ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក

ពិធីបុណ្យ ស្ទឹងទន្លេនៅទីក្រុង ហូ ជីមិញ ត្រូវបានរៀបចំឡើងជាលើកដំបូងឈានទៅដល់គោលដៅ ផ្សព្វផ្សាយរូបភាព តំបន់ដី មនុស្សម្នា អត្តសញ្ញាណវប្បធម៌ សកម្មភាពទេសចរណ៍ និងមុខម្ហូបពិសេសដាច់ដោយឡែករបស់ទីក្រុង។ មានបណ្តាសកម្មភាពវប្បធម៌ សិល្បៈ កីឡា ល្បងបទពិសោធន៍ទេសចរណ៍តាមដងទន្លេបានប្រព្រឹត្តឡើងនៅទីក្រុង ហូជីមិញ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៣។

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះគឺកម្មវិធីសិល្បៈនៃពិធីបុណ្យទន្លេទីក្រុង ហូជីមិញ លើកដំបូងឆ្នាំ ២០២៣ ដោយមានប្រធានបទ "សាយហ្គន - និទានរឿងដងទន្លេ"។

ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 1កម្មវិធីសិល្បៈ "ព្រែកទន្លេនិទានរឿង" បង្ហាញឡើងវិញនូវដំណាក់កាលគាស់រានដី កកើតនិងអភិវឌ្ឍ សាយហ្កង - ចើលើន - យ៉ាឌិញ - ទីក្រុង ហូ ជីមិញ ដោយមានការចូលរួមពីតារាសម្ដែង សិប្បករប្រជាប្រិយយ៉ាងច្រើនកុះករសម្តែងទម្រង់សិល្បៈជាមួយមួយគ្នាពីប្រជាប្រិយដល់សហសម័យគួបផ្សំជាមួយនឹងបច្ចេកវិទ្យាសំឡេង ពន្លឺទំនើបៗ ប្រព្រឹតឡើងនៅតំបន់កំពង់ផែ សៃហ្កន ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 2បរិយាកាស "លើកំពងក្រោមទូក" បង្ហាញឡើងវិញនូវចង្វាក់ជីវិតនិងរូបភាពក៏ជិតស្និទ្ធរបស់ភូមិសិប្បកម្មទាំងឡាយនៃ សៃហ្កន - យ៉ាឌិញ កាលពីជំនាន់ដើម៖ ភូមិម៉ាំ ភូមិដំដែក ភូមិត្បាញកន្ទេល ភូមិបោះទូក កប៉ាល់ជាដើម ក្នុងកម្មវិធីសិល្បៈ "ព្រែកទន្លេនិទានរឿង" ប្រព្រឹត្តឡើងនៅតំបន់កំពង់ផែ សៃហ្កន ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

នេះគឺជាកម្មវិធីទស្សនីយនៃជីវិតពិតលើកដំបូងរបស់ទីក្រុង ហូជីមិញ ហើយក៏ជាកម្មវិធីបង្ហាញទស្សនីយ នៃជីវិតពិតសម្រែងឡើងវិញនូវការកកើតឡើងដោយឯកឯងមនុស្សឆ្លងតាមរយៈដំណាក់កាលអភិវឌ្ឍន៍នៃ យ៉ាឌិញ -សាយហ្កន-ហូជីមិញ ក្នុងនោះដងទន្លេគឺជា ”សាក្សី " វីរភាព។

ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 3បង្ហាញឡើងវិញនូវកំពង់ផែពាណិជ្ជកម្មដ៏វិបុលភាព៖ ដោយមានកំពង់ផែពាណិជ្ជកម្មដ៏ផុសផុលនាំមុខគេនៅ ឥណ្ឌូចិន កាលនោះ កប៉ាល់ទាំងឡាយចូលកំពង់ចត ពាណិជ្ជករ នាំភ្ញៀវទេសចរទាំងឡាយមកផ្លាស់ប្តូរទំនិញ ផ្ដោះប្ដូរពាណិជ្ជកម្មលក់ដូរជាមួយប្រជាជនក្នុងស្រុកក្នុងកម្មវិធីសិល្បៈ "ព្រែកទន្លេនិទានរឿង" ប្រព្រឹត្តឡើងនៅតំបន់កំពង់ផែ សៃហ្កន ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

កម្មវិធីនេះមិនត្រឹមតែផ្សាព្វផ្សាយនូវលក្ខណៈប្រវត្តិសាស្ត្រ លក្ខណៈពិសេសដាច់ដោយឡែកវប្បធម៌របស់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងទាញយកតម្លៃពីធនធានទន្លេ សមុទ្រ រួមវិភាគទានដល់ទីតាំងពាណិជ្ជសញ្ញាទីក្រុង ហូជីមិញ ជាទីក្រុងទឹកទន្លេសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌។

ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 4នេត្រាទស្សន៍ប្រជាជន សៃហ្កន - យ៉ាឌិញ ពីដើមក្នុងកម្មវិធីសិល្បៈ "ព្រែកទន្លេនិទានរឿង" ប្រព្រឹត្តឡើងនៅតំបន់កំពង់ផែ សៃហ្កន ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

នៅពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក ផាន វ៉ាន់ម៉ាយ បានឲ្យដឹងថា ប្រវត្តិសាស្រ្តនៃការកកើតឡើងនិងអភិវឌ្ឍន៍ក្នុងរយៈពេល ៣០០ ឆ្នាំកន្លងមកនៃទីក្រុង សាយហ្គន-ជើលើន-យ៉ាឌិញ-ហូជីមិញ មានស្លាកស្នាមដ៏សំខាន់នៃដងទន្លេទាំងឡាយ។ នៅតាមដងទន្លេ ព្រែក ប្រឡាយ កំពង់ផែ-ចំណត់ ផ្សារក្រុង ភូមិរបរ សេវាកម្មនៅលើកំពង់ផែក្រោមទូកត្រូវបានកកើតឡើង អភិវឌ្ឍន៍ប្រកបដោយភាពអ៊ូអរ ធ្វើអោយទៅជាលក្ខណៈពិសេសដោយឡែកនៃទីក្រុងជាប់មាត់ទន្លេ មិនត្រឹមតែផ្សារភ្ជាប់ជាមួយនឹងដីល្បាប់ប៉ុណ្ណោះទេ ថែមទាំងមានភាពសុខដុមរមនារវាងវប្បធម៌ និងសេដ្ឋកិច្ច រវាងប្រពៃណីនិងភាពទំនើប រវាងអត្តសញ្ញាណនិងការរួមបញ្ចូលផងដែរ។

ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 5បច្ចេកវិទ្យាសំឡេង ពន្លឺដ៏ទំនើបត្រូវបានសម្តែងនៅក្នុងកម្មវិធីសិល្បៈ "ព្រែកទន្លេនិទានរឿង" ប្រព្រឹត្តឡើងនៅតំបន់កំពង់ផែ សៃហ្កន ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 6ការសម្តែងលោតឆ័ត្រហោះនៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 7សិស្សនារីៗ ស្រស់ប្រិមប្រិយក្នុងឈុតសម្លៀកបំពាក់ អាវផាយ ប្រពៃណីនៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ដងទន្លេទាំងឡាយហូរចូលមកកាន់ទីក្រុង បង្ហាញពីប្រវត្តិសាស្ត្រនៃទីក្រុង សាយហ្កន-ហូជីមិញ។ តាមដងទន្លេគឺជាទីតាំងប្រវត្តិសាស្ត្របដិវត្តន៍ រួមមានៈ កំពង់ផែ ញ៉ារ៉ុង រោងចក្របោះកប៉ាល់ បាសន តំបន់សង្គ្រាម ព្រៃលិចទឹក រឹងសាក...

ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 8ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ទស្សនាទិដ្ឋភាពទីក្រុង ហូ ជីមិញ ដោយទូកកាណូតនៅលើទន្លេ សៃហ្កន ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 9ភ្ញៀវទេសចរអន្តរជាតិចូលចិត្តយ៉ាងខ្លាំងនឹងសកម្មភាពវប្បធម៌ កម្សាន្តសប្បាយក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ជាពិសេស “លើកំពង់ក្រោមមានទូក” មិនត្រឹមតែជាសកម្មភាពចាំបាច់បន្តលើកកំពស់អភិវឌ្ឍន៍ សេដ្ឋកិច្ចទីក្រុង ហូជីមិញ ប៉ុណ្ណោះទេ ថែមទាំងជារបៀបរស់នៅ វប្បធម៌ កេរដំណែលដ៏មានតម្លៃ ត្រូវបានអភិរក្ស និងផ្សព្វផ្សាយផងដែរ។

ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 10ការសម្តែងសិល្បៈប្រពៃណីនៅពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 11ទូកទាំងឡាយដោយមានផ្លែឈើប្រពៃណីជាច្រើនប្រភេទនៃ ណាមបូ (ភូមិភាគខាងត្បូង) នៅលើព្រែក ញៀវឡុក - ធីង៉ែ នៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 12ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍សកម្មភាពលក់ទិញកសិផលនៅលើទន្លេលើព្រែក ញៀវឡុក - ធីង៉ែ ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 13ទូកទាំងឡាយដឹកផើងផ្កាចម្រុះពណ៌ពេញព្រៀបនៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 14បរិយាកាសសរសេរអក្សរផ្ចង់ប្រពៃណីនៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ក្នុងពិធីបុណ្យ ប្រជាជននិងភ្ញៀវទេសចរអាចមានបទពិសោធន៍ពីបណ្តាកម្មវិធីទេសចរណ៍ផ្លូវទឹក លំហ " លើកំពង់ក្រោមមានទូក" នៅប្រឡាយ ញ៉ឺវឡុក - ធីងា (ខណ្ឌលេខ ១) កំពង់ផែ បិញដុង - ខណ្ឌលេខ ៨ ជីវភាពរស់នៅរបស់សហគមន៍អ្នកស្រុក សាយហ្កន - ជឺលើន - យ៉ាឌិញ - ទីក្រុងហូជីមិញឆ្លងកាត់គ្រប់សម័យកាលនិងសកម្មភាពទិញ-លក់កសិផល ផលិតផលពិសេសដាច់ដោយឡែករបស់តំបន់នានា។

ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 15ទិដ្ឋភាពនៅលើកំពងក្រោមទូកនៅព្រែក ញៀវឡុក - ធីង៉ែ នៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 16ភ្ញៀវទេសចរស្វែងយល់អំពីគោលដៅពិសេសៗ ដាច់ដោយឡែក នៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ក្រៅពីនេះ ប្រជាជន ភ្ញៀវទេសចរក៏អាចភ្ជាប់ខ្លួនទៅក្នុងបរិយាកាសដ៏រំភើបជក់ចិត្តនៃសកម្មភាព កីឡាក្នុងទឹក និងលំហវប្បធម៌ សិល្បៈ និងល្បែងប្រជាប្រិយផងដែរ។

ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 17ល្បែងប្រជាប្រិយ "លោតគោះអង្រែ" នៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 18ការសម្តែងជិះម៉ាស៊ីន Flyboard (ក្ដារហោះលើទឹកដោយមានប្រព័ន្ធកម្លាំងទឹក) នៅលើទន្លេ សៃហ្កន ក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 19ការសម្តែងការជិះក្តារបន្ទះលើផ្ទៃទឹកនៅទន្លេ សៃហ្កន នៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 20ក្រុមទូកទាំងឡាយចូលរួមពានរង្វាន់ប្រណាំងទូកប្រពៃណីទីក្រុង ហូ ជីមិញ បើកទូលាយក្នុងក្របខ័ណ្ឌនៃពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 21ក្រុមទូកទាំងឡាយញាប់ដៃបង្កើនល្បឿនមកកាន់ទីនៅឯការប្រណាំងទូកប្រពៃណីទីក្រុង ហូ ជីមិញ បើកទូលាយក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ពិធីបុណ្យទឹកទន្លេលើកដំបូងត្រូវបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ រួមចំណែកអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌-ប្រវត្តិសាស្ត្រ កសាងផលិតផល ព្រឹត្តិការណ៍ពិសេសៗដាច់ដោយឡែក។

ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 22ពានរង្វាន់ប្រណាំងទូកប្រពៃណីនៅទីក្រុង ហូ ជីមិញ បើកទូលាយប្រមូលផ្តុំកីឡាករជាង ៦៥០ រូបមកពី ២៥ ក្រុមទូកប្រណាំងនៅតាមខណ្ឌ ស្រុកនិងខេត្តក្រុងមួយចំនួននៅទូទាំងប្រទេសក្នុងក្របខ័ណ្ឌនៃពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពធបណយសទងទនលេលើកដបងនៅទករង ហជមញ៖ ទនលេ សាយហគន ពោរពេញដោយភាពរសរវើក hinh anh 23ការធ្វើដំណើរទស្សនាទីក្រុង ហូ ជីមិញ លេងពេលយប់ដោយជិះកាណូតតាមដងទន្លេ សៃហ្កន គឺជាការឆ្លងកាត់បទពិសោធន៍ដែលមិនអាចខ្វះបាននៅពេលភ្ញៀវទេសចរមកដល់ទីក្រុង ហូ ជីមិញ នាឱកាសពិធីបុណ្យស្ទឹងទន្លេ។ រូបថត៖ អានហៀវ

ជំរុញយ៉ាងខ្លាំងក្លាការទាញយកតម្លៃសេដ្ឋកិច្ច ទេសចរណ៍ពីប្រព័ន្ធធនធានទន្លេ សមុទ្រនៅលើភូមិសាស្រ្តទីក្រុង ឆ្ពោះទៅទីតាំងពាណិជ្ជសញ្ញានៃក្រុងទឹកទន្លេសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌៕

អត្ថបទនិងរូបថត៖ អាន ហៀវ
ប្រែសម្រួលដោយ៖ យ័ញ លើយ - សឺន ហេង


សំណើ