជនមកចាក់វ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់នៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំង បួនម៉ាធួត

យោងតាមប្រសាសន៍របស់លោក ង្វៀនត្រុងទៀន នាយកមជ្ឈមណ្ឌលចាក់វ៉ាក់សាំង បួនម៉ាធូត នៅចំពោះមុខការប្រែប្រួលដ៏ស្មុគស្មាញនៃជំងឺរាតត្បាតខាន់ ស្លាក់ ជំងឺរលាកខួរក្បាល ជប៉ុន (JE) ជំងឺឆ្កែឆ្កួត... ការដាក់អោយមជ្ឈមណ្ឌលនេះដំណើរការនឹងឆ្លើយតបទាន់ពេលនូវតម្រូវការចាក់វ៉ាក់សាំងដ៏ធំរបស់ប្រជាជននៅតំបន់ខ្ពង់រាប តីង្វៀន។

បពេញតមរវការចាកវាកសាងអោយបងបអនជនរមជាតនៅតបនខពងរាប តងវៀន hinh anh 3មជ្ឈមណ្ឌលចាក់វ៉ាក់សាំង បួនម៉ាធួត ចាប់ផ្ដើមដំណើរការនឹងឆ្លើយតបទាន់ពេលនូវតម្រូវការរបស់ប្រជាជននៅតំបន់ខ្ពង់រាប តីង្វៀន អំពីការចាក់វ៉ាក់សាំងគ្រប់ប្រភេទអោយទាំងកុមារនិងមនុស្សធំពេញវ័យ ជាពិសេសគឺវ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់

ជាពិសេស ជំងឺរាតត្បាតខាន់ស្លាក់ដែលកំពុងតែមានការប្រែប្រួលយ៉ាងស្មុគស្មាញ ហេតុដូច្នោះហើយ ប្រជាជនចាំបាច់ត្រូវម្ចាស់ការមកកាន់មជ្ឈមណ្ឌលដើម្បីចាក់វ៉ាក់សាំង។ ទីទំនាក់ទំនង មជ្ឈមណ្ឌលចាក់វ៉ាក់សាំង បួនម៉ាធួត អាសយដ្ឋានលេខ ៧ ផ្លូវ ជូវ៉ាន់អាន សង្កាត់ តឹនអាន ទីក្រុង បួនម៉ាធួត ខេត្ត ដាក់ឡាក់៕

ទន់អាញ់


សំណើ