ប្រសិទ្ធភាពគោលនយោបាយគិតគូរបងប្អូនជនជាតិភាគតិចនៅខេត្ត តីនិញ

បច្ចុប្បន្ន ខេត្ត តីនិញ មានជាង ២០.៤០០ នាក់ជាបងប្អូនជនជាតិភាគតិចចំណុះជនជាតិចំនួន ២១ ផ្សេងៗ គ្នា។ អាស្រ័យលើការផ្តោតការកសាងជនបទថ្មី អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិ "អភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល ២០២២ - ២០៣០" ជីវភាពបងប្អូនជនជាតិភាគតិចនៅខេត្ត តីនិញ មានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។

រហូតមកទល់ពេលនេះ ខេត្ត តីនិញ មានឃុំជាង ៦០ សម្រេចស្តង់ដារជនបទថ្មីនិងជនបទថ្មីកម្រិតលើកកម្ពស់ ក្នុងនោះមានឃុំជាច្រើនតំបន់ព្រំដែន កន្លែងរស់នៅរបស់បងប្អូនជនជាតិភាគតិចជាច្រើន។

បរសទធភាពគោលនយោបាយគតគរបងបអនជនជាតភាគតចនៅខេតត តនញ hinh anh 1ការសិក្សារៀនសូត្ររបស់កូនក្មួយជនជាតិ ខ្មែរ នៅលើភូមិសាស្រ្តខេត្ត តីនិញ ពេលនេះត្រូវបានគិតគូរជាងពីមុន

នៅក្នុងឃុំទាំងនេះ ១០០ ភាគរយខ្សែផ្លូវអន្តរឃុំត្រូវបានក្រាលកៅស៊ូ ចាក់បេតុង ១០០ ភាគរយមណ្ឌលសុខភាពសម្រេចស្តង់ដារជាតិ ១០០ ភាគរយក្រុមគ្រួសារមានភ្លើងអគ្គិសនី ទឹកស្អាត។ល។

ជាពិសេស ឆ្នាំ ២០២២ ខេត្ត តីនិញ បានចំណាយប្រាក់ជាង ១១ ពាន់លានដុងផ្តោតលើការដោះស្រាយស្ថានភាពកង្វះខាតដីលំនៅឋាន ផ្ទះលំនៅ ដីបង្កបង្កើនផល ការបណ្តុះបណ្តាលវិជ្ជាជីវៈ កសាងហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិច អភិរក្ស ពង្រីក តម្លៃវប្បធម៌ប្រពៃណីបណ្តាជនជាតិផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ជាដើម។

បរសទធភាពគោលនយោបាយគតគរបងបអនជនជាតភាគតចនៅខេតត តនញ hinh anh 2ការងារថែទាំសុខភាពជូនបងប្អូនជនជាតិ ខ្មែរ ខេត្ត តីនិញ កាន់តែត្រូវបានផ្តោតការ យកចិត្តទុកដាក់ជាសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ
បរសទធភាពគោលនយោបាយគតគរបងបអនជនជាតភាគតចនៅខេតត តនញ hinh anh 3គំរូដាំកៅស៊ូសម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់របស់ គ្រួសារលោក ហ៊្វិញ ប៊ិច ជាជនជាតិ ខ្មែរ មានប្រជាប្រិយភាពក្នុងសហគមន៍នៅភូមិ ហ្វាដុងអា ឃុំ ហ្វាហៀប ស្រុក តឹនបៀន

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការជនជាតិក្នុងដំណាក់កាលថ្មី ខេត្ត តីនិញ បានចេញគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈជូនបងប្អូនជនជាតិភាគតិចដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ដោយមានគោលដៅបណ្តុះបណ្តាលវិជ្ជាជីវៈជូនជាង ១.៩០០ នាក់។ ខេត្តនឹងបន្តអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ក្នុងនោះផ្តោតទៅលើឃុំតំបន់ I ឃុំមានបងប្អូនជនជាតិភាគតិចរស់ នៅកុះករ៕

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ អៀនថាញ់


សំណើ