ពិធីសមោសរសិល្បៈ ច្រៀង ថែន ដេញចាប៉ី ទីញ នៃបណ្តាជនជាតិ តៃ - នុង - ថៃ

សមោសរសិល្បៈមានការចូលរួមពីសំណាក់ក្រុមសិល្បៈចំនួន ១៤ រួមមាន៖ ក្រុមខេត្ត ហាយ៉ាង ទ្វៀនក្វាង កាវបាំងបាក់កាន ឡាងសឺន ថាយង្វៀន បាក់យ៉ាង ក្វាងនិញ អៀនបាយ ឡាវកាយ សឺនឡា ឌៀនបៀន ឡាយ ចូវ និងខេត្ត ដាក់ឡាក់។
កម្មវិធីសម្តែងនៅរាត្រីបើកសមោសរសិល្បៈ

ពិធីសមោសរសិល្បៈគឺជាសកម្មភាពវប្បធម៌មានទ្រង់ ទ្រាយទូទាំងប្រទេសសំដៅអភិរក្ស អភិវឌ្ឍន៍ប្រភេទរូបភាពសិល្បៈប្រជាប្រិយដ៏វិសេសវិសាលដែលតាំងពីយូរលង់បានផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅនៃបណ្តាជនជាតិ តៃ - នុង - ថៃ រួមចំណែកទៅក្នុងការបម្រើដល់តម្រូវការខាងវប្បធម៌ស្មារតីរបស់បងប្អូនជនជាតិនៅតំបន់ទាំងឡាយដែលមានសិល្បៈច្រៀង ថែន ដេញចាប៉ី ទីញ។
ក្នុងក្របខ័ណ្ឌនៃពិធីសមោសរសិល្បៈនៅមានពិព័រណ៍រូបថតក្រោប្រធានបទ "បេតិកភណ្ឌវប្បធម៌ ថែន នៃបណ្តាជនជាតិ តៃ - នុង - ថៃ វៀតណាម និងខេត្ត ហាយ៉ាង"

សិប្បការិនី ថែន សម្តែងទស្សនីយភាព ថែន ប្រពៃណី

ក្នុងក្របខ័ណ្ឌនៃពិធីសមោសរសិល្បៈនៅមានសកម្មភាពជាច្រើនត្រូវបានប្រារព្ធឡើងដូចជា៖ ពិព័រណ៍រូបថតក្រោមប្រធានបទ "បេតិកភណ្ឌវប្បធម៌ ថែននៃបណ្តាជនជាតិ តៃ - នុង - ថៃ វៀតណាម និងខេត្ត ហាយ៉ាង" សម្តែងឧទ្ទេសនាមពីបេតិកភណ្ឌច្រៀង ថែន ដេញចាប៉ី ទីញ ពិធីបុណ្យផ្សារស្នេហ៍ ខូវវ៉ាយ។ល។
យុវនារីជនជាតិ តៃ ក្នុងដំណើរទៅចូលរួមពិធីច្រៀង ថែន ប្រពៃណី ហាយ៉ាង

នៅក្នុងពិធីបើកសមោសរសិល្បៈលោក ហាវ៉ាន់សៀវ អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍បានប្រកាសនូវសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលដែលបានអនុម័តឆ្លងគម្រោងប្លង់មេនៃការអភិវឌ្ឍមណ្ឌលទេសចរណ៍ជាតិនៅតំបន់ខ្ពង់រាបថ្ម ដុងវ៉ាន់ ខេត្ត ហាយ៉ាង ដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០៕
មិញតឹម -  ថាញ់ដាត

សំណើ