ផ្លែម្រះមានសារធាតុជាច្រើនដែលអាចផ្តល់ប្រយោជន៍ចំពោះសុខភាព។ ដូចនេះ អ្នកអាចយកវាមកដាំទឹកញ៉ាំបាន។
យកម្រះមកចិតជាបន្ទះៗ រួចដាំទឹកពិសារ។ ក្រោយពេលញ៉ាំរួច វានឹងជួយរំលាយអាហារក្នុងក្រពះនិងពោះវៀន។ ម្យ៉ាងទៀត វានឹងជួយបំបាត់អាការៈទល់លាមកផងដែរ។
ជាពិសេស វាក៏អាចជួយបញ្ចុះជាតិស្ករក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពេលពិសាររួច វានឹងជួយបង្កើតស្បែកថ្មីលឿន។ ដូចនេះ មុខអ្នកនឹងស្អាតហើយគ្មានមុនឡើយ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី