ពន្ធនាគារ សឺនឡា - "អាសយដ្ឋានក្រហម" អប់រំប្រពៃណីបដិវត្តន៍

ពន្ធនាគារ សឺនឡា សាងសង់ឡើងដោយអាណានិគមនិយម បារាំង នាឆ្នាំ ១៩០៨ នៅលើកំពូលកូនភ្នំ ខាវកា ស្ថិតនៅក្បែរដងជ្រោះ ណឹមឡា ចំណុះសង្កាត់ តូហៀវ ទីក្រុង សឺនឡា (ខេត្ត សឺនឡា) ពន្ធនាគារ សឺនឡា មានផ្ទៃដីសរុប ២.១៨៤ ម៉ែត្រការេ ដោយមានបន្ទប់ឃុំឃាំងតូចធំចំនួន ៤៩។

ត្រូវបានប្រសិទ្ធនាមថា "ឋាននរកលោកិយ" ជាកន្លែងអាណានិគមនិយម បារាំង ដាក់ឃុំឃាំងអ្នកទោសនយោបាយចំនួន ១៤ ក្រុមដោយមានអ្នកទោសជាង ១.០០០ លើកនាក់ ក្នុងនោះមានកម្មាភិបាលស្នូលជាច្រើនរបស់បក្សដូចជា៖ តូ ហៀវ ឡេ យ៉ន់ ទ្រឿង ជិញ ង្វៀន លឿងបាំង វ៉ាន់ ទៀនយុង ។ល។

ពនធនាគារ សនឡា - "អាសយដឋានករហម" អបរបរពៃណបដវតតន hinh anh 1កេរដំណែលប្រវត្តិសាស្ត្រជាតិពិសេសពន្ធនាគារ សឺនឡា - និមិត្តរូបនៃឆន្ទៈបដិវត្តន៍មុះមុតរបស់យុទ្ធជនកុម្មុយនិស្ត វៀតណាម

ក្នុងគោលបំណងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃកេរដំណែលសារមន្ទីរខេត្ត សឺនឡា តែងតែយកចិត្តទុកដាក់លើការជួសជុល ស្តារប្រភេទសំណង់នានាឡើងវិញ ជំរុញយ៉ាងខ្លាំងក្លាការងារផ្សព្វផ្សាយ ឧទ្ទេសនាមកេរដំណែល ព្រមទាំងបង្កើនការស្វែងរកធ្វើសមុច្ឆ័យឯកសារវត្ថុតឹកតាងក្នុងដំណាក់កាល ១៩៣០ -   ១៩៤៥។

ពនធនាគារ សនឡា - "អាសយដឋានករហម" អបរបរពៃណបដវតតន hinh anh 2កេរដំណែលប្រវត្តិសាស្ត្រជាតិពិសេសពន្ធនាគារ សឺនឡា ត្រូវបានចាត់ទុកដូជាសាលារៀន "អាសយដ្ឋានក្រហម" ដើម្បីអប់រំប្រពៃណីបដិវត្តន៍សម្រាប់ក្មេងៗ ជំនាន់ក្រោយ

យោងតាមលោក ផាម វ៉ាន់ទន់ នាយករងសារមន្ទីរខេត្ត សឺនឡា មិន  ត្រឹមតែផ្តោតសំខាន់ទៅលើការងារដាក់តាំងបង្ហាញវត្ថុតឹកតាង វិនិយោគលើឧបករណ៍ប៉ុណ្ណោះទេ សារមន្ទីរថែមទាំងយកចិត្តទុកដាក់ជាពិសេសក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនភ្ញៀវទេសចរទៀតផងនិងគណៈប្រតិភូសំខាន់ៗ រួមចំណែកក្នុងការនាំយកកេរដំណែលពន្ធនាគារ សឺនឡា កាន់តែខិតជិតជាមួយសាធារណជន។

ពនធនាគារ សនឡា - "អាសយដឋានករហម" អបរបរពៃណបដវតតន hinh anh 3ដោយមានតម្លៃនិងអត្ថន័យប្រវត្តិសាស្រ្តសំខាន់ កេរដំណែលប្រវត្តិសាស្ត្រជាតិពិសេសពន្ធនាគារ សឺនឡា បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរក្នុងស្រុកនិងបរទេស

ដោយមានតម្លៃនិងអត្ថន័យប្រវត្តិសាស្រ្តសំខាន់ៗ កេរដំណែលពន្ធនាគារ សឺនឡា បានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេសជាច្រើនត្រូវបានចាត់ទុកថាជាសាលារៀន "អាសយដ្ឋានក្រហម" ដើម្បីអប់រំប្រពៃណីបដិវត្តន៍សម្រាប់ក្មេងៗ ជំនាន់ក្រោយ។ នៅខែ ធ្នូ ឆ្នាំ ២០១៤ កេរដំណែលពន្ធនាគារ សឺនឡា ត្រូវបានរដ្ឋាភិបាលចំណាត់ថ្នាក់កេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស៕

អត្ថបទនិងរូបថត៖ ក្វាងគ្វៀត
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង


សំណើ