ពិធីបូជាអារក្សព្រៃរបស់ជនជាតិ ម៉ុង

ពិធីបូជាអារក្សព្រៃត្រូវបានរៀបចំឡើងនាពេលដើមឆ្នាំដោយសារបងប្អូនជនជាតិ ម៉ុង ចាត់ទុកថាប៉ុន្មានថ្ងៃនោះគឺជាថ្ងៃដែលស្អាតបរិសុទ្ធបំផុតក្នុងឆ្នាំ មេឃដីមានភាពពិសិដ្ឋ សព្វសត្វទាំងឡាយរីកដុះដាល កើតកាលវាលគុម្ព ពិធីបូជាអារក្សព្រៃត្រូវបានរៀបចំឡើងនាពេលដើមឆ្នាំដោយសារបងប្អូនជនជាតិ ម៉ុង ចាត់ទុកថាប៉ុន្មានថ្ងៃនោះគឺជាថ្ងៃដែលស្អាតបរិសុទ្ធបំផុតក្នុងឆ្នាំ មេឃដីមានភាពពិសិដ្ឋ សព្វសត្វទាំងឡាយរីកដុះដាល កើតកាលវាលគុម្ព

តាមទស្សនទានរបស់ជនជាតិ ម៉ុង នៅខេត្ត ហាយ៉ាង ព្រៃព្រឹក្សាជាកន្លែងរស់នៅរបស់អារក្សទាំងឡាយ។

ពធបជាអារកសពរៃរបសជនជាត មង hinh anh 1ពិធីបូជាអារក្សព្រៃត្រូវបានរៀបចំឡើងនាពេលដើមឆ្នាំដោយសារបងប្អូនជនជាតិ ម៉ុង ចាត់ទុកថាប៉ុន្មានថ្ងៃនោះគឺជាថ្ងៃដែលស្អាតបរិសុទ្ធបំផុតក្នុងឆ្នាំ មេឃដីមានភាពពិសិដ្ឋ សព្វសត្វទាំងឡាយរីកដុះដាល កើតកាលវាលគុម្ព

ជនជាតិ ម៉ុង ថែរក្សាព្រៃព្រឹក្សា ផ្សារភ្ជាប់ជាមួយព្រៃព្រឹក្សានឹងបានអារក្សព្រៃថែរក្សាការពារ ជួយសង្គ្រោះរាល់ពេលមានជំងឺតម្កាត់ រោគាព្យាធិ។ល។

ដើម្បីអំណរគុណដល់អារក្សព្រៃ ព្រមទាំងប៉ងប្រាថ្នា បួងសួងអោយមានសុខភាពល្អ រដូវកាលអំណោយផលទ្វេដង។ល។ ជនជាតិ ម៉ុង រៀបចំពិធីលៀងអារក្សព្រៃ។

ជាធម្មតា ពិធីលៀងអារក្សព្រៃត្រូវបានរៀបចំឡើងនាពេលដើមឆ្នាំ។

ពធបជាអារកសពរៃរបសជនជាត មង hinh anh 2សាមីពិធីជាអ្នកដែលមានប្រជាប្រិយភាពនៅក្នុងវង្សត្រកូល សហគមន៍ ត្រូវបានអ្នកភូមិគោរពកោតក្រែង មានតួនាទីណែនាំ សម្របសម្រួលពិធីបូជា

សំណែនបូជារួមមានសត្វពពែ មាន់ តៅហ៊ូ និង នំអន្សមជ្រុង(បាញ់ជឹង)។

សាមីពិធីគឺជាអ្នកដែលមានប្រជាប្រិយភាពនៅក្នុងវង្សត្រកូល មានការយល់ដឹងអំពីទំនៀមទម្លាប់ប្រពៃណីនៃជនជាតិ ម៉ុង ហើយត្រូវបានបងប្អូនជនជាតិគោរព កោតក្រែង។

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ សាមីពិធីធ្វើពិធីកិច្ចបូជាបណ្ដើរពោលពាក្យបួងសួងដោយសេចក្ដីគោរពស្មោះសរចំពោះអារក្សព្រៃបណ្ដើរ ប្រាថ្នាអោយព្រៃព្រឹក្សាកាន់តែ រីកលូតលាស់ផ្ដល់ពណ៌បៃតងស្រស់ខ្ចីថែមទៀត ដើម្បីការពារអ្នកភូមិ។

ពធបជាអារកសពរៃរបសជនជាត មង hinh anh 3ជនជាតិ ម៉ុង រៀបចំពិធីបូជាអារក្សព្រៃដើម្បីសុំលាភសំណាងល្អ សុខភាពបរិបូរ រដូវកាលអំណោយផលទ្វេដង ការចិញ្ចឹមសត្វកើនចម្រើនធំធាត់

រហូតមកទល់សព្វថ្ងៃនេះ ពិធីបូជាអារក្សព្រៃរបស់ជនជាតិ ម៉ុង នៅតែត្រូវបានថែ រក្សា រួមចំណែក ផ្សារភ្ជាប់សហគមន៍ លើកបង្កើនការយល់ដឹងអំពីការការពារបរិស្ថាន៕

អត្ថបទនិងរូបថត៖ ស៊ុងអាកា្វ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ


សំណើ