ប្រជាចលនានៅតំបន់ព្រំដែននៃមាតុភូមិ

ដល់រដូវប្រមូលផលកសិផល កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនខេត្ត យ៉ាឡាយ ជួយបងប្អូនជនជាតិនៅតំបន់ព្រំដែនប្រមូលផល ដល់រដូវប្រមូលផលកសិផល កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនខេត្ត យ៉ាឡាយ ជួយបងប្អូនជនជាតិនៅតំបន់ព្រំដែនប្រមូលផល

អនុវត្តសារាចរលេខ ៤៩ នៃគណៈលេខាបក្ស "ស្តីអំពីការបង្កើននិងប្តូរថ្មីការងារប្រជាចលនារបស់បក្សនៅតំបន់បងប្អូនជនជាតិភាគតិច" ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ គណៈ កម្មាធិការបក្ស បញ្ជាការដ្ឋានប៉ុស្តិ៍ការពារព្រំដែនខេត្ត យ៉ាឡាយ បានបង្កើតជាក្រុមការងារមួយរួមមាន ៤៨ សមមិត្តដើម្បីបំពេញការងារប្រជាចលនា ក្នុងចំណោមនោះ មាន ២៤ សមមិត្តជាជនជាតិភាគតិច។

បរជាចលនានៅតបនពរដែននៃមាតភម hinh anh 1បក្ខជនប៉ុស្តិ៍ការពារព្រំដែន អៀណាន ស្រុក ឌឹកកើ (ខេត្ត យ៉ាឡាយ) ទទួលបន្ទុកជួយបណ្ដាក្រុមគ្រួសារ ផ្សព្វផ្សាយពីគោលនយោបាយ ច្បាប់របស់បក្ស រដ្ឋ ព្រមទាំងណែនាំបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ច

សមមិត្តទាំងឡាយដែលបំពេញការងារប្រជាចលនាសុទ្ធតែមានលក្ខណៈសម្បត្តិ គោល ជំហនយោបាយរឹងមាំ មានសីលធម៌ល្អ មានការយល់ដឹងច្បាស់ពីទំនៀមទម្លាប់នៅមូលដ្ឋាន ចេះភាសាជនជាតិភាសា ខ្មែរ ជាដើម។

ពេលបានចាត់ចុះទៅមូលដ្ឋាន សមមិត្តទាំងនេះ បំពេញល្អតួនាទីសេនាធិការ ជួយមូលដ្ឋានកសាង ពង្រឹងប្រព័ន្ធនយោបាយរឹងមាំ ពង្រីកបក្ខជនថ្មីជិត ២០០ រូប រួមចំណែកលុបបំបាត់ភូមិ "គ្មាន" បក្ខជននិងបង្កប្រភពកម្មាភិបាលជាជនជាតិភាគតិចនៅនឹងកន្លែងបានចំនួន ៦៩ រូប។

បរជាចលនានៅតបនពរដែននៃមាតភម hinh anh 2ដល់រដូវប្រមូលផលកសិផល កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនខេត្ត យ៉ាឡាយ ជួយបងប្អូនជនជាតិនៅតំបន់ព្រំដែនប្រមូលផល

ជាមួយនឹងពាក្យស្លោក "ហូបបាយជាមួយគ្នា គេងជាមួយគ្នា ធ្វើការជាមួយគ្នានិងនិយាយភាសាបងប្អូនជនជាតិជាមួយគ្នា" សមមិត្តទាំងអស់បានជួយឧបត្ថម្ភ ណែ នាំបងប្អូនជនជាតិអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងផលិតកម្មអភិវឌ្ឍសេដ្ឋ កិច្ច លើកកម្ពស់ជីវភាពរស់នៅជាជំហានៗ។

បរជាចលនានៅតបនពរដែននៃមាតភម hinh anh 3កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន អៀ - អ ស្រុក អៀហ្ក្រាយ (ខេត្ត យ៉ាឡាយ) បំពេញល្អការងារប្រជាចលនាផង រក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ផងទទួលបានទំនុកចិត្ត ក្តីស្រឡាញ់រាប់អានរបស់បងប្អូនជនជាតិ

យុទ្ធជនពាក់ "សក្តិពណ៌បៃតង" ទាំងឡាយ បំពេញល្អភារកិច្ចរក្សាសន្តិសុខសណ្តាប់ ធ្នាប់ផង ព្រមទាំងបំពេញល្អការងារប្រជាចលនាផង ទទួលបានទំនុកចិត្ត ក្តីស្រឡាញ់រាប់អានរបស់បងប្អូនជនជាតិនៅតំបន់ដីនៃព្រៃព្រឹក្សាដ៏ល្វឹងល្វើយ៕

អត្ថបទនិងរូបថត៖ ហុងឌៀប


សំណើ