ដោយទទួលបានការជួយឧបត្ថម្ភហិរញ្ញវត្ថុពីមូលនិធិឧបត្ថម្ភកសិករនៃមជ្ឈិមសមាគមកសិករ វៀតណាម ប្រជាកសិករជាច្រើនគ្រួសារនៅឃុំ មីថាយ ស្រុក ហន ដឹត (ខេត្ត គៀនយ៉ាង) បានចូលរួមទម្រង់រូបភាពចិញ្ចឹមគោយកសាច់ ហើយបានរួចផុតពីភាពក្រីក្រដោយចីរភាព។

យោងតាមលោក វូវ៉ាន់ទី ប្រធានសមាគមកសិករឃុំ មីថាយ ចាប់តាំងពីខែ តុលា ឆ្នាំ ២០១៩ សមាគម កសិករឃុំ មីថាយ បានដំណើរការប្រគល់ប្រភពទុនដល់ ១០ ក្រុមគ្រួសារក្នុងមួយគ្រួសារទទួលបាន ៣០ លានដុងដើម្បីទិញគោមួយនឹម (ពីរក្បាល)។
ដោយអាចស៊ាំជាមួយនឹងធាតុអាកាសមូលដ្ឋានប្រភពទឹកនិងចំណីសម្បូរទើបបានគោដែលចិញ្ចឹមនៅក្នុងគ្រួសារទាំងនេះសុទ្ធតែមានការអភិវឌ្ឍល្អអាចនឹងផ្តល់ប្រាក់ចំណេញពី ២០ ដល់ ៣០ លានដុងក្នុងមួយនឹម។ ឧស្សាហ៍ព្យាយាម ពុះ ពារក្តីលំបាកផង ថែមទាំងគួបផ្សំការចិញ្ចឹមគោយកសាច់ជាមួយនឹងការដាំដុះផងបណ្ដាគ្រួសារប្រជាកសិករនៅឃុំ មីថាយ ទទួលបានប្រាក់ចំណូលរាប់រយ លានដុងក្នុងមួយឆ្នាំ។ តួយ៉ាងដូចជាគ្រួសារអ្នកស្រី ង្វៀនធីគីមហាយ គ្រួសារលោក ង្វៀនថាញ់ចូម...។

ដើម្បីអោយអ្នកចិញ្ចឹមគោស្ងប់ចិត្តអំពីទីផ្សារលក់ចេញ ធានាប្រាក់ចំណេញស្ថិរភាព សមាគមកសិករឃុំ មីថាយ នឹងបង្កើតសហករណ៍ចិញ្ចឹមគោយកសាច់ ព្រមទាំងជំរុញទឹកចិត្តអ្នកចិញ្ចឹមគោកសាងទម្រង់រូបភាពផលិតកម្មតាមទិសដៅសរីរាង្គ មិនបង្កអោយបំពុលបរិស្ថាន៕
ហុងដាត