ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ សេដាំង

ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ សេដាំង

ពិធីបុណ្យអំណរស្រូវថ្មីតែងបានប្រារព្ធឡើងនៅអំឡុងខែទី ១០ (តាមចន្ទ គតិ) នៅពេលស្រូវនៅឯវាលស្រែទុំព្រមៗ គ្នា ជនជាតិ សេដាំង ចាប់ផ្តើមប្រមូលផលហើយរៀបចំពិធីបុណ្យអំណរស្រូវថ្មី។

ពធបណយអណរសរវថមរបសជនជាត សេដាង hinh anh 1តាំងពីព្រឹកព្រលឹមនៃថ្ងៃចាប់ផ្តើមពិធីបុណ្យ បណ្តាគ្រួសារនៅក្នុងភូមិសុទ្ធតែត្រូវបិទទ្វារអោយជិត ត្រៀមរៀបចំបាយនិងម្ហូបអាហារចម្អិនរួចស្រេចសម្រាប់ពេលសែនស្រូវថ្មី

នៅពេលស្រូវចាប់ផ្តើមទុំ ចាស់ភូមិឯកភាពរកថ្ងៃល្អដើម្បីប្រារព្ធពិធីអំណរស្រូវថ្មី។នៅមុនថ្ងៃអំណរស្រូវថ្មី ជនជាតិ សេដាំង ជួសជុលកំពង់ទឹកអោយស្អាតបាតឡើងវិញដើម្បីអោយបងប្អូនជនជាតិរួមគ្នាទៅទទួលតំណក់ទឹកមកជាមួយភូមិឋានហើយរួមគ្នាធ្វើបុណ្យអំណរស្រូវថ្មី។

ពធបណយអណរសរវថមរបសជនជាត សេដាង hinh anh 2បញ្ចប់ពិធីបុណ្យ អ្នកទាំងឡាយនាំគ្នាហូបបាយអង្ករស្រូវថ្មីហើយផឹកស្រាអេក

បន្ទាប់ពីត្រៀមរៀបចំគ្រឿងសំណែនដាក់នៅខាងមុខដើមនេវ ចាស់ភូមិចាប់ផ្តើមអនុវត្តពិធីកិច្ចសែន បន្ទាប់មក រួមជាមួយយុវនារី សេដាំង នាំគ្នាត្រងតំណក់ទឹកទាំងឡាយនៃដើមប្រភព ចូលក្នុងទទឹកនៃភូមិឋានវិញ។

ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ សេដាំង បានប្រព្រឹត្តឡើងនៅតាមក្រុមគ្រួសារនីមួយៗ នៅផ្ទះរ៉ុង-កន្លែងប្រជុំជីវភាពសហគមន៍នៃភូមិ។

ពធបណយអណរសរវថមរបសជនជាត សេដាង hinh anh 3ចាស់ភូមិអនុវត្តពិធីកិច្ចសែនកំពង់ទឹក

បន្ទាប់ពីបួងសួង យ៉ាង រួចរាល់ ចាស់ភូមិព្រមជាមួយអ្នកភូមិរួមគ្នាទទួល ទានបាយស្រូវថ្មី ផឹកស្រាសូត្រមន្តអាគមដល់ក្រុមគ្រួសារទាំងអស់នៅក្នុងភូមិរួចហើយត្រឡប់មកផ្ទះរ៉ុងវិញដើម្បីប្រារព្ធពិធីបុណ្យអំណរស្រូវថ្មី៕

អត្ថបទនិងរូបថត៖ ធូហាយ


សំណើ