បារា-វុងតៅ មានឆ្នេរសមុទ្រវែងជាង ៣១២ គីឡូម៉ែត្រ សំបូរទៅដោយ សក្តានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ
![]() |
បារា-វុងតៅ គឺជាអាស័យដ្ឋានទេសចរណ៍សំរាកលំហែកាយដ៏ល្អឥតខ្ចោះសំរាប់ភ្ញៀវទេសចរណ៍ក្នុងប្រទេសនិងអន្តរជាតិ |
ជាមួយមុខរបរជាច្រើនដូចជា៖ ទាញ យកផលនិងសេវាកម្មប្រេងឧស្ម័ន គមនាគមន៍ផ្លូវទឹក ស្ថាបនាប្រព័ន្ធកំពង់ផែ ទឹកជ្រៅពហុមុខងារ កំលាំងសេះធំ ឧស្សាហកម្មផលិតកប៉ាល់ ទាញយកផលនិង កែច្នៃជលផល ទេសចរណ៍សមុទ្រ-កោះជាដើម។ នេះក៏ជាច្រកទ្វារចេញទៅសមុទ្ររបស់តំបន់ ដុង ណាមបូ។
![]() |
ប្រេងឧស្ម័នជាផ្នែកសេដ្ឋកិច្ចស្នូលរបស់ខេត្ត បារា-វុងតៅ |
តាមរយៈមន្ទីរធនធានធម្មជាតិនិងបរិស្ថានខេត្ត បារា-វុងតៅ តំបន់សមុទ្រ របស់ខេត្តមានជលផល រា រាប់រយប្រភេទ ក្នុងនោះ ប្រភេទជាច្រើនមានតំលៃសេដ្ឋកិច្ចខ្ពស់ បរិមាណផលបំរុងនឹងអាចទាញយក ផលបានពី ១៥០.០០០-១៧០.០០០ តោនក្នុងមួយឆ្នាំ។
![]() |
បរិមាណជលផលបំរុងអាចទាញយកផលនៅតំបន់សមុទ្រ បារា-វុងតៅពី ១៥០.០០០-១៧០.០០០ តោនក្នុងមួយឆ្នាំ
|
![]() |
វិហារ ហនបា ជារមណីយដ្ឋានដ៏ស្អាតរបស់ទីក្រុង វុងតៅ (បារា-វុងតៅ) |
បារា-វុងតៅ កំពុងខិតខំប្រឹងប្រែងដើម្បីក្លាយជាខេត្តឧស្សាហកម្មនិងកំពង់ផែសមុទ្រទំនើបមួយ។ ដើម្បីអនុវត្តនូវគោលដៅនេះ ខេត្តបានជម្រុញ យ៉ាងខ្លាំងក្លានូវការទាក់ទាញវិនិយោគតាមទិសដៅជ្រើសរើសបច្ចេកវិទ្យាទំនើប ប្រើប្រាស់យ៉ាងសន្សំសំចៃនូវធនធាន ឋាមពល ដីធ្លី ហើយជិតស្និទ្ធទៅ នឹងបរិស្ថាន...៕