ពិធីប្រណាំងគោតាមប្រពៃណីរបស់ជនជាតិ ខ្មែរ នៅស្រុក ទ្រីតូន

ថ្មីៗ នេះនៅមណ្ឌលទេសចរណ៍ តាប៉ា - ស្វាយចេក ឃុំ នូយតូ ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) បានប្រព្រឹត្តឡើងពិធីប្រណាំងគោតាមប្រពៃណីស្រុក ទ្រីតូន ឆ្នាំ ២០២២។

ចូលរួមប្រណាំងក្នុងពិធីមានគោ ២៥ នឹមមកពីបណ្តាឃុំ ទីរួមស្រុកមានបងប្អូនជនជាតិ ខ្មែរ រស់នៅ។

ពធបរណាងគោតាមបរពៃណរបសជនជាត ខមែរ នៅសរក ទរតន hinh anh 1គោមួយនឹមបោលបង្កើនល្បឿននៅទីលានប្រណាំង

លោក ត្រឹន មិញយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ទ្រីតូន ឲ្យដឹងថា ពិធីប្រណាំងគោឆ្នាំនេះត្រូវបានរៀបចំឡើងចំឱកាសបងប្អូនជនជាតិ ខ្មែរ ណាមបូ អ៊ឹកធឹកអំណរពិធីសែនដូនតាតាប្រពៃណី ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ ទាំងបីក្នុងឆ្នាំរបស់ជនជាតិ ខ្មែរ បានជាទាក់ទាញមនុស្សរាប់ពាន់នាក់អញ្ជើញមកទស្សនានិងលើកទឹកចិត្ត។

ពធបរណាងគោតាមបរពៃណរបសជនជាត ខមែរ នៅសរក ទរតន hinh anh 2គណៈកម្មការចាត់តាំងប្រគល់ពានរង្វាន់ជូនម្ចាស់គោចូលរួមក្នុងពិធីបុណ្យ
ពធបរណាងគោតាមបរពៃណរបសជនជាត ខមែរ នៅសរក ទរតន hinh anh 3គោជាច្រើននឹមចូលរួមក្នុងពិធីប្រណាំងគោប្រពៃណីស្រុក ទ្រីតូន ឆ្នាំ ២០២២

ពិធីបុណ្យប្រណាំងគោតាមប្រពៃណីស្រុក ទ្រីតូន ពោរពេញដោយអត្តសញ្ញាណវប្បធម៌ប្រជាប្រិយរបស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ បៃនូយ។ មិនត្រឹមតែបង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃប៉ុណ្ណោះទេ ពិធីបុណ្យក៏ជាកន្លែងលេងកីឡាកម្សាន្តមានអត្ថន័យសម្រាប់មាមីងបងប្អូនកសិករ ខ្មែរ នៅតាមបណ្តាភូមិស្រុក បន្ទាប់ពីម៉ោងធ្វើពលកម្មនឿយហត់នៅឯស្រែចម្ការ៕

អត្ថបទ៖ កុងម៉ៅ
រូបថត៖ វូសុិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ សិរីសួស្តី


សំណើ