ពិធីសាបព្រោះគ្រាប់ពូជរបស់ជនជាតិ តាអូយ

ដោយមានទស្សនទានថាព្រះអាទិទេព (យ៉ាង) តែងតែស្ថិតនៅចម្ការ ជ្រោះជ្រលងដងអូរ បានជាមុនពេលចាប់ផ្តើមដាំដុះរដូវកាលថ្មី បងប្អូនជនជាតិតាអូយ តែងតែប្រារព្ធពិធីសាបព្រោះគ្រាប់ពូជតាមទម្លាប់មិនដែលអាក់ ខានក្នុងគោលបំណងបួងសួងដល់អារក្សភ្នំ អារក្សទន្លេគង្គា អារក្សស្រូវ ថែរក្សាគាំពារផ្តល់អោយអាកាសធាតុ រដូវកាលអំណោយ ផលល្អ។

ពធសាបពរោះគរាបពជរបសជនជាត តាអយ hinh anh 1គ្រាប់ពូជត្រូវបានសាបព្រោះចូលក្នុងដីក្នុងបរិយាកាសសប្បាយរីករាយរបស់អ្នកភូមិ

មុនពេលពិធីត្រូវបានប្រព្រឹត្តឡើង ប្រធានភូមិរៀបចំប្រជុំអ្នកភូមិដើម្បីសម្រេចជ្រើស យកពេលវេលាល្អនិងទីតាំងសម្រាប់ប្រារព្ធពិធី។ គ្រឿងតង្វាយត្រៀមរៀបចំបូជារួមមានជ្រូក ១ ក្បាល មាន់ ១ ក្បាល ស្រា អេក ១ ឪទិន អង្ករដំណើប នំ អំពៅ គ្រាប់ពូជ ៥ ប្រភេទ (អង្ករ ពោត សណ្ដែកដី សណ្ដែក ល្ង)។

ពធសាបពរោះគរាបពជរបសជនជាត តាអយ hinh anh 2គ្រឿងតង្វាយដែលយកទៅថ្វាយក្នុងពិធីសាបព្រោះរបស់ជនជាតិ តាអូយ រួមមានជ្រូក ១ ក្បាល មាន់ ១ ក្បាល ស្រាអេក ១ ឪទិន អង្ករដំណើប នំ អំពៅ គ្រាប់ពូជ ៥ ប្រភេទ (អង្ករ ពោត សណ្ដែកដីសណ្ដែក ល្ង)

បន្ទាប់ពីប្រារព្ធពិធីថ្វាយបូជានៅផ្ទះរ៉ុងរួចហើយ គ្រូសែន និងអ្នកភូមិនាំគ្នាទៅកាន់ទីតាំងដែលបានជ្រើសមុននោះ ដោយកាន់យកមាន់ ជ្រូក ស្រា នំ អំពៅ។ល។ ទៅតាមផងសម្រាប់ប្រារព្ធពិធីបូជានៅឯចម្ការ។ ប្រធានភូមិ យកឃ្មោះដាក់គ្រាប់ពូជទាំងឡាយចូលរួចវាយឃ្មោះមួយចប់ដើម្បី "ជួយជំរុញ" ដាស់ដំណេកគ្រាប់ពូជឱ្យក្រោកឡើង។

ជនជាតិ តាអូយ មានទស្សនទានថាលុះត្រាណាគ្រាប់ពូជត្រូវបានដាស់ដំណេករួចហើយ វាអាចដុះពន្លកលូតលាស់យ៉ាងសា្អតល្អ សើ្មៗ គ្នា។ ពេលបញ្ចប់ពិធីសែនហើយ គ្រាប់ពូជទាំងនោះនឹងត្រូវសាបព្រោះចូលក្នុងដីក្នុង បរិយាកាសសប្បាយរីករាយរបស់អ្នកភូមិ។

ពធសាបពរោះគរាបពជរបសជនជាត តាអយ hinh anh 3ប្រធានភូមិនិងគ្រូសែនអញ្ជើញប្រារព្ធពិធីដាស់ដំណេកគ្រាប់ពូជ

បនា្ទប់មក អ្នករាល់គ្នាវិលត្រឡប់ទៅផ្ទះវិញដើម្បីត្រៀមរៀបចំរដូវកាលថ្មីដោយមានការជឿជាក់ថានឹងមានអាកាសធាតុអំណោយផលរដូវកាលផ្តល់ ផលទ្វេដង មានជីវភាពរស់នៅសម្បូរសប្បាយ សុភមង្គល៕

អត្ថបទនិងរូបថត៖ ហ្វាងហាយ

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖  សឺន ហេង


សំណើ