ដើមព្រូនត្រូវបាននាំមក ដាំនៅ ម៉ុកចូវ តាំងពីអំឡុងដើមទសវត្សរ៍ ៨០ នៅអនុសង្កាត់ សាវ.ដ ទីរួមស្រុក ណុងទ្រឿង ម៉ុកចូវ។
![]() |
ផ្ដល់លិខិតបញ្ជាក់ស្តង់ដារ VietGAP ដល់កុ្រមផលិតផែព្ល ូ្រននៅអនុសង្កាត់ ប៉ាខែន ១ ទីរួមស្រុក ណុងទ្រឿង ម៉ុកចូវ
|
ក្រោយរយៈពេលជាង ៣០ ឆ្នាំ អភិវឌ្ឍន៍ដើមព្រូនបានផ្តល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ហើយក្លាយទៅជាដំណាំចម្បងក្នុងផលិតកម្មកសិកម្មនៅ ម៉ុកចូវ។
![]() |
កម្មាភិបាលការិយាល័យកសិកម្មស្រុក ម៉ុកចូវ ណែនាំបងប្អូនជនជាតិអំពីរបៀបប្រមូលផលផ្លៃព្រូន
|
បច្ចុប្បន្ននេះ ស្រុក ម៉ុកចូវ មានផ្ទៃដីដាំដើមឈើហូបផ្លែប្រមាណ ៥.០០០ ហិកតាគឺមានជាង ២.០០០ ហិកតាដាំដើមព្រូន ក្នុងនោះ ជាង ១.៤០០ ហិកតា ដែលកំពុងផ្តល់ផ្លែជាមួយនឹងទិន្នផលសម្រេចបាន ១៨.០០០ តោនក្នុងមួយឆ្នាំ។
![]() |
ផ្លែព្រូនគឺជាដំណាំកាត់បន្ថយភាពក្រីក្ររបស់បងប្អូនជនជាតិនៅ ម៉ុកចូវ
|
![]() |
បងប្អូនជនជាតិនៅឃុំ តឹនឡឹប ស្រុក ម៉ុកចូវ បែងចែកប្រភេទផ្លែព្រូនមុនពេលវេចខ្ចប់និងដឹកជញ្ជូនយកទៅលក់
|
ដោយសារគុណភាពល្អ ផ្លែស្រួយ ក្រអូបហើយសំបកក្បំរលើបស្តើង ផ្លែ ព្រូន ម៉ុកចូវ តែងលក់បានថ្លៃ ជួយដល់គ្រួសារបងប្អូនជនជាតិជាច្រើនមានកម្រិតចំណូលពី ៧០០ - ៨០០ លានដុងក្នុងមួយឆ្នាំ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រចុះនៅត្រឹម ១៣%៕
ហ៊ឺវហាយ - ង៉ុកយុង - អានថាញ់ដាត