ប្រសិទ្ធភាពពីគំរូជួយបងប្អូននារី ខ្មែរ ក្រីក្រ

អនុវត្តការងារកាត់បន្ថយភាពក្រីក្រ សមាគមសហព័ន្ធនារីខេត្ត ហូវយ៉ាង បានផ្តួចផ្តើមឡើងនូវគំរូ "បងប្អូននារីៗ ធូរធារគ្រាន់បើជួយបងប្អូននារីៗ ក្រីក្រ"។

ផ្តើមពីគំរូនេះ នៅឃុំ សាភៀន ស្រុក ឡុងមី គំរូ "បងប្អូននារីៗ ធូរធារគ្រាន់បើជួយបងប្អូននារីៗ ក្រីក្រក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ "ចាប់កំណើតឡើងក្នុងគោលបំណងឧបត្ថម្ភបងប្អូននារីៗ ខ្មែរ មានស្ថានភាពលំបាកលំបិន អភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាពរស់នៅ។

បរសទធភាពពគរជយបងបអននារ ខមែរ ករករ hinh anh 1ថ្នាក់រៀនត្បាញកំប្លោកដោយមន្ទីរការងារ - យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត ហូវយ៉ាង រៀបចំឡើងនៅឃុំ សាភៀន ស្រុក ឡុងមី ទាក់ទាញស្ត្រី ខ្មែរ ចូលរួមថ្នាក់រៀន វិជ្ជាជីវៈយ៉ាងច្រើនកុះករ

លោកស្រី ត្រឹន ធីត្រឹម ប្រធានសាខាសមាគមនារីភូមិ ៣ ឃុំ សាភៀន មានប្រសាសន៍ថា៖ សាខាសមាគមមានសមាជិកចំនួន ២៥៣ នាក់ កាលពី ៥ ឆ្នាំ មុនមានសមាជិកក្រីក្រជាង ៥០ ប៉ុន្តែមកទល់ពេលនេះសមាជិកក្រីក្រនៅសល់ត្រឹមតែចំនួន ១៣ ប៉ុណ្ណោះ។ នោះគឺដោយសារគំរូ "បងប្អូននារីៗ ធូរធារគ្រាន់បើជួយបងប្អូននារីៗ ក្រីក្រក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ"។ ឆ្លងតាមរយៈគំរូនេះ បងប្អូននារីៗ ត្រូវបានឧបត្ថម្ភកូនឈើ កូនពូជ ប្រាក់កម្ចី បណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី ត្រឹន ធីត្រឹម ចែករំលែកបន្ថែមថា៖ "នាពេលខាងមុខ សាខាសមាគមនឹងអនុវត្តការពង្រឹងគំរូតាមទិសដៅចាត់ចែងបងប្អូននារីៗ ធូរធារគ្រាន់បើជួយបងប្អូននារីៗ ក្រីក្រ បងប្អូននារីៗ ធូរធារមានបានជួយបងប្អូននារីៗ ធូរធារគ្រាន់បើដើម្បីបងប្អូននារីៗ បន្តអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ"។

បរសទធភាពពគរជយបងបអននារ ខមែរ ករករ hinh anh 2លោកស្រី ត្រឹន ធីត្រឹម (ខាងឆ្វេង) ប្រធានសាខាសមាគមនារីភូមិ ៣ ឃុំ សាភៀន ស្រុក ឡុងមី អញ្ជើញសួរសុខទុក្ខ លើកទឹកចិត្ត ស្វែងយល់អំពីជីវភាពរស់នៅរបស់បងប្អូននារី ខ្មែរ

យោងតាមសមាគមសហព័ន្ធនារីខេត្ត ហូវយ៉ាង នាពេលកន្លងទៅ សមាគមនារីខេត្តគ្រប់លំដាប់ថ្នាក់ពង្រីកនូវកម្លាំងផ្ទៃក្នុងឥតឈប់ឈរ សមត្ថភាពគំនិតច្នៃប្រឌិត ទាញយកផលពីរាល់ប្រភពកម្លាំងដើម្បីឧបត្ថម្ភដល់ស្ត្រី។

ក្នុងនោះ គំរូ "បងប្អូននារីៗ ធូរធារគ្រាន់បើជួយបងប្អូននារីៗ ក្រីក្រ" បានជះឥទ្ធិពលដល់ការយល់ដឹងរបស់បងប្អូននារីៗ ជួយឱ្យបងប្អូននារីៗ បោះបង់ចោលគំគិត ទន្ទឹងរង់ចាំអាងពឹងផ្អែកតែត្រូវខិតខំប្រឹងប្រែង ខំប្រឹងតស៊ូរួចផុតពីភាពក្រីក្រ ឈោងឈានឡើងធ្វើមានបានប្រកបដោយធម្មានុរូប៕

អត្ថបទនិងរូបថត៖ ហុងថាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង


សំណើ