ពង្រីកតម្លៃឋបនីយជីវមណ្ឌលទាំងពីរ នូយចួ និង កនហានឹង

ផ្កាថ្មនៅតំបន់សមុទ្រស្ថិតក្នុងឋបនីយជីវមណ្ឌល នូយចួ ផ្កាថ្មនៅតំបន់សមុទ្រស្ថិតក្នុងឋបនីយជីវមណ្ឌល នូយចួ

នូយចួ (ខេត្ត និញធន់) និងខ្ពង់រាប កនហានឹង (ខេត្ត យ៉ា ឡាយ) ត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ទទួលស្គាល់ជាឋបនីយជីវមណ្ឌលពិភពលោក ក្នុងពេលថ្មីៗ កន្លងទៅ។ នេះគឺជាមោទនភាពផង ហើយក៏ជាការកត់សម្គាល់របស់អន្តរជាតិចំពោះតម្លៃ ពីជីវៈចម្រុះទាំងឡាយ កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សធម្មជាតិ ថែរក្សាអត្តសញ្ញាណវប្បធម៌បណ្ដាជនជាតិរបស់ វៀតណាម ទៀតផង...

ជីវចម្រុះ វប្បធម៌អន្តោគ្រាមដ៏វិសេសវិសាល

ស្ថិតលើភូមិសាស្ត្រស្រុកទាំងពីរគឺ និញហាយ និង ធន់បាក់ (ខេត្ត និញធន់) ឋបនីយជីវមណ្ឌល នូយចួ មានតំបន់ស្នូលជាឧទ្យាន ជាតិភ្នំ នូយចួ ដែលមានផ្ទៃដីសរុបជាង ១០៦.៦៤៦ ហិកតា។ យោងតាម សាស្ត្រាចារ្យ ង្វៀន ហ្វាង ទ្រី ប្រធានកម្មវិធីមនុស្សនិងជីវមណ្ឌល វៀតណាម ឋបនីយជីវមណ្ឌល នូយចួ គឺជាគំរូតួយ៉ាងនៃការគួបផ្សំរវាងការអភិរក្សជីវចម្រុះនិងរាល់តម្លៃវប្បធម៌ អន្តោគ្រាម។

ពងរកតមលៃឋបនយជវមណឌលទាងពរ នយច នង កនហានង hinh anh 1“ឋបនីយជីវមណ្ឌលទាំងពីរ  នូយចួ និងខ្ពង់រាប កនហានឹង ត្រូវបានអង្គការ យូណេស្កូ ទទួលស្គាល់ជាឋបនីយជីវមណ្ឌលពិភពលោកមិនត្រឹមតែរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ មនុស្ស វប្បធម៌  វៀតណាម ទៅកាន់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងជួយអោយអ្នកទាំងអស់គ្នាយល់ដឹងបន្ថែមពី ខេត្ត និញធន់  និង ខេត្ត យ៉ាឡាយ ផ្តើមពីនោះយល់ដឹងកាន់តែច្បាស់ថែមទៀត អំពី វៀត ណាម  -  ប្រទេសអភិវឌ្ឍន៍យ៉ាងស្វាហាប់តាមទិសដៅបៃតងនិងចីរភាព” - លោក  ដាំង ហ្វាងយ៉ាង អនុរដ្ឋមន្ត្រីក្រសួងការបរទេស  ប្រធានគណៈកម្មាធិការជាតិ យូណេស្កូ វៀតណាម។

នាពេលបច្ចុប្បន្ននេះ ឋបនីយជីវមណ្ឌល នូយចួ មានរុក្ខជាតិ ចំនួន ១.៥១៤ ប្រភេទ ក្នុងនោះមាន ៥៤ ប្រភេទត្រូវបានកត់ត្រាក្នុងសៀវភៅ ក្រហម វៀត ណាម និងបញ្ជីក្រហមនៃប្រភេទរុក្ខជាតិដែលរងការគំរាមកំហែងរបស់ពិភព លោក។ ប្រព័ន្ធពពួកសត្វក៏ ពិពិធភាពយ៉ាងខ្លាំង ដោយមានចំនួន ៧៦៦ ប្រភេទ ក្នុងចំណោមនោះមាន ៤៨ ប្រភេទជាសត្វកម្រដែលមានឈ្មោះក្នុង សៀវភៅក្រហម វៀតណាម និងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែងរបស់ពិភពលោក។

ឋបនីយជីវមណ្ឌល នូយចួ មានសត្វកម្រជាច្រើនប្រភេទ ដោយមានសារៈ សំខាន់ជាអន្តរជាតិ ហើយកំពុងត្រូវបានអភិរក្សយ៉ាងដិតដល់ដូចជាស្វាកន្ទុយសជើងខ្មៅ ក្តាន់ញ៉ែងខ្នងស។ល។ ទន្ទឹមនឹងនោះ តំបន់សមុទ្រនៃ ឋបនីយជីវមណ្ឌល នូយចួ មានតំបន់ផ្កាថ្មដ៏សម្បូរបែបដែលមាន ៣៥០ ប្រភេទ មានពពួកកន្ធាយសមុទ្រមកពងជារៀងរាល់ឆ្នាំហើយកំពុងតែត្រូវបានការពារយ៉ាងដិតដល់។

ពងរកតមលៃឋបនយជវមណឌលទាងពរ នយច នង កនហានង hinh anh 2ទិដ្ឋភាពអច្ឆរិយធម្មជាតិជ្រោះទឹកធ្លាក់ ៥០ ក្នុងឋបនីយ ជីវមណ្ឌលខ្ពង់រាប កនហានឹង

លាតសន្ធឹងលើផ្ទៃដីទំហំ ៤១៣.៥១១,៦៧ ហិកតា រួមទាំងផ្ទៃដីឧទ្យានជាតិ កនកាគិញ តំបន់អភិរក្សធម្មជាតិ កនជឺរ៉ាំង ទាំងមូលនិងផ្ទៃដីមួយផ្នែកនៃបណ្តាស្រុក ដាកឌ័រ ម៉ាងយ៉ាង ក្បាង ជឺប៉ាហ៍ ដាកពើ និង ទីរួមខេត្ត អាន ខេ (ខេត្ត យ៉ាឡាយ) ឋបនីយជីវមណ្ឌលខ្ពង់រាប កនហានឹង ជាគំរូតួយ៉ាងអោយប្រព័ន្ធអេកូឡូស៊ីព្រៃឈើរបស់តំបន់ តីង្វៀន។

ក្នុងនោះ ឧទ្យានជាតិ កនកាគិញ មានកម្រិតជីវចម្រុះយ៉ាងខ្ពស់ ជាកន្លែងជម្រកចុងក្រោយនៃប្រភេទសត្វមួយចំនួនលើពិភពលោក។ នៅទីនេះមានប្រភេទសត្វ រុក្ខជាតិផ្សេងៗ ដូចជាស្វា កន្ទុយសជើងប្រផេះ ទោចខ្មៅថ្ពាល់ ពណ៌ទឹកក្រូច ទ្រុងបូ (ភូមិភាគកណ្តាល) ខ្លឹមចន្ទន៍ គគីរ Hopea hainanensis។ល។

ពងរកតមលៃឋបនយជវមណឌលទាងពរ នយច នង កនហានង hinh anh 3តំបន់ជួយសង្គ្រោះអភិរក្សសត្វកន្ធាយសមុទ្រនៅឋបនីយ ជីវមណ្ឌល នូយចួ

តំបន់ស្នូល កនជឺរ៉ាំង ក៏គួរអោយ ចាប់ អារម្មណ៍ផងដែរដោយមានប្រព័ន្ធអេកូឡូស៊ីដ៏ល្អឯក ពិពិធភាពរួមមានចំនួន ៨៨១ ប្រភេទនិងក្រោមប្រភេទចំណុះសាខាទាំង ៥៤៧ មានអម្បូររុក្ខជាតិ ចំនួន ១៦២ ចំណុះផ្នែករុក្ខជាតិលំដាប់ខ្ពស់មានសរសៃ ឈាមចំនួន ៥។ មានប្រភេទជាច្រើនត្រូវបានកត់ត្រាក្នុងសៀវភៅក្រហម វៀតណាម។

មិនត្រឹមតែពិពិធភាពខាងជីវចម្រុះប៉ុណ្ណោះទេ ឋបនីយជីវមណ្ឌលទាំងពី នូយចួ និង កនហានឹង ថែមទាំងបង្កប់នូវឃ្លាំងកេរដំណែលវប្បធម៌ដ៏សម្បូរបែបនិងដ៏វិសេសវិសាល ដោយមានលក្ខណៈពិសេសដាច់ដោយឡែកដ៏លេចធ្លោជាច្រើនអំពីតម្លៃវប្បធម៌រូបី អរូបីរបស់សហគមន៍បណ្តាបងប្អូនជនជាតិ ភាគតិចដែលកំពុងរស់នៅនៅទីនេះ។

ពងរកតមលៃឋបនយជវមណឌលទាងពរ នយច នង កនហានង hinh anh 4ប្រព័ន្ធពពួកសត្វ រុក្ខជាតិនៅឋបនីយជីវមណ្ឌលខ្ពង់រាប កនហានឹង សម្បូរបែប ពិពិធភាពដោយមានប្រភេទសត្វរុក្ខជាតិកម្រផ្សេងៗ

នៅឯឋបនីយជីវមណ្ឌល នូយចួ លេចធ្លោជាងគេបំផុតគឺតម្លៃវប្បធម៌របស់ជនជាតិ ចាម ភ្ជាប់ជាមួយនឹងបណ្តាសំណង់ស្ថាបត្យកម្មប្រាសាទ បុណ្យទានផ្សេងៗ រួមទាំងសិល្បៈចម្រៀង របាំ តន្ត្រីប្រជាប្រិយដ៏វិសេសវិសាលក្នុងសំឡេងស្គរ ហ្គីណាំង ស្គរ ប៉ារ៉ានឹង ក្បាច់រាំ អប្សរា ភូមិសិប្បកម្មប្រពៃណីល្បីឈ្មោះផ្សេងៗ ដូចជាត្បាញសំពត់សង្កិម មីងៀប ភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក។ល។ នៅតំបន់ទ្រនាប់នៃខ្ពង់រាប កនហានឹង មាន សហគមន៍ជនជាតិភាគតិចជាច្រើនរស់នៅភាគច្រើនជាជនជាតិ បាណា និង យ៉ារ៉ាយ។

ពងរកតមលៃឋបនយជវមណឌលទាងពរ នយច នង កនហានង hinh anh 5សម្រស់រហោឋាននៃគោលដៅទេសចរណ៍ ហាងរ៉ាយ ក្នុងបណ្តុំទេសចរណ៍ឋបនីយជីវមណ្ឌល នូយចួ

នេះគឺជាបណ្ដាសហគមន៍ដែលមានខឿន វប្បធម៌ ដ៏វិសេសវិសាល ជីវភាពរស់នៅរបស់ពួកគាត់ភ្ជាប់ជាមួយនឹងបរិយាកាសវប្បធម៌គងឃ្មោះ តីង្វៀន ដែលត្រូវបានអង្គការ យូណេស្កូ ដាក់បញ្ចូលឈ្មោះក្នុងបញ្ជីរាយនាមបេតិក ភណ្ឌវប្បធម៌អរូបី។ល។

ការអភិរក្សនិងពង្រីកតម្លៃ

ការណ៍ដែលអង្គការ យូណេស្កូ ទទួលស្គាល់ឋបនីយជីវមណ្ឌល នូយចួ និងឋបនីយជីវមណ្ឌលខ្ពង់រាប កនហានឹង ជាឋបនីយជីវមណ្ឌលពិភពលោក ទាំងពីរនោះបានបង្កលក្ខណៈងាយស្រួលអោយខេត្ត និញធន់ និងខេត្ត យ៉ា ឡាយ សម្រាប់បង្កើនការងារអភិរក្សសោភ័ណភាព ប្រព័ន្ធអេកូឡូស៊ី ព្រមទាំងផ្តល់ឱកាសអោយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចស្និទ្ធស្នាលជាមួយនឹងបរិស្ថានដោយដើរទន្ទឹមជាមួយនឹងការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។

ពងរកតមលៃឋបនយជវមណឌលទាងពរ នយច នង កនហានង hinh anh 6ស្វាកន្ទុយសជើងខ្មៅ ប្រភេទសត្វកម្រដែលមានវត្តមាននៅឋបនីយជីវមណ្ឌល នូយចួ

ដើម្បីអភិរក្សជីវចម្រុះឋបនីយជីវមណ្ឌល នូយចួ តាមទិសដៅប្រកបដោយចីរភាព ឋបនីយជីវមណ្ឌល នូយចួ បាននិងកំពុងរៀបចំ ដាក់ដំណើរការប្រកប ដោយសង្គតិភាពរាល់ដំណោះស្រាយអំពីការការពារ ស្តារបណ្តាប្រព័ន្ធអេកូឡូស៊ី  ព្រៃឈើ សមុទ្រ ប្រភេទសត្វ រុក្ខជាតិអន្តោគ្រាមដ៏មានតម្លៃឡើងវិញ ដោយភ្ជាប់ជាមួយកម្មវិធីអភិវឌ្ឍន៍អេកូទេសចរណ៍និងបង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយចីរភាពអោយប្រជាជនដែលរស់នៅជុំវិញតំបន់ទ្រនាប់។

ជារៀងរាល់ឆ្នាំ ឋបនីយជីវមណ្ឌល នូយចួ សហការជាមួយ អង្គការស្រាវជ្រាវវិទ្យាសាស្រ្តក្នុងនិងក្រៅប្រទេសរៀបចំដំណើរការប្រធានបទស្រាវជ្រាវសិក្សា ដើម្បីបំពេញបន្ថែមបញ្ជីឈ្មោះប្រភេទរុក្ខជាតិនិងសត្វថ្មី។ នាពេលបច្ចុប្បន្ន នេះ ឋបនីយជីវមណ្ឌល នូយចួ កំពុងជំរុញអភិវឌ្ឍន៍ប្រភេទ អេកូទេសចរណ៍យ៉ាងខ្លាំងក្លាដូចជា ទេសចរណ៍តំបន់សមុទ្រ ទេសចរណ៍តំបន់ព្រៃឈើ ទេសចរណ៍ស្រាវជ្រាវវិទ្យាសាស្ត្រ ទេសចរណ៍អប់រំបរិស្ថាននិងការធ្វើដំណើរទស្សនាសម្រាកលម្ហែកាយ។

ពងរកតមលៃឋបនយជវមណឌលទាងពរ នយច នង កនហានង hinh anh 7ប្រភេទក្តាន់ញ៉ែងខ្នងស វៀតណាម (ឈ្មោះវិទ្យាសាស្ត្រ Tragulus versicolor) នៅឋបនីយជីវមណ្ឌល នូយចួ មួយនេះ ជាង ៣០ ឆ្នាំកន្លងទៅហើយមិនទាន់មានរូបភាពឬព័ត៌មានរកឃើញថាមានវត្តមាននៅតំបន់ជាក់ស្តែងណាមួយនៅ វៀតណាម  ឡើយ

ទន្ទឹមនឹងនោះ ឋបនីយជីវមណ្ឌល នូយចួ ថែមទាំងបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការឃោសនា ហ្វឹកហ្វឺនអំពីអេកូទេសចរណ៍អោយបុគ្គលិក ភ្ញៀវទេសចរ សហគមន៍មូលដ្ឋានដើម្បីលើកបង្កើនកម្រិតនៃការយល់ដឹងអំពីការការពារបរិស្ថានធម្មជាតិទៀតផង។

លោក លឺវ ទ្រុងងៀ ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត យ៉ា ឡាយ បានបញ្ជាក់ថា ផ្អែកលើវិសាលភាពតំបន់ ឋបនីយជីវមណ្ឌលខ្ពង់រាប កនហានឹង មានតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនិងរក្សាបន្តតុល្យភាព អេកូឡូស៊ីមិនត្រឹមតែសម្រាប់តំបន់ តីង្វៀន ប៉ុណ្ណោះទេ ថែមទាំងតំបន់ ទ្រុងទ្រុងបូ (ភាគកណ្តាលនៃភូមិភាគកណ្តាល) និង ដុងណាមបូ (ភាគខាង កើតនៃភូមិ ភាគខាងត្បូង) ទៀតផង។

ពងរកតមលៃឋបនយជវមណឌលទាងពរ នយច នង កនហានង hinh anh 8ផ្កាថ្មនៅតំបន់សមុទ្រស្ថិតក្នុងឋបនីយជីវមណ្ឌល នូយចួ

លោក កប៉ាស់ ធ្វៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ ផ្តល់ព័ត៌មានថា បន្ទាប់ពីត្រូវបានទទួលស្គាល់ជាឋបនីយជីវ មណ្ឌលពិភព លោក ខេត្ត យ៉ាឡាយ សន្យាអនុវត្តយ៉ាងហ្មត់ចត់រាល់បទប្បញ្ញត្តិរបស់អង្គការ យូណេស្កូ ក្នុងគោលបំណងធានាបានរាល់លក្ខណៈវិនិច្ឆ័យនិងមុខ ងារនៃឋបនីយជីវមណ្ឌលមួយប្រែក្លាយឋបនីយជីវមណ្ឌលខ្ពង់រាប កនហានឹងឲ្យទៅជាគំរូអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមប្រកបដោយចីររភាពរបស់មូលដ្ឋានតំណភា្ជប់យ៉ាងតុល្យាភាពរវាងការអភិរក្សជីវចម្រុះជាមួយនឹងការថែវរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិទាំងឡាយរវាងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយនឹងការការពារបរិស្ថានប្រើប្រាស់ធនធានសមហេតុផល លើកបង្កើនគុណភាពនៃជីវភាពរស់នៅ...៕

ផលិតដោយ៖ ង្វៀនថាញ់ - ក្វាងថាយ - ធូភឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ សឺន ហេង


សំណើ