ប្រសិទ្ធភាពពីទម្រង់រូបភាពសន្សំឥណទានរបស់នារីនៅឃុំ ក្វាងង្វៀន

ប្រសិទ្ធភាពពីទម្រង់រូបភាពសន្សំឥណទានរបស់នារីនៅឃុំ ក្វាងង្វៀន

ក្វាងង្វៀន ជាឃុំតំបន់ភ្នំនៃស្រុក ស៊ីនម៉ឹន (ខេត្ត ហាយ៉ាង) មានអាកាសធាតុលក្ខណៈដីធ្លីអំណោយផលសម្រាប់ការអភិវឌ្ឍកសិកម្ម។

បរសទធភាពពទមរងរបភាពសនសឥណទានរបសនារនៅឃ កវាងងវៀន hinh anh 1បងស្រី លូធីធឿង ប្រធានសាខាសមាគមនារីឃុំ ក្វាងង្វៀន ណែនាំបងប្អូនសមាជិកានៃសមាគមនារីក្នុងឃុំអំពីបែបបទខ្ចីទុននិងគ្រប់គ្រងទុនកម្ចី

ទោះជាយ៉ាងនេះក៏ដោយ បងប្អូនជនជាតិភាគច្រើននៅខ្វះដើមទុនសម្រាប់ការបង្កបង្កើនផល ម៉្លោះហើយមិនទាន់ប្រើប្រាស់អស់នូវសក្ដានុភាពនៃមូលដ្ឋាន។

ដើម្បីជួយអោយបងប្អូននារីមានលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍសេដ្ឋ កិច្ច សមាគមនារីឃុំ ក្វាងង្វៀន បានបង្កើតក្រុមសន្សំឥណទានជាច្រើន។

គិតពីខែ សីហា ឆ្នាំ ២០១៦ មកដល់សព្វថ្ងៃនេះ សាខាសមាគមនារីភូមិចំនួន ១៥ ក្នុងចំណោមភូមិទាំង ១៥ នៅលើភូមិសាស្រ្តឃុំបានបង្កើតក្រុមសន្សំឥណទានចំនួន ១៦ ក្រុមដោយមានសមាជិកាចំនួន ២១៥ នាក់។

បរសទធភាពពទមរងរបភាពសនសឥណទានរបសនារនៅឃ កវាងងវៀន hinh anh 2បងស្រី ហ្វាងធីហ្វាញ់ នៅភូមិ ក្វាងហា ឃុំ ក្វាងង្វៀន កំពុងថែទាំហ្វូងជ្រូកខ្មៅ - ពូជជ្រូកត្រូវបានទិញដោយប្រភពដើមទុនកម្ចីពីទម្រង់រូបភាពសន្សំឥណទាន

សមាជិកាម្នាក់ៗ ដែលចូលរួមក្រុមសន្សំឥណទាននឹងបង់ប្រាក់ក្នុងមួយខែ ២០ ពាន់ដុងក្នុងមនុស្សម្នាក់សម្រាប់ការបន្តសកម្មភាពរបស់ក្រុម។

បងប្អូននារីក្នុងសមាគមមានតម្រូវការខ្ចីទុននឹងទទួលបានកម្ចីពី ៤ ដល់ ១០ លានដុង។

គិតដល់ខែ មេសា ឆ្នាំ ២០២០ មានសមាជិកាចំនួន ៦១ នាក់បានខ្ចីទុនសម្រាប់ពង្រីកការបង្កបង្កើនផល។

បន្ទាប់ពីទទួលបានកម្ចី មានសមាជិកាជាច្រើនបានបណ្ដាក់ទុនចិញ្ចឹមសត្វពាហនៈ បក្សីស្រុកហើយទទួលបានប្រាក់ចំណូលខ្ពស់។

បរសទធភាពពទមរងរបភាពសនសឥណទានរបសនារនៅឃ កវាងងវៀន hinh anh 3គិតដល់ខែ មេសា ឆ្នាំ ២០២០ មានសមាជិកាសមាគមនារីចំនួន ៦១ នាក់ត្រូវបានខ្ចីទុនពីប្រភពទុនសន្សំឥណទានសម្រាប់ពង្រីកការបង្កបង្កើនផល

ទោះបីជាប្រភពទុនសន្សំឥណទានមិនសូវច្រើនក៏ដោយ ក៏ប៉ុន្តែបានពាំនាំ មកឱ្យបងប្អូននារីនៅឃុំ ក្វាងង្វៀន នូវឱកាសអភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រប្រកបដោយចីរភាព ហើយមានតួនាទីស្មើភាពជាងមុនក្នុងក្រុមគ្រួសារនិងសង្គម៕

អត្ថបទនិងរូបថត៖ ហ្វាងហា - អាញ់ដាវ


សំណើ

ស្រុក ហាក្វាង ខិតខំប្រឹងប្រែងលុបបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ
ម៉ោងរៀនមុខវិជ្ជាភាសា ខ្មែរ របស់អ្នកគ្រូនិងសិស្សថ្នាក់ទី ១០ A៦ នៅខេត្ត សុកត្រាំង
ឧបត្ថម្ភសុខាភិបាលជូនបងប្អូនជនជាតិតំបន់ភ្នំស្រុក ស៊ីនហូ
មហាសន្និបាតតំណាងប្រតិភូជនជាតិភាគតិចលើកទី ២៖ រក្សាសន្តិភាពនយោបាយ ពង្រឹងរឹងមាំធ្លុងមហាសាមគ្គីជនជាតិ
ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលរួមមហាសន្និបាតតំណាងបណ្តា ជនជាតិភាគតិច វៀតណាម ទូទាំងប្រទេសលើកទី ២
ប្រធានរដ្ឋសភាលោកស្រី ង្វៀនធីគីមង៉ឹន បានអញ្ជើញចូលរួមជំនួបសំណេះសំណាលជាមួយសមាជិក សមាជិកាគំរូៗ ដែលអញ្ជើញមកចូលរួមមហាសន្និបាត បណ្តាជនជាតិភាគតិច វៀតណាម លើកទី