ក្នុងប៉ុន្មានថ្ងៃនៃខែ តុលា កន្លងទៅ កូនព្យុះជាច្រើន "ធ្វើដំណើរឡើងគោក" ជាបន្តបន្ទាប់ ចូលតំបន់ខេត្ត ក្រុងនៃភូមិភាគកណ្តាល ចាប់ពីខេត្ត ងេអាន ក្វាង ប៊ិញ ក្វាងទ្រី រហូតដល់ខេត្ត ភូអៀន ប៊ិញឌិញ... បង្កជាភ្លៀងធ្លាក់យ៉ាងធំ ទឹកជំនន់ឡើងរហ័សហូរ ចាក់ខ្មួលខ្មាញ់និងការបាក់ស្រុតដី បន្សល់ទុកនូវការខូច ខាតយ៉ាងធ្ងន់ធ្ងរពីអាយុជីវិតនិងទ្រព្យសម្បត្តិឲ្យអាជ្ញាធរដែនដីនិងបងប្អូនជនជាតិនៅទីនេះ។

នៅចំពោះមុខការខូចខាតយ៉ាងធ្ងន់ធ្ងរដោយភ្លៀងជំនន់ ប្រជាជនទូទាំងប្រទេសរួមជាមួយនឹងបក្ស រដ្ឋាភិបាល កងកម្លាំងយោធា នគរបាលគ្រប់ផ្នែកសមត្ថកិច្ចទាំងអស់បាននិងកំពុងខិតខំប្រឹងប្រែង រួសរាន់ជួយឧបត្ថម្ភដល់ខេត្ត ក្រុងទាំងឡាយនៃភូមិភាគកណ្តាលជម្នះនឹងផលវិបាក។

មេដឹកនាំប្រទេសជាច្រើន គណបក្សនយោបាយជាច្រើននៅលើពិភពលោកក៏ បានផ្ញើលិខិត សារទូរលេខសួរសុខទុក្ខដល់ថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជា ជន វៀតណាម ចំពោះការខាតបង់យ៉ាងធ្ងន់ធ្ងរអំពីអាយុជីវិតនិងទ្រព្យសម្បត្តិដោយ ក្តីយោគយល់ យ៉ាងជ្រាលជ្រៅ។

រួមគ្នាសម្លឹងមើលឡើងវិញនូវព្យុះនិងទឹកជំនន់ផ្ទួនមិនចេះចប់មិនចេះហើយ ក្នុងពេញមួយខែ តុលា កន្លងទៅនេះនៅលើដែនដីនៃភូមិភាគកណ្តាលជាទីស្រឡាញ់ដើម្បីឃើញច្បាស់ជាងពីភារកិច្ចនៃពលរដ្ឋ មេរៀនបទពិសោធន៍ក៏ដូចជាវិធានការទប់ទល់សំដៅកាត់បន្ថយជាអតិបរមានូវការ ខូចខាតដែលបង្កឡើងដោយគ្រោះធម្មជាតិ...៕
ផលិតដោយ៖ ឌឹកធិញ - ថុងញ៉ឹត - ហូកូវ - យឿងយ៉ាង