"ពោងសង្គ្រោះជីវិត"សម្រាប់ ក្រុមគ្រួសារក្រីក្រនៅស្រុក ណាហាង

ប៉ុន្មានឆាំ្នជិតៗ នេះប្រភពទុន កម្ចីអាទិភាពពីធនាគារគោល នយោបាយ សង្គមបានក្លាយទៅជា "ពោងសង្គ្រោះ ជីវិត" ជួយក្រុម គ្រួសារបងប្អូនជនជាតិជាច្រើនគ្រួអភិវឌ្ឍសេដ្ឋកិច្ច។
ក្រុមគ្រួសារបងប្អូនជនជាតិមិនតិចទេដែលខ្ចីទុនយកមកវិនិយោគដាំដើមឈើ
ឧស្សាហកម្មរយៈកាលខ្លីឈានឡើងកែលម្អជីវភាពរស់នៅជាជំហានៗ

តាមធនាគារគោលនយោបាយសង្គម រហូតដល់បច្ចុប្បន្ននេះ ប្រាក់កម្ចីសរុបពីបណ្តាកម្មវិធីឥណទាននៅ​លើភូមិសាស្រ្តស្រុកគឺជាង ២០០ ពាន់លានដុង សម្រេចបាន ៩៥,៥% បើ ប្រៀបនឹងផែនការដែលបានលើកឡើង។ 
ក្រុមគ្រួសារបង ឡូវវ៉ាន់ណ ជនជាតិ ម៉ុង ភូមិ ភៀងតែន ឃុំ ស៊ិញឡុង គឺជាគ្រួសារគំរូមួយក្នុងចំណោមក្រុមគ្រួសារដែលបានចាកផុតពីភាពក្រីក្រអាស្រ័យដោយប្រភពប្រាក់កម្ចីពីធនាគារគោលនយោបាយសង្គម

ផ្ដើមពីប្រាក់កម្ចីពីធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនក្នុងស្រុកបានជ្រើសរើសការចិញ្ចឹមសត្វស្រុក បក្សីស្រុកធ្វើជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ច
 
អាស្រ័យដោយប្រភពទុននេះ ក្រុមគ្រួសារក្រីក្រជាច្រើននៅបណ្ដាឃុំ ស៊ិញឡុង ធឿងយ៉ាប់ដាវី អៀនហ្វា ធឿង​ណុង ជាដើមបានវិនិយោគ ចិញ្ចឹម ត្រីក្នុងទ្រុងបែ ចិញ្ចឹមគោ ក្របី ឈានឡើងកែលម្អជីវភាពរស់នៅ ជាជំហានៗ ហើយចាកផុតពីភាពក្រីក្រ៕
ង្វៀនវ៉ាន់ទី


សំណើ