ប៉ុស្តិ៍ការពារព្រំដែន បាក់សឺន អនុវត្ត "គោលដៅពីរដើរទន្ទឹមគ្នា" នៅតំបន់ជាយដែន

នៅពេលជំងឺរាតត្បាតកូវីដ - ១៩ ផ្ទុះឡើង ប៉ុស្តិ៍ការពារព្រំដែន បាក់សឺន បានចាត់តាំងយាមល្បាត ត្រួតពិនិត្យ ការពារព្រំដែនជិត ២.០០០ លើក នៅពេលជំងឺរាតត្បាតកូវីដ - ១៩ ផ្ទុះឡើង ប៉ុស្តិ៍ការពារព្រំដែន បាក់សឺន បានចាត់តាំងយាមល្បាត ត្រួតពិនិត្យ ការពារព្រំដែនជិត ២.០០០ លើក

ប៉ុស្តិ៍ការពារព្រំដែន បាក់សឺន មានភារកិច្ចគ្រប់គ្រងការពារឃុំ សង្កាត់នៅតំបន់ព្រំដែនទាំង ៧ នៃទីក្រុង ម៉ុងកាយ (ខេត្ត ក្វាងនិញ) ជាភូមិសាស្ត្របង្កប់នូវកត្តាស្មុគស្មាញជាច្រើន ជាពិសេសគឺសកម្មភាពរត់ពន្ធទំនិញ នាំមនុស្សឆ្លងដែនខុសច្បាប់…។

វរសេនីយ៍ឯកបម្រុង ដូថាយប៊ិញវឿង ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន បាក់សឺន មានប្រសាសន៍ឲ្យដឹងថា៖ គណៈបញ្ជាការបានសហការជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋានចាត់តាំងផ្សព្វផ្សាយ អប់រំច្បាប់ដល់កម្មាភិបាល យុទ្ធជននិងប្រជាជននៅ លើភូមិសាស្រ្ត។

បសតការពារពរដែន បាកសន អនវតត "គោលដៅពរដើរទនទមគនា" នៅតបនជាយដែន hinh anh 1នៅពេលជំងឺរាតត្បាតកូវីដ - ១៩ ផ្ទុះឡើង ប៉ុស្តិ៍ការពារព្រំដែន បាក់សឺន បានចាត់តាំងយាមល្បាត ត្រួតពិនិត្យ ការពារព្រំដែនជិត ២.០០០ លើក

នៅពេលជំងឺរាតត្បាតកូវីដ - ១៩ ផ្ទុះឡើងនោះ ប៉ុស្តិ៍បានចាត់តាំងយាមល្បាត ត្រួតពិនិត្យ ការពារព្រំដែនជិត ២.០០០ លើក។ គិតតាំងពីដើមឆ្នាំ ២០២០ រហូតមកទល់ពេលនេះ ប៉ុស្តិ៍បានចាប់ឃាត់ខ្លួន ចាត់ការជាង ៤០០ ករណីដោយមានមុខសញ្ញាឆ្លងដែនខុសច្បាប់ជាង ២.៣០០ នាក់។

មិនត្រឹមតែបំពេញល្អនូវបង្ការប្រយុទ្ធប្រឆាំងការរាលដាលនៃជំងឺកូវីដ - ១៩ បានប៉ុណ្ណោះទេ កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែន បាក់សឺន ថែមទាំងបានជួយឧបត្ថម្ភមាមីងបងប្អូនតំបន់ព្រំដែនធ្វើសេដ្ឋកិច្ចដើម្បីរួចផុតពីភាពក្រីក្រទៀតផង។

បសតការពារពរដែន បាកសន អនវតត "គោលដៅពរដើរទនទមគនា" នៅតបនជាយដែន hinh anh 2តាំងពីដើមឆ្នាំ ២០២០ រហូតមកទល់ពេលនេះ ប៉ុស្តិ៍ការពារព្រំដែន បាក់សឺន បានចាប់ឃាត់ខ្លួន ចាត់ការជាង ៤០០ ករណីដោយមានមុខសញ្ញាឆ្លងដែនខុសច្បាប់ជាង ២.៣០០ នាក់

អង្គភាពបានសហការជាមួយអាជ្ញាធរមូលដ្ឋានឧបត្ថម្ភបងប្អូនជនជាតិនូវចម្ការគំរូដែលដាំដំណាំក្រូច តែផ្កាលឿង ល្មុត ចំនួន ២ កន្លែង សាងសង់ផ្ទះមេត្តាធម៌ ១ ខ្នងដោយមានតម្លៃ ១៥០ លានដុង… ចលនាបងប្អូនជនជាតិផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ ដាំដុះ សត្វចិញ្ចឹម ជំរុញខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសក្នុងការបង្កបង្កើនផល។

បសតការពារពរដែន បាកសន អនវតត "គោលដៅពរដើរទនទមគនា" នៅតបនជាយដែន hinh anh 3គណៈបញ្ជាការប៉ុស្តិ៍ការពារព្រំដែន បាក់សឺន បានសហការជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋាន ចាត់តាំងផ្សព្វផ្សាយ អប់រំច្បាប់ដល់កម្មាភិបាល យុទ្ធជននិងប្រជាជននៅលើភូមិសាស្រ្ត

ក្រោមស្មារតីម្ចាស់ការ មិនក្រែងរអែងចំពោះការលំបាកលំបិន វេទនា កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន បាក់សឺន បានបំពេញយ៉ាងឆ្នើម "គោលដៅពីរដើរទន្ទឹមគ្នា" គឺបង្ការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ - ១៩ ដោយល្អប្រសើរផង ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចរក្សាយ៉ាងរឹងមាំនូវក្បួន យុទ្ធសាស្ដ្រសន្តិសុខនៅឯតំបន់ជាយដែននៃមាតុភូមិទៀតផង៕

អត្ថបទនិងរូបថត៖  វ៉ាន់ឌឹក

បញ្ចូលអត្ថបទ៖ អៀនថាញ់


សំណើ

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ
ខេត្ត កៀនយ៉ាង រឹតបន្ដឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ
មន្ទីរពេទ្យកុមារ ២ (ទីក្រុង ហូជីមិញ) ជូនអំណោយក្នុងឳកាសទិវាកុមារអន្តរជាតិ
ទីក្រុង ហូជីមិញ ​អនុវត្ត​គម្លាត​​សុវត្ថិភាព​សង្គម​ដើម្បីបង្កើនការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ អញ្ជើញត្រួតពិនិត្យការងារបង្ការការឆ្លងរាលដាលជំងឺនៅទីក្រុង ហូជីមិញ
កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង ជាមួយនឹងស្មារតី "ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ"