ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការចំពោះប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីនៃសភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matvienko បានប្រព្រឹត្តឡើងយ៉ាងឱឡារិកនៅអគាររដ្ឋសភា ក្នុងរដ្ឋធានី ហាណូយ នាព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីម ង៉ឹន និងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីនៃសភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matvienko បានធ្វើកិច្ចពិភាក្សាការងារ។
![]() |
ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន ទទួលបដិសណ្ឋារកិច្ចចំពោះប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី Valentina Ivanovna Matvienko។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម |
![]() |
ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន ឧទ្ទេសនាមចំពោះប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី Valentina Ivanovna Matvienko អំពីគណៈប្រតិភូជាន់ខ្ពស់ វៀតណាម។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម |
![]() |
នាព្រឹកនៃថ្ងៃទី ២១ ខែ កុម្ភៈ នៅនឹងអគាររដ្ឋសភា (រដ្ឋធានី ហាណូយ) ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន និងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី Valentina Ivanovna Matvienko អញ្ជើញពិភាក្សាការងារ។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មាន វៀតណាម |
![]() |
ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន និងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matvienko ចាត់តាំងពិធីសន្និសីទកាសែត បន្ទាប់ពីកិច្ចពិភាក្សា។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម |
មុននោះ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matvienko បានអញ្ជើញចូលមតកៈចេតិយគោរពវិញ្ញាណខ័ន្ធលោកប្រធាន ហូជីមិញ និងអញ្ជើញដាក់កម្រងផ្កានៅនឹងស្តូបរំលឹកគុណចំពោះវិញ្ញាណខ័ន្ធវិរយុទ្ធជនពលី៕
![]() |
ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី Valentina Ivanovna Matvienko អញ្ជើញដាក់កម្រងផ្កានិងអញ្ជើញចូលមតកៈចេតិយគោរពវិញ្ញាណខ័ន្ធលោកប្រធាន ហូជីមិញ។ រូបថត៖ ផាមគៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម |
![]() |
ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matvienko អញ្ជើញដាក់កម្រងផ្កានៅនឹងស្តូបរំលឹកគុណដល់វិញ្ញាណខ័ន្ធវិរយុទ្ធជនពលី។ រូបថត៖ ផាមគៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម |