ប្រជាកសិករសុ្រក ឡាយវុង ក្លាយជាអ្នកមានពីកូ្រចឃ្វិចក្រហម

នាពេលបច្ចុប្បន្ននេះ ក្រូឃ្វឹចក្រហម ឡាយវុង បានក្លាយជាពាណិជ្ជសញ្ញាដ៏ល្បីឈ្មោះមួយរបស់ខេត្ត ដុងថាប។ ក្រូចឃ្វិចក្រហម ឡាយវុង ត្រូវបានប្រមូលផលយ៉ាងសស្រាក់សស្រាំនៅក្នុងខែទី ១២ តាមប្រតិទិនចន្ទគតិដើម្បីបម្រើទីផ្សារបុណ្យចូលឆ្នាំថ្មី នាពេលបច្ចុប្បន្ននេះ ក្រូឃ្វឹចក្រហម ឡាយវុង បានក្លាយជាពាណិជ្ជសញ្ញាដ៏ល្បីឈ្មោះមួយរបស់ខេត្ត ដុងថាប។ ក្រូចឃ្វិចក្រហម ឡាយវុង ត្រូវបានប្រមូលផលយ៉ាងសស្រាក់សស្រាំនៅក្នុងខែទី ១២ តាមប្រតិទិនចន្ទគតិដើម្បីបម្រើទីផ្សារបុណ្យចូលឆ្នាំថ្មី

សុ្រក ឡាយវុង (ខេត្ត ដុងថាប) តូ្រវបានស្គាល់ថាជា "អាណាចក្រ" នៃកូ្រចឃ្វិចក្រហមដោយមានផ្ទៃដីដាំដំណាំក្រូចឃ្វិចក្រហមបម្រើបុណ្យចូលឆ្នាំថ្មី ឆ្នាំ ខាល ចត្វាស័ក ២០២២ ទំហំ ៣១៨ ហិកតា។

កូ្រចឃ្វិចក្រហម ឡាយវុង តូ្រវបានដាំច្រើនបំផុតនៅបណ្តាឃុំ ឡុងហូវ តឹន ភឿក និង តឹនថាញ់ បរិមាណផលផ្លែប៉ាន់ប្រមាណសម្រេចបានជាង ១.៥០០ តោនគឺខ្ពស់ជាងពី ៤ ដល់ ៥ ដងបើប្រៀបធៀបជាមួយឆ្នាំទៅ ពាំនាំប្រាក់ចំណូលអោយប្រជាកសិករពី ១០០ ដល់ ២០០ លានដុងក្នុងមួយគួ្រសារ។

បរជាកសករសរក ឡាយវង កលាយជាអនកមានពករចឃវចករហម hinh anh 1នាពេលបច្ចុប្បន្ននេះ ក្រូឃ្វឹចក្រហម ឡាយវុង បានក្លាយជាពាណិជ្ជសញ្ញាដ៏ល្បីឈ្មោះមួយរបស់ខេត្ត ដុងថាប។ ក្រូចឃ្វិចក្រហម ឡាយវុង ត្រូវបានប្រមូលផលយ៉ាងសស្រាក់សស្រាំនៅក្នុងខែទី ១២ តាមប្រតិទិនចន្ទគតិដើម្បីបម្រើទីផ្សារបុណ្យចូលឆ្នាំថ្មី

ក្នុងគោលបំណងលើកបង្កើនតម្លៃកូ្រចឃ្វិចក្រហម អ្នកចម្ការមួយចំនួនបានសិក្សាដាំកូ្រចឃ្វិចក្រហមនៅក្នុងផើងដោយជោគជ័យ។ លោក ហា ថាញ់ ហុង នៅឃុំ វិញធើយ មានប្រសាសន៍អោយដឹងថា៖ "ឆ្នាំនេះ កុ្រមគួ្រសារខ្ញុំមានកូ្រចឃ្វិចក្រហមដាំក្នុងផើងជាង ២០០ ដើម ទុំចំឱកាសបុណ្យចូលឆាំ្នថ្មីប្រពៃណី តម្លៃលក់ចញគឺប្រែប្រួលចាប់ពី ១ ដល់ ៦ លានដុងក្នុងមួយផើង អាស័្រយទៅលើទំហំខ្នាត រាងរៅដើម ចំនួនផ្លែ។ល។

បរជាកសករសរក ឡាយវង កលាយជាអនកមានពករចឃវចករហម hinh anh 2ក្នុងគោលបំណងលើកបង្កើនតម្លៃក្រូចឃ្វិចក្រហម អ្នកចម្ការមួយចំនួននៅស្រុក ឡាយវុង បានស្រាវជ្រាវដាំក្រូចឃ្វិចក្រហមក្នុងផើងដោយជោគជ័យ

ដើម្បីជួយគ្នាឈានឡើងក្លាយជាអ្នកមានពីមុខរបរប្រពៃណីនេះ គួ្រសារខ្ញុំតែងតែផ្លាស់ប្តូរបទពិសោធន៍ដាំដុះ វិធីសាស្តប្រមូលផលជាមួយប្រជាកសិករក្នុងតំបន់ជារឿយៗ រួមចំណែកលើកបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចពីមុខដំណាំកូ្រចឃ្វិចក្រហម"។

បរជាកសករសរក ឡាយវង កលាយជាអនកមានពករចឃវចករហម hinh anh 3ពេលបុណ្យចូលឆ្នាំថ្មីខិតចូលមកដល់ ឈ្មួញពីសព្វទីកន្លែងសម្រុកមកស្រុក ឡាយវុង (ខេត្ត ដុងថាប) ទិញក្រូចឃ្វិចក្រហមសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ

ដើម្បីបង្កើនប្រាក់ចំណូលអោយប្រជាកសិករស្រុក ឡាយវុង ក៏បានរៀបចំចម្ការកូ្រចឃ្វិចរាប់សិបកន្លែងធ្វើជាគោលដៅទេសចរណ៍ជូនភ្ញៀវទេសចរអញ្ជើញមកទស្សនា។ នៅតាមចម្ការកូ្រចឃ្វិចក្រហមនាអំឡុងពេលចូលឆ្នាំថ្មីខិតចូលមកដល់ ឃើញកូ្រចឃ្វិចក្រហមជាជួរៗ ដែលមានផ្លែរយោងរយានដោយផ្ទាល់នឹងភ្នែក គយគន់ទិដ្ឋភាពប្រមូលផលភ្ញៀវទសចរទទួលបានអារម្មណ៍យល់ឃើញពីបរិយាកាសឆ្នាំថ្មីនៅភាគខាងត្បូង៕

អត្ថបទ៖ ង្វៀន វ៉ាន់ទី្រ រូបថត៖ ង្វៀន វ៉ាន់ទី្រ - ជឿងដាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖  ចន្ទ រាជនី


សំណើ