ប្រជាកសិករនៅទីក្រុង ហាណូយ ចូលរួមការការពារបរិស្ថានជនបទ

ក្នុងឆ្នាំ ២០២០ ប្រជាកសិករនៅទីក្រុង ហាណូយ ចូលរួមដាំកូនឈើថ្មីចំនួន ១៨.៧៥០ ដើមតាមខ្សែផ្លូវគមនាគមន៍ជនបទទាំងឡាយ ក្នុងឆ្នាំ ២០២០ ប្រជាកសិករនៅទីក្រុង ហាណូយ ចូលរួមដាំកូនឈើថ្មីចំនួន ១៨.៧៥០ ដើមតាមខ្សែផ្លូវគមនាគមន៍ជនបទទាំងឡាយ

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ សមាគមកសិករគ្រប់លំដាប់ថ្នាក់នៅទីក្រុង ហាណូយ បានធ្វើនវានុវត្តន៍យ៉ាងសកម្មលើខ្លឹមសាររូបភាពនៃការផ្សព្វផ្សាយ ចលនាសមាជិកប្រជាកសិករអោយអនុវត្តល្អច្បាប់ស្តីពីកិច្ចការពារបរិស្ថាន ចូលរួមក្នុងការថែរក្សាសោភ័ណភាពនិងធានាអនាម័យបរិស្ថាន។

បរជាកសករនៅទករង ហាណយ ចលរមការការពារបរសថានជនបទ hinh anh 1ក្នុងឆ្នាំ ២០២០ ប្រជាកសិករនៅទីក្រុង ហាណូយ ចូលរួមដាំកូនឈើថ្មីចំនួន ១៨.៧៥០ ដើមតាមខ្សែផ្លូវគមនាគមន៍ជនបទទាំងឡាយ

គិតដោយឡែកក្នុងឆ្នាំ ២០២០ ប្រជាកសិករនៅ ហាណូយ បានកសាងទម្រង់រូបភាពប្រជាកសិករចូលរួមការពារបរិស្ថានចំនួន ៤៣២ ទម្រង់ កសាងនិងដាក់ផ្លាកសញ្ញាតាមកំណាត់ផ្លូវផ្ការីក កំណាត់ផ្លូវកសិករគំរូៗ កំណាត់ផ្លូវអមដោយផ្ទាំងគំនូរចំនួន ១៩១ ផ្លាកដោយមានប្រវែងសរុប ១៦២,៣ គីឡូម៉ែត្រ ចូលរួមដាំកូនឈើ ផ្តល់ព័ណ៌បៃតងម្លប់ត្រជាក់ចំនួន ១៨.៧៥០ ដើមតាមបណ្ដាខ្សែផ្លូវគមនាគមន៍ជនបទទាំងឡាយ។

បរជាកសករនៅទករង ហាណយ ចលរមការការពារបរសថានជនបទ hinh anh 2ស្រុក ភុក - ថ (ហាណូយ) បានដាក់ដំណើរការខ្សែផ្លូវអមដោយផ្ទាំងគំនូរលើជញ្ជាំងក្នុងបំណងបង្កើត សោភ័ណភាពបរិស្ថានជនបទបៃតង ស្រស់ ស្អាត លើកទឹកចិត្តប្រជាជនអោយរួមដៃ រួមកម្លាំងគ្នាធ្វើអោយស្រុកកំណើតស្រស់ស្អាត
បរជាកសករនៅទករង ហាណយ ចលរមការការពារបរសថានជនបទ hinh anh 3បងប្អូនប្រជាកសិករនៅស្រុក សុកសឺន (ហាណូយ) ត្រូវបានណែនាំអំពីវិធីប្រព្រឹត្តិកម្មចំបើងជញ្រ្ជាំងអោយក្លាយជាជីកំប៉ុស្ត រួមដៃគ្នាចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថានជនបទ

សកម្មភាពទាំងនេះ បានចូលរួមចំណែកលើកកម្ពស់ទាំងការយល់ដឹង ទាំងសកម្មភាពរបស់សមាជិកប្រជាកសិករក្នុងកិច្ចការពារបរិស្ថាន ការស្ដារគុណភាពបរិស្ថានឡើងវិញពីការបំពុលបរិស្ថាន កែលម្អបរិស្ថានជន បទ រស់នៅប្រកបដោយសុខដុមរមនា ស្និទ្ធស្នាលជាមួយនឹងបរិស្ថាន។

បរជាកសករនៅទករង ហាណយ ចលរមការការពារបរសថានជនបទ hinh anh 4កម្មាភិបាលផ្នែកជួយជំរុញកសិកម្ម ហាណូយ ណែនាំប្រជាកសិករអំពីវិធីប្រើប្រាស់ផលិតផល ជីវសាស្ត្រសម្រាប់ធ្វើប្រព្រឹត្តិកម្មចំបើងជញ្រ្ជាំងក្រោយពេលប្រមូលផលស្រូវ

ក្នុងរយៈពេលខាងមុខ សមាគមកសិករគ្រប់លំដាប់ថ្នាក់នៅទីក្រុង ហា ណូយ នឹងបន្តគាំទ្រចលនាប្រជាកសិករអភិវឌ្ឍន៍សេដ្ឋកិច្ចផ្សារភ្ជាប់ជា មួយការការពារបរិស្ថាន អនុវត្តល្អកិច្ចចលនា "ដើម្បីបរិស្ថានបរិសុទ្ធ ដើម្បីសុខភាពសហគមន៍ ប្រជាកសិករ ហាណូយ គ្រាន់តែបង្កបង្កើនផល កែច្នៃ ប្រើប្រាស់និងផ្គត់ផ្គង់តែផលិតផលកសិកម្មសុវត្ថិភាពអោយទីផ្សារ …"៕

អត្ថបទនិងរូបថត៖ ទ្រុងស៊ន់ - ទ្រុងស៊ន់ - ង៉ុកគី
បញ្ចូលអត្ថបទដោយ៖  យ័ញឡើយ


សំណើ